បង់ក្លាដែស៖ តុលាការរបស់ប្រទេសបង់ក្លាដែសកាលពីថ្ងៃចន្ទ បានសម្រេចដាក់ទោ.សប្រ.ហារជីវិតលើលោកស្រី Sheikh Hasina ដែលជាអតីតនាយករដ្ឋមន្ត្រីធ្លាប់ដឹកនាំប្រទេសអស់ជាង ២០ឆ្នាំ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិយ៉ាងព្រៃ.ផ្សៃ ដែលសម្លា.ប់មនុស្សអស់ជាងមួយពាន់នាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន BBC។

យោងតាមសេចក្ដីរាយការណ៍នៅដើមសប្ដាហ៍នេះ បានឲ្យដឹងថា ចៅក្រមបានសម្រេចឲ្យលោកស្រី Hasina វ័យ ៧៨ឆ្នាំ ត្រូវទទួលទោ.សប្រហា.រជីវិត ចំពោះការបញ្ជាឲ្យបង្ក្រាបយ៉ាងឃោ.ឃៅទៅលើនិស្សិតដែលនាំគ្នាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីកាលពីឆ្នាំមុន។ ការស៊ើបអង្កេតបានរកឃើញថា លោកស្រីបានអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងខ្លាំង រួមទាំងយន្តហោះគ្មានមនុស្សបើក ឧទ្ធម្ភាគចក្រ និងគ្រាប់រំសេវពិត ក្នុងប្រតិបត្តិការមួយដែលបានបណ្តាលឲ្យមនុស្សជាង ១,៤០០ នាក់បានស្លា.ប់ និងរាប់រយនាក់រងរបួស។.jpg)
ក្រៅពីនេះ តុលាការបានរកឃើញថា Hasina មានទោសលើបទចោទប្រកាន់ជាច្រើនករណីទៀតរួមមាន ការញុះញង់ ការរំលោភអំណាច និងការបរាជ័យក្នុងការទប់ស្កាត់ការសម្លា.ប់រង្គាល បើទោះបីជាស្ថិតក្នុងការបញ្ជាពេញលេញនៃកងកម្លាំងសន្តិសុខរដ្ឋក៏ដោយ។ សេចក្តីសម្រេចរបស់តុលាកាបានបញ្ជាក់ថា លោកស្រី Hasina ត្រូវវទទួលខុសត្រូវជាព្រហ្មទណ្ឌចំពោះសកម្មភាពរបស់ប៉ូលីស និងយោធាផងដែរ ដូច្នេះបន្ថែមពីលើទោសប្រហារជីវិត តុលាការក៏បានបញ្ជាឱ្យផ្តល់សំណងផ្នែកហិរញ្ញវត្ថុដល់ក្រុមគ្រួសាររបស់អ្នកដែលបានស្លា.ប់ និងរបួសក្នុងអំឡុងពេលបង្ក្រាបនោះផងដែរ។.jpg)
ទោះជាយ៉ាងណា លោកស្រីបានចាត់ទុកការកាត់ទោ.សគាត់ដូចខាងលើថាអយុត្តិធម៌ និងមានគោលបំណងនយោបាយ ដោយសារតែតុលាការមិនផ្ដល់សិទ្ធិឲ្យគាត់ស្វែងរកច្បាប់ក្នុងការការពារខ្លួនឡើយ។
សូមជម្រាបថា លោកស្រីSheikh Hasinaបានឡើងកាន់តំណែងនាយករដ្ឋមន្រ្តីបង់ក្លាដែស ពីឆ្នាំ១៩៩៦ដល់២០០១និងពីឆ្នាំ២០០៩ដល់ឆ្នាំ២០២៤។ លោកស្រី ជានាយករដ្ឋមន្ត្រីដែលកាន់តំណែងនាយករដ្ឋមន្រ្តីយូរបំផុតនៅប្រទេសបង់ក្លាដែស ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យ និងជាប្រមុខរដ្ឋាភិបាលស្ត្រីដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក។ បន្ទាប់មក លោកស្រីបានលាលែងពីតំណែងបន្ទាប់ពីបដិវត្តន៍ខែកក្កដាក្នុងឆ្នាំ២០២៤ ដោយបាននិរទេសខ្លួនទៅកាន់ប្រទេសឥណ្ឌា៕










