ប្រទេសថៃ៖ អាជ្ញាធរថៃបានធ្វើការចោ.ទប្រកាន់ទាំងបំភ្លៃមកលើកម្ពុជាថាបានរំលោ.ភម្តងហើយម្តងទៀតលើសេចក្តីថ្លែងការណ៍រួម កម្ពុជា-ថៃ ដែលបានចុះហត្ថលេខានៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2025 នៅឯកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងគូឡាឡាំពួរ ហើយបាននិយាយថា សកម្មភាពទាំងនេះបានធ្វើឲ្យស្ថានភាពតាមបណ្តោយព្រំដែនកាន់តែមានភាពតានតឹង។

យោងតាមការចុះផ្សាយរបស់បណ្ដាព័ត៌មាន Thai Enquirer នៅថ្ងៃទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលថា ទាហានកម្ពុជាចំនួន 18 នាក់នឹងមិនត្រូវបានដោះលែងទេ រហូតដល់អរិភាពដែលភាគីកម្ពុជាបានបង្កទាំងឡាយត្រូវបានបញ្ចប់។ លោកបានសង្កត់ធ្ងន់ថា ប្រទេសថៃមានបំណងអនុវត្តតាមវិធីសាស្ត្រសន្តិភាព ប៉ុន្តែរក្សាសិទ្ធិក្នុងការឆ្លើយតបទៅនឹងការញុះញង់ណាមួយ។.jpg)
ជាមួយគ្នានេះ រដ្ឋាភិបាលថៃបានក៏គូសបញ្ជាក់ពីជំហររបស់ខ្លួនលើស្ថានភាពនេះ ដោយបញ្ជាក់ពីតម្រូវការក្នុងការការពារអធិបតេយ្យភាពជាតិ ខណៈពេលដែលកំពុងបន្តដោះស្រាយជម្លោះដោយសន្តិវិធី។ អាជ្ញាធរបាននិយាយថា ប្រតិបត្តិការបោសសម្អាតមីនតាមបណ្តោយព្រំដែន និងចាត់ទុកសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅជិតព្រំដែនជាអាទិភាព។.jpg)
បន្ថែមលើនេះ ឧត្តមនាវីឯក Surasak Kongsiri អ្នកនាំពាក្យក្រសួងការពារជាតិ បានរាយាការណ៍ថា ចាប់តាំងពីថ្ងៃទី 16 ខែកក្កដា មកមានទាហានថៃដែលរងរបួសដោយសារមីនតាមបណ្តោយព្រំដែនជាង 30នាក់ ដោយមានអ្នកស្លា.ប់សរុបចំនួន 20 នាក់ ហើយនៅក្នុងនោះ 7 នាក់បានបាត់បង់អវយវៈ។ ហេតុការណ៍ថ្មីៗបំផុតនេះបានកើតឡើងនៅថ្ងៃទី 10 ខែវិច្ឆិកា នៅខេត្តស៊ីសាកេត ដែលទាហានម្នាក់ត្រូវបានគេរាយការណ៍ថាបានជាន់មីននៅក្នុងទឹកដីថៃ ដែលបានបង្ហាញពីក្តីបារម្ភសន្តិសុខដែលកំពុងបន្តមាននៅតាមតំបន់ព្រំដែន។
គួរបញ្ជា្កក់ថា ជុំវិញការផ្ទុះមីនរបស់ទាហានថៃទាំងអស់ ភាគីថៃតែងទម្លាក់បន្ទុកទាំងស្រុងមកលើកម្ពុជាដោយគ្មានមូលដ្ឋាន និងភ័ស្តុតាងពិតប្រាកដ។ ជាទូទៅ យោធាថៃតែងយកលេសនេះដើម្បីសំអាងជាមូលហេតុក្នុងការបង្កើនកម្លាំងតាមព្រំដែន មិនដោះលែងកងទ័ពកម្ពុជាដែលខ្លួនបានចាប់យកទៅទាំងខុសច្បាប់ រួមទាំងការចោ.ទប្រកាន់កម្ពុជាថារំលោ.ភសេចក្ដីថ្លែងការណ៍រួមជាដើម។.jpg)
កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាបានប្ដេជ្ញាចិត្តនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ ជាមួយគ្នានេះ កម្ពុជាបានប្រកាន់ខ្ជាប់ជានិច្ចនូវការអនុវត្តតាមសេចក្ដីថ្លែងការណ៍រួមក្នុងការរក្សាសន្តិភាព ដោយមិនធ្លាប់បានល្មើសនឹងចំណុចណាមួយឡើយ៕










