ពេលទិញសម្លៀកបំពាក់ថ្មីពីហាងមក តើគួរតែស្លៀកពាក់តែម្តង ឬបោកគក់ជាមុនសិន? ជាទូទៅ មនុស្សភាគច្រើនតែងតែស្លៀកពាក់តែម្តង ពីព្រោះគ្មានស្នាមប្រឡាក់ ហើយក្លិនវិញក៏ក្រអូប ដែលខុសគ្នាពីសម្លៀកបំពាក់ជជុះ ត្រូវតែបោកគុកជាមុនដើម្បីការពារការចម្លងមេរោគសើស្បែក ។ ប៉ុន្តែបើតាមអ្នកជំនាញនានាព្រមានថា នេះជាការគិតខុស និងណែនាំឱ្យផ្លាស់ប្តូរទម្លាប់ជាបន្ទាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvEt98hOI5F7EKj4AmoRD92mjlVed1Sg3qpl0rb4YvH75vtjpu179L8JKbSk4ZKU73Vi5HL-RzTDXJYE9xcnysP52qtb6YA0M0DEf_pknmyUMETwQlHKMkpF6VkYGWdCinuxcUNKr_HB1Jw0IhCifInEt9WpqjnNs-h-FD9B5Xxf6ZsukCIL5TodKE4Bwt/s976/photo_2026-01-28_10-35-30.jpg
សម្លៀកបំពាក់ថ្មីត្រូវបានរចនាម៉ូដដើម្បីតម្រូវចិត្តអតិថិជន ព្រមជាមួយក្លិនសម្លៀកបំពាក់ថ្មីៗដែលមិនធ្លាប់ប្រើប្រាស់ពីមុន រីឯសាច់ក្រណាត់ក៏ស្អាតដែរ មានសភាពថ្មី មិនហើរពណ៌ ។ មនុស្សភាគច្រើនបានស្លៀកពាក់តែម្តងដោយគ្មានភាពស្ទាក់ស្ទើរ ជាពិសេស ពេលប្រញាប់ទៅខាងក្រៅ ឬមានការណាត់ជួបសំខាន់ ប៉ុន្តែអ្នកជំនាញសើស្បែក និងអ្នកជំនាញឧស្សាហកម្មវាយនភណ្ឌ និយាយថា ការបោកគក់សម្លៀកបំពាក់ថ្មីមុនស្លៀកពាក់ គឺជាជម្រើសល្អជាង ទោះជាមិនសូវប្រឈមនឹងឆ្លងមេរោគពីសម្លៀកបំពាក់ថ្មី ប៉ុន្តែវាមានផលប៉ះពាល់ផ្សេងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIx_wawFYg8Ea37R2KAk-FeKXlX9T4lBLSTW1Jz0lFdEhiToHA80J5qa-xF0aveyXPoefyg4kv1t2nvimd6WGAUZhNOWcD7IqNvlCH4hiSZ3Gg6HoKIvLFqLbXE8NBGTMFRlJ7gCSOfEvsL_8Sx5968rypYHcdI1oUk4biWMBmvZnb3mGoJbVCZwoTkiJT/s1201/photo_2026-01-28_10-35-31%20(2).jpg

លោកវេជ្ជបណ្ឌិត Jamie L. Miller និងជាសាស្ត្រាចារ្យផ្នែកសើស្បែកមកពី Vanderbilt Health សហរដ្ឋអាមេរិកថា សម្លៀកបំពាក់ថ្មី ឬកម្រាលពូកថ្មី ក៏អាចចម្លងមេរោគមករាងកាយដែរ ប៉ុន្តែវាតិចតួច ខណៈលោកវេជ្ជបណ្ឌិត David C. Gaston ក៏និយាយបែបនេះ ។ ការឆ្លងមេរោគតិចតួចពីសម្លៀកបំពាក់ថ្មី មិនមែនមានន័យថា វាមិនឆ្លងនោះទេ វិធីល្អដើម្បីការពារសុខភាពស្បែក គួរបោកគក់ជាមុនសិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlP5H7PKOBafNsb6yK0YkBGzMyUn8rsC5H8zl_esOu9F8wTGoddu6euaOgXnqF13nSSXS-MGBXXLOwUiedJGe6vyO-N_X3jiGyFK72_oBpmSHxAJPg1n2Yx92DBStQ5KVgHZMu0EAFpyv4e2b6dp30W0YiXWC_FX11RqN9MH8wm6BPyT2FM3vS1DlB7bAm/s870/photo_2026-01-28_10-35-31%20(4).jpg
ហេតុអ្វីគួរបោកគក់សម្លៀកបំពាក់ថ្មីមុនពេលស្លៀកពាក់?

១-ថ្នាំជ្រលក់ក្រណាត់ ៖ ថ្នាំជ្រលក់ក្រណាត់អាចមិនស្អិតជាប់ជាមួយសម្លៀកបំពាក់បានល្អនោះទេ ថ្នាំជ្រលក់នេះនឹងចេញមកក្រៅប៉ះពាល់ស្បែករបស់យើង ឬប្រឡាក់សម្លៀកបំពាក់ផ្សេងទៀត ដែលបណ្តាលឱ្យមានបញ្ហាស្បែក ឬរមាស់ ពិបាកនឹងព្យាបាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmVyrEdw7USf3FRFSahRW5V-I6ZQ0WmWHkI72BNeRg7xuyPR_e4QWBRk3_jOlnA0VIAp10rV9zXiUEIORUB7m5AHkaWkzIBa3ogqmd_WTNX3tboucFj1jVgVDZDq8EdhyvYjxbzbWFhWV4370w92GNV9I3mkDF9W-61p6bNIzWff1Im_wXWm11TJuQ6GUF/s1280/photo_2026-01-28_10-35-33.jpg
២-សារធាតុគីមី ៖ សារធាតុគីមីជាប់សម្លៀកបំពាក់ថ្មី ជាពិសេស សារធាតុផូលីអេសស្ទ័រ និងនីឡុង មានតួនាទីរក្សាពណ៌សម្លៀកបំពាក់ ជួយឱ្យសម្លៀកបំពាក់ទន់ ឬការពារស្នាមជ្រីវជ្រួញ ប៉ុន្តែសម្រាប់អ្នកងាយប្រតិកម្មស្បែក សារធាតុគីមីទាំងនេះនឹងបណ្តាលឱ្យរមាស់ ស្បែកឡើងក្រហម ស្បែកស្ងួត ឬរលាកស្បែក ដោយសារមិនបានបោកគក់ ។

៣-មេរោគ ៖ មូលហេតុមួយទៀតដែលអ្នកជំនាញណែនាំឱ្យបោកសម្លៀកបំពាក់ថ្មី គឺមេរោគ ពីព្រោះមុនពេលមកដល់ដៃយើង សម្លៀកបំពាក់ថ្មីត្រូវឆ្លងកាត់ការដឹកជញ្ជូនច្រើនដំណាក់កាល ចាប់ពីរោងចក្រ ឃ្លាំងស្តុកទំនិញ ទូរកុងទឺន័រ ហាងលក់សម្លៀកបំពាក់ និងឆ្លងកាត់ការប៉ះពាល់ ឬលរសម្លៀកបំពាក់ពីអតិថិជនជាច្រើននាក់ ។ ហេតុនេះ សម្លៀកបំពាក់ថ្មីអាចមានមេរោគ ធូលីកខ្វក់ ឬសត្វល្អិត ដែលតម្រូវឱ្យបោកជាមុនដើម្បីកម្ចាត់ភាពកខ្វក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0LS-Qy6jl3tX44y5XxX6yeegKrYy3OHAXxd_xuRbpPU6Y21wZunvJmXSHXljR-E3n493soc48oV3KMX-Nzjk7RsfZhcBXt1cz4gonOmYL2fUiXIhppSm6b6WvFXqk8JFHB2-tlGlJtbmHw31aWZvePgRBWB5s2CrQSG8WTMBNzTPVr0OQlWFc7owFPLez/s1280/photo_2026-01-28_10-35-32%20(2).jpg

ក្រៅពីនេះ សម្លៀកបំពាក់ថ្មីជាច្រើនបានដឹកជញ្ជូនតាមផ្លូវឆ្ងាយ និងដាក់ក្នុងទូរកុងទឹន័រជាច្រើនសប្តាហ៍ ឬច្រើនខែ ជាមួយអាកាសធាតុក្តៅខ្លាំង ។ នេះជាមូលហេតុធ្វើឱ្យមេរោគធំធាត់លើសម្លៀកបំពាក់ថ្មី និងពុំអាចមើលឃើញដោយភ្នែកទទេ ។

ហាងមួយចំនួនមិនអនុញ្ញាតឱ្យអតិថិជនលរសម្លៀកបំពាក់ថ្មី ពីព្រោះនាំមកនូវមេរោគតាមរយៈស្បែក ច្រមុះ ឬផ្លូវដង្ហើម ហើយមេរោគនឹងចម្លងទៅអតិថិជនផ្សេងទៀត ។ យើងគួរបោកសម្លៀកបំពាក់ថ្មីជានិច្ចមុនពេលស្លៀកពាក់ដើម្បីការពារផលប៉ះពាល់ស្បែក និងមានអនាម័យ ពីព្រោះការបោកអាចកម្ចាត់សារធាតុគីមី និងមេរោគ ដែលមនុស្សភាគច្រើនពុំបានគិតដល់បញ្ហានេះ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG1LzuyAgN0ZW85d08lmXRS9bDC_1JeeZWMhMyr8Lf5umz_4KYcnY4QdoO0-YOp81vJej83Em0cMjHVEEPCT8ITzsgIwAyFb02gPTykKKj9mT6LAJXL0tN2KmyNUVVhpJTeD-Cv9W3Meu6F3sjp7ytQ6dJ81zviQAYR9kemUCeJVwtfLsXVPd0aKySwZrw/s1000/photo_2026-01-28_10-35-32%20(3).jpg