Home ព័ត៌មានអន្តរជាតិ ក្ដៅៗ យន្តហោះយោធាថៃ១គ្រឿងបានធ្លា.ក់ឆេះនៅខេត្តឈៀងម៉ៃ បណ្ដាលឲ្យពីឡុត២នាក់ស្លា.ប់

ក្ដៅៗ យន្តហោះយោធាថៃ១គ្រឿងបានធ្លា.ក់ឆេះនៅខេត្តឈៀងម៉ៃ បណ្ដាលឲ្យពីឡុត២នាក់ស្លា.ប់

23
0

ខេត្តឈៀងម៉ៃ ៖ យន្តហោះ AT-6 របស់កងទ័ពអាកាសថៃចំនួន១គ្រឿង សុខៗស្រាប់បានធ្លាក់ក្នុងអំឡុងពេលហាត់សមយោធានៅខេត្តឈៀងម៉ៃ បណ្ដាលឲ្យពីឡុតពីរនាក់បានស្លា.ប់ភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Thairath។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj35ZmZoxMsCz7d44fcv7vdVy5YydX6nCZMsHq6EoiiFL1WnbcBOV1_Jc2Jt91xESJZjN_wizMDgcpIS7Zs1I-VrVYc2dYJWKkhM9j8g1icyHLP-_HO9JPwqgw8XoCSgwm30EntAp09Uykdml5WDSvo2c6cYt37byXUP0gH_YnH4BD6ujFB3EaDRN5XK-HZ/s1280/photo_2026-01-29_13-29-40.jpg
នៅម៉ោង ១០:៣០ ព្រឹក ថ្ងៃទី ២៩ ខែមករា អ្នកយកព័ត៌មានបានទទួលដំណឹងពីកងទ័ពអាកាសថៃថា យន្តហោះយោធាប្រភេទ AT-6 មួយគ្រឿង បានធ្លាក់នៅភូមិ Ban Huai Fang ស្រុក Chom Thong ខេត្តឈៀងម៉ៃ ជិតស្រុក Ban Hong ខេត្ត Lamphun នៅខណៈពេលកំពុងបំពេញបេសកកម្មហោះហើរហ្វឹកហាត់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVXmdOUrfIrtaZ4jv3vUB02lRj0q0SmcvkBDeTv8-37AoOmWOs3PKsy0ptu8iO1J0XFaQiTCkplgyuSTudkUMVcLzyZzEOO8upB5Ag1lvi7HEnbCzc-Oqyj_VlCHVYKAmXzZ16iReSIDiXqt_wvVLB9eO2AUZP04GAcC5AVi-vd3-ez_YalEP6rgqegVWb/s1280/photo_2026-01-29_13-29-40%20(2).jpg

ភ្លាមៗអាជ្ញាធរបានធ្វើដំណើរទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេត ហើយរបាយការណ៍បឋមបានបង្ហាញថា អ្នកបើកយន្តហោះពីរនាក់នៅលើយន្តហោះនោះបានស្លា.ប់ រីឯយន្តហោះស្ថិតក្នុងសភាពខូចខាតទាំងស្រុងដោយត្រូវភ្លើងឆាបឆេះក្រោយធ្លាក់ដល់ដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsz1-qqbuH4ILlpI0quhf-Nlp7LC88myEhMydFOmMZAZTAmqlxjnMIEHeLny46daMelWksTMde2X5k-5YY8lJ9_Y3bfCOtcGBFZpaxFUX9n7a5SW7e3xSeZ9H5vBw7GWVghLDpMVrGPfKckuBxQHgZvk82eDQ5632TzA99nhdZ8hNpBTtP429kCqanbCFH/s931/photo_2026-01-29_13-29-41.jpg

របាយការណ៍ពីកន្លែងកើតហេតុក៏បានបង្ហាញដែរថា ក្នុងអំឡុងពេលបំពេញបេសកកម្មហោះហើរហ្វឹកហាត់ យន្តហោះនេះបានបាត់បង់ការគ្រប់គ្រង និងបន្ទាប់មកត្រូវបានគេដឹងថាវាបានធ្លាក់នៅតំបន់សហគមន៍ដាច់ស្រយាលមួយដែលពិបាកទៅដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjND-yS9jWG1zQ-27NAFqo5hyphenhyphenheP-YsmLyAoNd3B9H_Okpulo8RdyGusl2BevyhjJLV_RC6I_ou17M4q9z5-HRMZz2XyqnlTh_tM9eJta7GFFNoKGXWXgNUmuhiqq0ueBH19RjgWATDKpFQzCAJ8Zu_Yx-G1Ijhac6azN-PNtoY_a3Yt-YqKHcvHfPDQNYN/s1200/photo_2026-01-29_13-29-41%20(2).jpg

បច្ចុប្បន្នអាជ្ញាធរកំពុងគ្រប់គ្រងស្ថានការណ៍ និងបើកការស៊ើបអង្កេតដើម្បីរកមូលហេតុលម្អិតនៃគ្រោះថ្នាក់នេះ ព្រមទាំងដើម្បីវាយតម្លៃលើការខូចខាតបន្ថែមទៀតផងដែរ។ មិនតែប៉ុណ្ណោះ ក្រុមការងារជាច្រើនត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុផ្ទាល់ ដើម្បីសម្របសម្រួលដំណើរការធ្វើកំណត់ហេតុ និងដឹកជញ្ជូនសា.កស.ពត្រឡប់មកផ្ទះវិញ៕