រាជធានីភ្នំពេញ៖ ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ម៉ៅ ធនិន ជាអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
.jpg)
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងលោក ម៉ៅ ធនិន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ ជាអភិបាល នៃគណៈអភិបាលខេត្តកំពត សម្រាប់អាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ។
សូមជម្រាបដែរថា ជាទូទៅសម្រាប់អភិបាលខេត្តមួយរូប អាចគ្រប់គ្រងខេត្តមួយបានពីរអាណត្តិ ដែលមួយអាណត្តិមានរយៈពេល៤ឆ្នាំ។ ចំពោះលោក ម៉ៅ ធនិន បានផ្លាស់ពីខេត្តពោធិ៍សាត់ មកគ្រប់គ្រងខេត្តកំពតកាលពីឆ្នាំ២០២១។
ដូច្នេះនៅឆ្នាំ២០២៥នេះ លោកនៅតែទទួលបានការត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកំពតដដែល ក្នុងការដឹកនាំបន្តសម្រាប់អាណត្តិទី២ មិនដូចពាក្យចចាមអារ៉ាមនៅលើបណ្ដាញសង្គម ដែលនិយាយថា លោក ម៉ៅ ធនិន ត្រូវបានផ្លាស់ឱ្យទៅកាន់តំណែងនៅខេត្តស្វាយរៀង ឡើយ ៕.jpg)










