Home តារាជាតិ ទីបំផុត ទេព ពិសិដ្ឋ ចេញមុខបកស្រាយនិងទម្លាយរឿងឪពុកធ្លាប់ប្រើប្រាស់អំពើហិ.ង្សាក្នុងគ្រួសារ

ទីបំផុត ទេព ពិសិដ្ឋ ចេញមុខបកស្រាយនិងទម្លាយរឿងឪពុកធ្លាប់ប្រើប្រាស់អំពើហិ.ង្សាក្នុងគ្រួសារ

20
0

បន្ទាប់ពីរងនូវការវែកញែកអំពីរឿងក្នុងរង្វង់គ្រួសារពីសាធារណជនទីបំផុតតារាចម្រៀង ទេព ពិសិដ្ឋ បានចេញមកបកស្រាយហើយដោយទម្លាយពីរឿងឪពុកធ្លាប់ប្រើអំពើហិង្សានៅក្នុងគ្រួសារ។ ទោះបីជាចេញមកលាតត្រដាងពីឪពុករបស់ខ្លួន ទេព ពិសិដ្ឋ នៅតែបញ្ជាក់ចុងក្រោយថារូបគេនៅតែស្រលាញ់ ដឹងគុណ នឹករលឹកឪពុកជានិច្ចមិនដែលស្អប់ម្តងណាឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQfflMCxknumPYmJBjm6OGSH8-OEl2yhlMq6TPoX1OJladqpfKp9HPjAItx87a7kKd255HOGOO2geEO-Iln88jXggjJJf0htD6Rfx6YNADyvEBkT0EEDsSLjZY37GOxFpz1OBZxzCSF3Mn1sdmmiqNoUUkbqw3Fl8Y8iEAbI3uC5Ad0AYO0cky-22UNMeF/s2048/image_2026-01-31_15-17-22%20(2).png
នៅរសៀលថ្ងៃទី២ ខែកុម្ភៈ តារាចម្រៀងកំពុងឡើងកូដ ទេព ពិសិដ្ឋ បានចេញមកបង្ហោះសំណេរដោយក្តីសោកសៅពីពាក្យក្នុងចិត្តទៅកាន់ឪពុករបស់ខ្លួនថា « ប៉ា ខ្ញុំមកភ្នំពេញមកធ្វើការប៉ាថាខ្ញុំរត់ចោលស្រុក? ប្រាក់ពានបានមកខ្ញុំដកទៅទិញសម្ភារៈធ្វើការព្រោះគ្មានអ្នកណាជួយ តែប៉ាភ្លេចហើយឬ? ផ្ទះថ្មីប៉ាធ្វើតាមពិតទៅគ្មានបន្ទប់ខ្ញុំទេ ម៉ាក់លួងប៉ារាប់ខែ ទើបប៉ាធ្វើឱ្យខ្ញុំមិនមែនមិនដឹង។ ប៉ាបានប្រាប់ប្អូនៗឱ្យឈប់ហៅឈ្មោះខ្ញុំ ខ្ញុំឈឺចាប់ ដេកយំរាល់យប់ ។ ប៉ាដឹងអត់ថាម៉ាក់មិនចង់ចាកចេញទេតែទ្រាំមើលប៉ាវៃកូនមិនបានទើបម៉ាក់ចាកចេញ ខ្ញុំមិនមែនមិនដឹងថាប៉ាដៃធ្ងន់ ប៉ះខ្ញុំមិនអីទេ តែប្អូនៗនៅតូចប៉ាក៏គួរណាតែលើកលែងប៉ាដែលមានពេលអង្គុយគិតពីរឿងនឹងអត់?»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVZ_IFdr0NxB213ExVfpLELqM6u5HmAgqU6iDtijme92qdR1CwWpD1CqyB75wAw-zZu2TCLCDZh9XQxwqsFcbouPWLr9t0Dho4oxmyH8ka5sapTxMODti8Fa_GD7V48jBEoeYBpEznHPk48teLqWjvh7HXJ_OEFPhCK6J-BE6MCMyaXaA4m1yNBmWHEBUj/s1502/image_2026-01-31_15-17-20.png
ម្ចាស់បទ «យប់ស្ងាត់» បានបញ្ជាក់ថារូបគេជាកូនដែលជ្រើសរើសនៅខាងប៉ាពេលគ្រួសារបែកបាក់គ្នាដំបូងតែក្នុងចិត្តឪពុករបស់ខ្លួនចងគំនុំមិនដោះលែងទើបបានជារឿងវែងឆ្ងាយហើយថារូបគេមិនសប្បាយនឹងទីក្រុងទេគ្រាន់តែការងារមើលទៅដូចសប្បាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH9-YjQ5jZkUHES90-0qlZlittFaCi_WQnAkJQBn8U9MmCGbb3taZ9JmAs9mpBwD4MNLfklB-r8QA54aC-udiHcTGJCJtVuWgNut-E8kBQe2aKH6cbgx3mC8UI2mtoJ74KmTYG-YN1W5YtTWmIuodSzgoAR3Q6tnqK1PITx0kbijmdU718x2MCyYSsr1c8/s721/image_2026-01-31_15-17-20%20(2).png

ទេព ពិសិដ្ឋ បន្តថា «ខ្ញុំជាកូនទៅលេងប៉ារហូតទោះប៉ាប្រាប់ម៉ាក់ថាកុំឱ្យអាឆ្កែនេះជាន់ផ្ទះអញទៀតក៏ដោយ បើនិយាយឱ្យស្រួលទៅ ឆាតក៏ខ្ញុំឆាតទៅប៉ា ខលក៏ខ្ញុំខលទៅប៉ាហើយក៏ជិះទៅលេងប៉ា ហើយក៏សុំឱបប៉ា ប៉ាភ្លេចលឿនម្ល៉េះ ប៉ាសួរតែអ្នកជិតខាងក៏គេដឹងដែរ។ ប៉ាដឹងអត់ខ្ញុំមិនដែលត្រូវការនឹងទាមទាលុយប៉ា ឬក៏ចង់បានលុយប៉ាម្ដងណាទេតែប៉ាទៅជាធ្វើបែបនេះ។ ខ្ញុំមិនដែរជឿទេ ។ គ្រប់ពេលដែរប៉ាជួបមុខខ្ញុំនៅក្រៅប៉ាហៅខ្ញុំកូនៗ ពេញៗម៉ាត់ ខ្ញុំសប្បាយចិត្តណាស់តែខ្ញុំចេញពីផ្ទះមិនបានប៉ុន្មានថ្ងៃផង ប៉ា Call ទៅម៉ាក់ហៅខ្ញុំអា៎ឆ្កែ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV7XCp8CsnxX10PGjp5ptho02I4QcGrgV0Ypm1IYYYrOhJhwAhqfjTRALi4jGMcL-tIony4bEEd-pLABhis-Zo9w1IYvscW0BnZs2MUCj4PvQw692eMTif8DvdGDUhEs9EaV7NrgQoWJXBiyPwNNLthRJz5rYMax1TTW57zzxVIsxnJJ4XRWmXS0eOKHXA/s2048/image_2026-01-31_15-17-18.png

សំណេរដែលពោរពេញដោយសោកសៅ ទេព ពិសិដ្ឋ បានបង្ហាញពីម្តាយរបស់ខ្លួនមិនអាចទ្រាំនឹងឪពុក ទើបចាកចេញពីផ្ទះដោយមិនយកលុយតាមខ្លួនសូម្បី១រៀល ត្រូវចិញ្ចឹមកូនៗហើយត្រូវផ្ញើលុយឱ្យរូបគេទៀតពីព្រោះពេលនោះកំពុងដេញចាប់ក្ដីស្រមៃ។ តារាចម្រៀងរូបនេះថា «រឿងខ្លះប៉ាគិតតែម្នាក់ឯង ស្រមៃម្នាក់ឯងរហូតដល់ថ្នាក់គិតថាការស្រមើរស្រមៃមួយនឹងជាការពិត ខ្ញុំមិនដែលតបតព្រោះខ្ញុំស្រលាញ់ប៉ា តែខ្ញុំក៏មិនអាចឈរមើលប៉ាថាឱ្យម៉ាក់បែបហ្នឹងដែរ។ ប៉ាវៃពួកខ្ញុំដើម្បីឱ្យអស់ចិត្តខ្លួនឯង ប៉ាធ្វើចុះតែពួកខ្ញុំព្រមចាញ់ ព្រោះដើម្បីតែមនុស្សខ្លួនស្រលាញ់។ មកដល់ពេលនេះក៏កូននៅតែស្រលាញ់ប៉ា នឹករលឹកប៉ា នឹងដឹងគុណប៉ា មិនដែលស្អប់ប៉ាម្ដងណាទេ»។ ទេព ពិសិដ្ឋ បានសូមទោសសាធារណជននិងអ្នកគាំទ្រទាំងអស់ដែលធ្វើឱ្យមិនសប្បាយចិត្ត និងឃើញរឿងបែបនេះនៅក្នុងរង្វង់គ្រួសាររបស់ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh60Q1NpiYXGcRpdQz8SY854KVD-TA56itVfiubq97YI_ndkRd-hnkZCVAKP-CYxc8Vt9hdzreGLn2s7bRnV106VSFWIY4sC0dZhGTSwu9MieCKRtgHwVE-TOcXNbFzIc9P6g7AetygGD8b7atNKjdWUE2I0J3vXXNvrNF_xmgCYIdIn6psCoL7JChxQ1Hl/s733/image_2026-02-02_09-04-40%20(2).png

ក្រោយពីតារាចម្រៀងរូបនេះបានចេញមកបកស្រាយអ្នកនៅក្នុងរង្វង់គ្រួសារនិងអ្នកគាំទ្របានបង្ហាញការអាណិតនិងលើកទឹកចិត្តយ៉ាងច្រើនមកកាន់ ទេព ពិសិដ្ឋ៕