ប្រទេសថៃ ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ វិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA Poll) បានបង្ហាញលទ្ធផលស្ទង់មតិពីនិន្នាការនយោបាយពលរដ្ឋភាគខាងត្បូងប្រទេសថៃ ដោយស្ទង់មតិពលរដ្ឋមានសិទ្ធិបោះឆ្នោតអាយុចាប់ពី១៨ឆ្នាំឡើង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ចំនួន១៤ខេត្ត រួមមាន ៖ ឈុមផន ណាខនស្រ៊ីថាំម៉ារ៉ាជ ផាត់ថាលុង សុរ៉ាជថានី សុងក្លា ក្រាប៊ី ត្រាំង ផាំងង៉ា ភូកេត រ៉ាក់ណង សាទូន ណារ៉ាធិវ៉ាត ប៉ាត់តានី និងយ៉ាឡា ដែលពលរដ្ឋចូលរួមស្ទង់មតិមកពី២,០០០ស្ថាប័ន ។ លទ្ធផលការស្ទង់មតិបង្ហាញថា ពលរដ្ឋភាគខាងត្បូងគាំទ្រលោក Abhisit Vejjajiva អតីតនាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នជាប្រធានគណបក្សប្រាឆាធិប៉ាត់ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ខណៈលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ទទួលបានសំឡេងគាំទ្រតិចជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwKGKupY9ekuQoCLsiIdG6DUKiH6tPP4qAeuAK_rDPXT3o2lBh7lQBf2fyEJMrc31uMEuaVufBfNTbxSdKlcIUUku_BbY2ZpA7NrTKgy20bY4YRaH9yWpS5zHz8k9hIMzSoJnSMEflUuv4FiLNn_HULPGAiSJF8z1QhXDyF_N1IaSfNonzVXZ3uigb7mFy/s1280/photo_2025-10-28_16-10-49.jpg

យោងតាមលទ្ធផលស្ទង់មតិរបស់វិទ្យាស្ថាន NIDA គឺអ្នកចូលរួមការស្ទង់មតិ ៣២.២៥% ឆ្លើយថា ពុំទាន់មានបុគ្គលណាម្នាក់ស័ក្តិសមកាន់តំណែងនាយករដ្ឋមន្ត្រី ខណៈអ្នកឆ្លើយតប ២៥.៦៥% ថា គាំទ្រលោក Abhisit Vejjajiva អតីតនាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នជាប្រធានគណបក្សប្រាឆាធិប៉ាត់ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ។ បន្ទាប់មក អ្នកឆ្លើយតប ១៥.៤០% គាំទ្រលោក Anutin Charnvirakul ប្រធានគណបក្សភូមិចៃថៃ និងបច្ចុប្បន្នជានាយករដ្ឋមន្ត្រី, អ្នកឆ្លើយតប ១២.៨៥% គាំទ្រលោក Natthaphong Ruengpanyawut ប្រធានគណបក្សប្រជាជន និងអ្នកឆ្លើយតប ២.៥០% គាំទ្រលោក Prayut Chan-o-cha ជានាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgdMLaeydY-NoX7yNt_Jz9Yn2nlKUNG9ujKUCtdxLmABiuvviJ3LNEflENYQ8dmNjOXD4Qv9Mf16Q_FzaGI05WJmTNxdq9z1EArj4re93rrCYzrEDACIxLVMXbYWpaGaPq-X516jQtSGkf8KgkThdN4tJKoQVqfs0uM9J5vfc5jMbUKsmLuFssTEupazQT/s1362/image_2025-10-28_16-37-40.png

លោក Abhisit អតីតនាយករដ្ឋមន្ត្រីថៃ បច្ចុប្បន្នជាប្រធានគណបក្សប្រាឆាធិប៉ាត់ ទទួលបានសំឡេងគាំទ្រច្រើនពីពលរដ្ឋភាគខាងត្បូងឱ្យធ្វើជានាយករដ្ឋមន្ត្រីថ្មី ដោយសារបានប្រឹងប្រែងជួយសង្គ្រោះពលរដ្ឋពេលទឹកជំនន់កន្លងមក ជាពិសេស ជួយពលរដ្ឋនៅស្រុកហាតយៃ ខេត្តសុងក្លា ។ រីឯលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ទទួលបានសំឡេងគាំទ្រតិចជាងនេះ ពីព្រោះចាត់វិធានការទឹកជំនន់ និងជម្លៀសពលរដ្ឋចេញពីតំបន់គ្រោះថ្នាក់យឺតយ៉ាវបណ្តាលឱ្យពលរដ្ឋស្លាប់ដោយអត់អាហារ លង់ទឹក និងឆក់ខ្សែភ្លើង រហូតដល់ជាង១០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4g1rC-VeI8HosnmultLHwzCdCW8CEBjZmKwDlYKZtbRG3emNkw4DfW85E4_J4aUd6M5ts_0iiajIc6Mv2Mt1lOObXreTvSCear_YC-srUCj9bb2e3rz2TzfcKmEoilf7Lk7OMFvNkXldabx6be8YWiES-j2CvJ9fMQQwrpsKmWHQNN73OwwniO0Ex5Z0g/s599/photo_2025-11-15_11-50-44%20(2).jpg

ទោះជាពលរដ្ឋគាំទ្រលោក Abhisit កាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ប៉ុន្តែលោកនាយករដ្ឋមន្ត្រី Anutin មិនអាក់អន់ស្រពន់ចិត្តទេ ហើយលោករីករាយដែលពលរដ្ឋភាគខាងត្បូងគាំទ្រលោករហូតដល់ជាង១៥% ឱ្យកាន់តំណែងបន្តទៀត ។ លោកថា ការចុះពិនិត្យមើលស្ថានការណ៍ទឹកជំនន់ជាបន្តបន្ទាប់នៅស្រុកហាតយៃ ខេត្តសុងក្លា មិនមែនជាការរកសំឡេងគាំទ្រពីពលរដ្ឋឡើយ គឺជាការជួយសង្គ្រោះពលរដ្ឋរងទុក្ខលំបាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieVWayT39hiTCdGCuIjB1_QyiYA9CE4i8uGT2v956jeFr57tCYSAfDkbaP3zhzmhbmmrfVCZTOxglnwvctd04PjbdmO74dOiEug2YlgxORRlBLmzG0y9MdRtxV5oZZae325rV-hOtW-uKhORCd5O38RA6cqqtznKuKcVBv4Jg0mpw_yhdJHuCmgbjpKfMx/s830/image_2025-12-02_11-42-05.png

ចំណែកលោក Phiphat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងគមនាគមន៍ និងជាមន្ត្រីគណបក្សភូមិចៃថៃ ដែលមានតួនាទីមើលការខុសត្រូវនៅភាគខាងត្បូង និយាយនៅថ្ងៃទី២ ខែធ្នូ ថា មិនបារម្ភពីសំឡេងគាំទ្រគណបក្សភូមិចៃថៃនៅភាគខាងត្បូងធ្លាក់ចុះទេ ។ ពលរដ្ឋភាគខាងត្បូងគាំទ្រលោក Abhisit ប្រធានគណបក្សប្រាឆាធិប៉ាត់ ឡើងជានាយករដ្ឋមន្ត្រីថ្មី គឺគ្មានបញ្ហា ពេលនេះ ការដោះស្រាយបញ្ហាទឹកជំនន់សំខាន់ជាង លោកមិនចាប់អារម្មណ៍នឹងលទ្ធផលការស្ទង់មតិរបស់វិទ្យាស្ថាន NIDA ទេ ពីព្រោះពលរដ្ឋភាគខាងត្បូងចូលចិត្តគណបក្សប្រាឆាធិប៉ាត់ ស្រាប់ហើយ ។ លទ្ធផលស្ទង់មតិបែបណាស្រេចតែវាទៅ លោកមានតួនាទីបំពេញការងារឱ្យអស់ពីសមត្ថភាព ៕