សហរដ្ឋអាមេរិក ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Fox News កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជាឱ្យផ្អាកដំណើរការទិដ្ឋាការរស់នៅអចិន្ត្រៃយ៍សម្រាប់អ្នកដាក់ពាក្យស្នើសុំមកពីប្រទេសចំនួន៧៥ ក្នុងនោះមានទាំងកម្ពុជា ថៃ និងឡាវ ចាប់ពីថ្ងៃទី២១ ខែមករា ដោយគ្មានការកំណត់ពេលវេលា រហូតដល់មានការវាយតម្លៃដំណើរការទិដ្ឋាការឡើងវិញ ដោយសារជនអន្តោប្រវេសន៍ជាបន្ទុកដល់សង្គម រីឯទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការការសិក្សារបស់និស្សិត នៅតែដំណើរការធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvry4UdWl4ri-lpaJN8f8ObikAv6UynO7VFQGQjtJAzv1NLi6YJ0NnzVDSXD_Ep-xkFWPGdfVihYPG2FmO5CrmGjDjR2IucYdJH_OFWJ5_pUkedU2CZTf6VUNpPRpDBlefD4gvGwc6WP5sJ8RSV_23MXtgtJtFh5FtoG2bqBzBEr8XL0O8hSxX4_R-Z011/s1024/photo_2026-01-15_10-58-37%20(3).jpg

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិក គឺអាមេរិកនឹងផ្អាកដំណើរការទិដ្ឋាការរស់នៅអចិន្ត្រៃយ៍សម្រាប់អ្នកដាក់ពាក្យស្នើសុំមកពីប្រទេសចំនួន៧៥ ជាបណ្តោះអាសន្ន ក្នុងនោះមានទាំងកម្ពុជា ថៃ និងឡាវ ដើម្បីដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ដែលអាមេរិកចាត់ទុកជាបន្ទុកដល់សង្គម ។ មន្ត្រីកុងស៊ុលអាមេរិកនឹងបដិសេធទិដ្ឋាការពលរដ្ឋមកពីប្រទេសទាំងនេះផ្អែកតាមច្បាប់អាមេរិក ដោយក្រសួងការបរទេសអាមេរិកនឹងវាយតម្លៃឡើងវិញ និងដំណើរការត្រួតពិនិត្យផ្ទៀងផ្ទាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKNoogxKSIPrGOGYZQFX1PKZTeCjrkFvy80XrzWKFxAZG3gNf2flMWHnzhmTX1XcOVpp2dlSWSfuQIFdojyYAJViLGiKOpe-411S47ER4xLgLEN01v8FHWUUnzy3m1_1dB1xmws8yKzVD0ylMCYEfIb3idyrGC-_rg7KJ5x9F9VObUUbjRy1Nfmay8SgSe/s1280/photo_2026-01-15_10-58-37.jpg

សហរដ្ឋអាមេរិកផ្អាកដំណើរការទិដ្ឋាការអចិន្ត្រៃយ៍របស់ប្រទេស ដូចជា ៖ បង់ក្លាដែស ប្រេស៊ីល កម្ពុជា ថៃ ឡាវ អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ នេប៉ាល់ រុស្ស៊ី យេម៉េន ស៊ូដង់ អាហ្គហ្វានីស្ថាន និងប្រទេសជាច្រើនទៀត អនុវត្តចាប់ពីថ្ងៃទី២១ ខែមករា ដោយគ្មានកំណត់ រហូតដល់ក្រសួងការបរទេសអាមេរិកវាយតម្លៃដំណើរការទិដ្ឋាការជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpnPnumRGbZQtGGb2fhqMoh4O2yRzLUQM5cw_mLiFEDbVMqLo9aLvzFx0f9HJRzeuZvvTFUlNgAQ1mBTKBZrBiIZUv0Z3rR4wbB4u-SJsQIXcoT0NzXHau30kG-DALnqQ3FpGYZNbUgWlaLJHW7J4pnXW3GpP_xmwsQ7zpLMEJQCUdkJCj93kbLwmaSC4s/s899/photo_2026-01-15_10-58-37%20(2).jpg

សេចក្តីប្រកាសនេះណែនាំឱ្យមន្ត្រីកុងស៊ុលអាមេរិកបដិសេធអ្នកស្នើសុំទិដ្ឋាការអចិន្ត្រៃយ៍មកពីប្រទេសចំនួន៧៥ ដោយសារពួកគេអាចពឹងផ្អែកលើការផ្តល់សេវាសុខុមាលភាពពីរដ្ឋាភិបាលអាមេរិក ព្រមទាំងត្រូវពិចារណាពីកត្តាផ្សេងៗ រួមទាំងសុខភាព អាយុ សមត្ថភាពភាសាអង់គ្លេស ប្រាក់ចំណូល និងតម្រូវការថែទាំសុខភាពរយៈពេលយូរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2GXAq2Gh2FnuG07hVJUyilJTcdajJKf57XlKWv7yRw_IW0g3wo7nTaOhWVuwKC29G8KOhcz_NV5I-gIDfgLIG_XWq7SKO2OV8CwQpyN6BXG8YUOdJX46nBikyW89gGwvMzso2VgBKCIUB2zLxbsixuZIlzL8ECRroBbEBFS2cyaMPXQo4HhWucx4ucAwN/s1024/photo_2026-01-15_10-58-37%20(4).jpg

ក្រសួងការបរទេសអាមេរិកនឹងពិចារណាពីអ្នកស្នើសុំទិដ្ឋាការអចិន្ត្រៃយ៍មកពីប្រទេសទាំង៧៥ ថាតើពួកគេនឹងជាបន្ទុកដល់សង្គម និងកេងចំណេញលើពលរដ្ឋអាមេរិកដែរឬទេ ។ ក្រសួងនឹងវាយតម្លៃដំណើរការទិដ្ឋាការឡើងវិញដើម្បីទប់ស្កាត់ជនបរទេសចូលមករស់នៅអាមេរិកដើម្បីទទួលអត្ថប្រយោជន៍ពីសេវាសុខុមាលភាព និងផលប្រយោជន៍សាធារណៈ ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieQOm6ual_kX7REO3SZBp98Y3pQ0uhSNtwKMUX9EzdCoOKTbU4lSsqdAvPUev3qaEmGqfP-mNYu96AmjAkRCPg-msQ3dBXZP0tmLcRWWBifq1os9VqopQYOyBOjwtRRCE-i7C24NmXTaR87sObW0FFn3YdiO1x9z8M_UEE2RATo3jdW3ieh9Oj4IYnozsE/s826/photo_2026-01-15_10-58-37%20(5).jpg

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកផ្អាកដំណើរការទិដ្ឋាការអចិន្ត្រៃយ៍សម្រាប់ប្រទេសចំនួន៧៥ ស្របពេលសហរដ្ឋអាមេរិកកំពុងបង្ក្រាបជនបរទេសជាទ្រង់ទ្រាយធំ ដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានអនុវត្តតាំងពីឡើងកាន់តំណែងនៅខែមករា ឆ្នាំ២០២៥ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ លោកប្រធានាធិបតី Trump សន្យាថា នឹងផ្អាកដំណើរការទិដ្ឋាការរបស់ជនបរទេសទាំងអស់ជារៀងរហូត ក្រោយកើតហេតុការណ៍ជនជាតិអាហ្វហ្គានីស្ថានបាញ់គ្នាក្បែរសេតវិមាន ដែលធ្វើឱ្យសមាជិកកងកម្លាំងជាតិអាមេរិកស្លាប់ម្នាក់ ៕