កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងតារាម៉ូដែល មាលា បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីអ្នកទាំងពីរដើរបង្ហាញម៉ូតសំលៀកបំពាក់ប្រ៊េនកូនខ្មែរនៅក្នុងកម្មវិធីធំមួយនៅឯប្រទេសចិន។ សម្រស់របស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា បានធ្វើឱ្យជនបរទេសមានការចាប់អារម្មណ៍យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYnqKaySAZXvawjIm0iveKl_LyA_R5hNxxQsW6G6wvKGozSKPwN3fdpY__sgnFE5wNkaGbYivxXE5-6jFV_Mgix5FlC-twre4q5fHMDJPmSX0-oXCT6LsQMYDkTgp6kgjvXHWEyujVZ9xUArv7fyk721MuGhqd3Kx7qWC2T33_J1ki8xCSgfwLDZck6Qs6/s1920/image_2025-11-28_09-35-31.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងស្រីស្រស់ មាលា បានដឹកដៃគ្នាចេញទៅប្រទេសចិនចូលរួមកម្មវិធីមួយដំណាលនឹងការចេញទៅប្រកួតរបស់ ផន ស្រីពី កាលពីថ្ងៃទី២៤ ខែវិច្ឆិកា។ មុននឹងកម្មវិធីបង្ហាញម៉ូតមកដល់ មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហោះរូបភាពស្និទ្ធស្នាលជាមួយគ្នាឱ្យអ្នកគាំទ្របានឃើញផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVU719R6X22bTrB9Db_5W_15PejmOnXPb2euZQWamnVaiE4nCIRB0yAJUZv_yLIfJhjqHpk_Pi0b8RewQNYmJ8HZ5HrhkdljssP5gFumzNXYTOO2FxlK0nq00s5InkckALTQ-QP4a9Bnnu2lhTgQe09QOcsUXas2SfPXcV-qy_RdbUW82jwMe6X8rsq5L9/s2048/image_2025-11-28_09-35-28.png

អ្វីដែលធ្វើឱ្យអ្នកទស្សនាព្រឺសម្បុរគឺនៅពេលតារាម៉ូដែល មាលា និង ពេជ្រវត្តីសារ៉ាវឌ្ឍី បានបង្ហាញម៉ូតសំលៀកបំពាក់ ALmée Couture ដែលជាប្រ៊េនស្នាដៃកូនខ្មែរក្នុងកម្មវិធី Sanya Fashion Week 2025។ កាលពីមុន មាលា បានដើរម៉ូតសំលៀកបំពាក់នេះនៅឯទីក្រុង New York សហរដ្ឋអាម៉េរិក។ ការដើរម៉ូតរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា បានទាក់ទាញក្រសែភ្នែកទស្សនិកជនជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក។ អ្នកទាំងពីរទទួលបានមតិសរសើរពីអ្នកលេងបណ្តាញសង្គមថា ពួកគេមានភាពស្រស់ស្អាតខ្លាំង បើមិនស្គាល់ជាមុនទេគិតស្មានថាជារូប AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh03YYE-C0ofVy3ZcJXAjNuPZZ22uOq7lfmkHLuQr2EY83SJ5oJj9LpQ8Y294CNtyVu2yN2mza6CRvOxhgnLjXK6wh4cyJ_NM2KZr49Q10Ro6mmWuyuYDVCFveOod5n_mr70Xi60qzoXE_wcbRJ2zbYlFKl85Il8t1LB9D6LVdiZsROM4EDYXXZgMNkcxps/s2048/image_2025-11-28_09-35-26.png

គួរឱ្យដឹងថា ពេជ្រ វត្តីសារ៉ាវឌ្ឍី និង មាលា ធ្លាប់បានចូលរួមកម្មវិធី fashion show នៅវៀតណាមជាមួយនឹងកម្មវិធី Tik Tok កាលពីខែកញ្ញា នេះជាមួយគ្នាផងដែរ។ អ្នកទាំងពីរគឺជាដៃគូដ៏ស័ក្តិសមជាមួយគ្នាដែលអ្នកគាំទ្រស្រលាញ់ចូលចិត្ត ជាពិសេសថែមទាំងមានបំណងចង់ឱ្យអនាគត មាលា និង ពេជ្រ វត្តីសារ៉ាវឌ្ឍី ថតរឿង GL ជាមួយគ្នាទៀត៕