Home ព័ត៌មានជាតិ «អគារអតីតសាលាបដិវត្តន៍»ប្រឈមនឹងការបាក់រលំ ដែលជំរុញឲ្យពលរដ្ឋដែលរស់នៅទីនោះត្រូវរើចេញជាបន្ទាន់

«អគារអតីតសាលាបដិវត្តន៍»ប្រឈមនឹងការបាក់រលំ ដែលជំរុញឲ្យពលរដ្ឋដែលរស់នៅទីនោះត្រូវរើចេញជាបន្ទាន់

20
0

(ភ្នំពេញ) ៖ សំណង់អគារអតីតសាលាបឋមសិក្សាបដិវត្តន៍ ស្ថិតនៅកណ្ដាលទីប្រជុំជនក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ នឹងក្លាយជាសំណង់អគារចំណាស់មួយទៀតនៅរាជធានីភ្នំពេញ ដែលរដ្ឋត្រូវវា.យកម្ទេ.ចចោលក្រោយពិនិត្យឃើញថាវាប្រឈមនឹងការបាក់រលំភ្លាមៗ ដោយទទូចឲ្យពលរដ្ឋដែលរស់នៅនិងអាស្រ័យផលលើអគារនោះធ្វើការចាកចេញជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTIA0fIHfZ_mAYD9-DM1fyIH5ZIGAuyKs-jQ3RdGQG0qJAqxoISOZi2eAB4lslJrf8Ku27otecQNU1qDZUZ4HDPR8vCfvKws-3UzkRzfKbG5RPYu1YFxo_It3cDPBXbn6eiTSuR3tXx4Dz-05HX21RBxAdH4xroxWhSJQggBrOJjAQ5WD9aOqL-6naOaij/s1280/photo_2026-02-02_16-18-31%20(2).jpg
យោងតាមសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អំពាវនាវឱ្យពលរដ្ឋដែលរស់នៅអគារអតីតសាលាបឋមសិក្សាបដិវត្តន៍ រកកន្លែងថ្មីដែលមានសុវត្ថិភាពរស់នៅជាបន្ទាន់ បន្ទាប់ពីពិនិត្យឃើញថាសំណង់អគារនេះ មានសភាពចាស់ទ្រុឌទ្រោមខូចគុណភាព អាចបង្កគ្រោះថ្នាក់ជាយថាហេតុ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyQsat0fDZacm9MLnd6YuoOugMdPg9jfE4VeLKMMBKm9FokmY2m3ec6_P-gnlk-qpILH5b1yr_HoRDa-oeL-CkkrgwjXvMeOnAeBo6vXJxhERlJXnW1DL2L3b-u7mBZYY3D7LhGQHtWTZ035DXau0STFNF1jorU53HlaeLCxY1ix2zgiMi5kpN0RKI2JJT/s1280/photo_2026-02-02_16-18-31%20(3).jpg
ក្រសួងបានឱ្យដឹងថា៖ «ការវិភាគបច្ចេកទេសឡើងវិញដោយអគ្គនាយកដ្ឋានសំណង់ និងមន្ទីរពិសោធន៍ជាតិសំណង់ បានរកឃើញថា គុណភាពសំណង់អគារនេះបានធ្លាក់ចុះខ្សោយយ៉ាងខ្លាំង។ ស្រទាប់បេតុងនិងសរសៃដែកភាគច្រើនបំផុតនៃធ្នឹម កម្រាលខណ្ឌ និងសសរ បានផ្ទាត់ចេញ និងស្នមច្រែះធ្ងន់ធ្ងរ ដែលធ្វើឱ្យបាត់បង់គុណភាពនិងលទ្ធភាពទ្រទ្រង់អគារទាំងមូល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS2EgEa14Ib5fScbenL7WLxY6FKVy-d8qH6nvs9N6AiWNCIWu3NVQ8_6qM5nHGnNalC-1__kjXdhEs8WobcwUlHKTKmB5Lgu8VMX2kuOWTZj0PHvcqLV3_KJKMSud93pW8WRwG3lc-dab0map6WeC8GxKCv17KfLxsdB7AbR-IY3WyIpXNC9wxu7Hzc0lg/s1280/photo_2026-02-02_16-18-31%20(4).jpg

ហេតុនេះ ក្រសួងរៀបចំដែនដី អះអាងថា អគាខាងលើអាចប្រឈមនឹងហានិភ័យនៃការបាក់រលំ ដែលអាចកើតមានឡើងជាយថាហេតុ និងចាត់ថ្នាក់អគារមួយនេះ ជាសំណង់ដែលមានសភាពគ្រោះថ្នាក់ ដែលអាចកើតមានឡើងភ្លាមៗ។ ដូច្នេះដើម្បីបង្ការនិងបញ្ចៀសគ្រោះថ្នាក់ទាំងអស់នេះ ក្រសួងរៀបចំដែនដីបានអំពាវនាវយ៉ាងដូច្នេះ៖ «ប្រជាពលរដ្ឋ ដែលកំពុងរស់នៅ ប្រើប្រាស់ អាស្រ័យផលក្នុងអគារនិងដីកម្មសិទ្ធរបស់អគារខាងលើនេះ ស្វែងរកទីកន្លែងស្នាក់នៅថ្មីដែលមានសុវត្ថិភាពជាបន្ទាន់»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHdeT95ti9fjU4bAbXFLEZV2xZOWQvJrtSBtjWRX6Jbpnxs9PnZbpY6kpzhISoqYqmWP2rwVjPnOgM8ejWswhTSX6zoB6W8kAsWFC_C8xruvgVf-frke6r594IJhMY6Y-56aiSgPEYCMDaVjnxKBcAYtpSF1eM0rbqxXwPAaOGjVKxjrI_aMRwAcWwo_5_/s1280/photo_2026-02-02_16-18-31.jpg

តាមការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសរបស់ក្រសួង គឺនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារនឹងចាប់ផ្តើមដំឡើងផ្ទាំងសេចក្តីប្រកាសព្រមាននៅទីតាំងអគារ ស្ថិតនៅផ្លូវលេខ១៤៤ កែងផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។ ហើយក្នុងរយៈពេលមិនលើសពី ៣០ ថ្ងៃ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យមានការបន្តស្នាក់នៅ ឬប្រើប្រាស់អគារនេះទៀតឡើយ ហើយនឹងធ្វើការហ៊ុព័ទ្ធ និងហាមឃាត់ការចូលទៅក្នុងតំបន់សំណង់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUn91vINJebWayigYKKc1bvsIZVCFzsGLXC8Q1RjaQ-L99DCZxs6VYj90retXcmZ82bDem1_wwDWg1hw1Hv5Wj8LQ_9EybQmCTw4sP5f8cU7nB_BSqeSslBhN_Gc9WlK7AThs_1o-cA54B1k86oANYJnF1kH0CWvpqxVGW8giv1QJTRS6vXMlhE36ZU9wp/s1280/photo_2026-02-02_16-18-20.jpg

ហេតុដូចបានជម្រាបជូនដូចខាងលើ អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសាធារណជនចូលរួមសហការអនុវត្តវិធានការខាងលើ ដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ដើម្បីធានាសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិ៕