មិនដឹងថាជាភាពចៃដន្យឬមានចេតនានោះទេនៅពេល ហ្វីយ៉ាតា ឡើងឆាកប្រកាសឈ្មោះស្រាប់តែ អ៊ឹងហ្វា បានបង្ហោះវីដេអូនៅក្នុង Story ចំពេលជាមួយគ្នាដោយបញ្ចេញកាយវិការស្រែកតាម។ នេះបានជំរុញឱ្យអ្នកគាំទ្រមានមតិប្រតិកម្មខណៈ ទេព បូព្រឹក្ស បានព្រលះមួយទំហឹងទៅកាន់ អ៊ឹងហ្វា រួមទាំងជនជាតិថៃផ្សេងទៀតដែលកើតទុក្ខមិនសុខចិត្តពេលឃើញកាបូបស្នាដៃកូនខ្មែរ។ ស្របពេលជាមួយគ្នានេះ ពេជ្រ សូលីកា ស្រាប់តែទម្លាយពីចរិត អ៊ឹងហ្វា ព្រោះធ្លាប់រួមការងារជាមួយគ្នាម្តង។.png)
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីប្រកួត Miss Universe លើកទី៧៤ បានរកឃើញម្ចាស់មកុដហើយគឺបានទៅលើប្រទេសម៉ិកស៊ិក។ ទោះជាយ៉ាងណាកម្មវិធីលើកនេះគឺពោរពេញដោយភាពចម្រូងចម្រាសចាប់តាំងពីដំណើរការប្រកួតរហូតលទ្ធផលចេញមកនៅតែមានភាពរកាំរកូស។ ក្នុងពេលជាមួយគ្នានេះអ្នកគាំទ្របានសម្លឹងឃើញថា អ៊ឹងហ្វា បាន Add Story នៅពេលកម្ពុជាឡើងឆាកមិនដឹងថានាងមានចេតនាអ្វីឱ្យពិតប្រាកដនោះទេ។ 
ក្រោយឃើញសកម្មភាព អ៊ឹងហ្វា កូនស្រីសំណព្វណាវ៉ាត់ ហាក់ដូចជាចង់ឡកឡាយ ហ្វីយ៉ាតា ដែលជាមិត្តសម្លាញ់ ទេព បូព្រឹក្ស បានព្រលះថា «មុខហ្នឹងចរិតស៊ីគ្នាម្ល៉េះ អូយឡើងលាមក នឹងមែនគេល្បីថាជាប់ហើយ…»។ វីដេអូរបស់ អ៊ឹងហ្វា បញ្ចេញសកម្មភាពចំពោះ ហ្វីយ៉ាតា កំពុងត្រូវបានអ្នកគាំទ្រកម្ពុជាប្រតិកម្មក្នុងនោះ ពេជ្រ សូលីកា ក៏បញ្ចេញចរិតរបស់នាងមកដែរ។
ពេជ្រ សូលីកា បានយកគណនីផ្ទាល់ខ្លួនទៅខម្មិនក្រោមការបង្ហោះរបស់ ទេព បូព្រឹក្ស ដែលជាមិត្តសម្លាញ់ថា «ធ្លាប់ធ្វើការជាមួយនាងហ្នឹងម្ដង ចរិតគ្មានអ្នកណាល្បីដល់វាទេ
តិចថា ពេជ្រ សូលីកា ឃើញហើយជ្រើមទៅសុំថតជាមួយចុះ មិនសុំថតហើយមានរូបជាវាក៏មិនខ្ចីផុសទៀត ខ្មែរខ្មើតដែរតាស»។ ទេព បូព្រឹក្ស ក៏បានចូលឆ្លើយតបការខម្មិនរបស់ ពេជ្រ សូលីកា ផងដែរ។
ថ្មីៗនេះ មានអ្នកលេងបណ្តាញសង្គមថៃម្នាក់បានប្រតិកម្មទាក់ទងនឹងកាបូបស្នាដៃកូនខ្មែរដែល ទេព បូព្រឹក្ស យកមកបង្ហាញនៅក្នុងការ Live រហូតនាងអត់ទ្រាំពុំបានលែងសម្តីទន់ភ្លន់ព្រលះចាស់ដៃទៅកាន់ជនជាតិថៃនោះដែលនិយាយថាខ្មែរគ្មានអ្វីអួតក្រៅពីប្រាសាទ៕










