ប្រទេសថៃឥឡូវនេះស្ថិតក្នុងចំណោមប្រទេសចំនួន ដែលក្រសួងរតនាគារសហរដ្ឋអាមេរិកបានដាក់ចូលទៅក្នុង “បញ្ជីឃ្លាំមើលពិសេស” លើរូបិយប័ណ្ណរបស់ខ្លួន ដែលជាផ្នែកមួយនៃការពិនិត្យឡើងវិញពាក់កណ្តាលឆ្នាំនៃការអនុវត្តការប្តូរប្រាក់បរទេសក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ នេះបើយោងតាមរបាយការណ៍ចុងក្រោយបំផុតដែលបានបង្ហាញនៅចុងខែមករា ឆ្នាំ២០២៦។
.jpg)
យោងតាមការចុះផ្សាយរបស់ Reuters ការបន្ថែមប្រទេសថៃចូលក្នុងបញ្ជីតាមដានរូបិយប័ណ្ណនេះ គឺដោយសារតែពាណិជ្ជកម្មរបស់ថៃដែលនាំចូលអាមេរិកមានចំនួនច្រើនលើស និងទឹកប្រាក់សេសសល់ច្រើន។ ដូចគ្នានេះដែរ សហរដ្ឋមេរិកនឹងត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការអនុវត្តរូបិយប័ណ្ណ និងគោលនយោបាយអត្រាប្តូរប្រាក់របស់ប្រទេសថៃ។
គួរជម្រាបថា បញ្ជីតាមដានរូបិយប័ណ្ណ គឺជាបញ្ជីត្រួតពិនិត្យផ្លូវការដែលក្រសួងរតនាគារសហរដ្ឋអាមេរិកប្រើប្រាស់ ដើម្បី តាមដានប្រទេស ដែលអាចអនុវត្តគោលនយោបាយរូបិយវត្ថុ ឬអត្រាប្តូរប្រាក់ ដែលមិនយុត្តិធម៌ ឬអាចប៉ះពាល់ដល់ ពាណិជ្ជកម្មអន្តរជាតិ។ ឯការណ៍ដែលប្រទេសថៃត្រូវបានបញ្ចូលទៅក្នុងបញ្ជីនេះ គឺដោយសារតែកំណើនគណនីចរន្ត (Current Account) និងអតិរេកពាណិជ្ជកម្មទ្វេភាគីជាមួយសហរដ្ឋអាមេរិក។

ការបន្ថែមថៃចូលក្នុងបញ្ជីនេះមានន័យថា ប្រទេសដែលជាប់ក្នុងបញ្ជីតាមដានជាមួយគ្នា នឹងកើនដល់ ១០ ដែលរួមបញ្ចូលទាំងចិន ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ សិង្ហបុរី វៀតណាម អាល្លឺម៉ង់ អៀរឡង់ និងស្វីស។ យ៉ាងណាមិញ របាយការណ៍របស់ក្រសួងរតនាគារមិនបានចាត់ថ្នាក់ប្រទេសណាមួយថាជា «ប្រទេសបន្លំភ្នែករូបិយប័ណ្ណ» ទេ ហើយជាធម្មតា ប្រទេសណាដែលរងការចាត់ថ្នាក់បែបនេះ អាចរងទណ្ឌកម្មពីសហរដ្ឋអាមេរិក។
.jpg)
ដោយឡែកចំពោះប្រទេសចិន បើទោះជាមិនត្រូវបានកំណត់ថាជាអ្នករៀបចំរូបិយប័ណ្ណក៏ដោយ ប៉ុន្តែក្រសួងរតនាគារអាមេរិកបានវា.យប្រហា.រចិនម្តងហើយម្ដងទៀត ដោយចាត់ទុកថា «ប្រទេសនេះលេចធ្លោខ្លាំងក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដោយសារកង្វះតម្លាភាពជុំវិញគោលនយោបាយ និងការអនុវត្តអត្រាប្តូរប្រាក់»។.jpg)
របាយការណ៍នេះក៏បានតាមដានលើប្រទេសដែលមានអតិរេកពាណិជ្ជកម្មច្រើនទាក់ទងនឹងសហរដ្ឋអាមេរិក និងអ្នកដែលធ្វើអន្តរាគមន៍យ៉ាងសកម្មនៅក្នុងទីផ្សារប្តូរប្រាក់បរទេស ដើម្បីទទួលបានអត្ថប្រយោជន៍ពីការប្រកួតប្រជែងផងដែរ៕










