ប្រទេសកូរ៉េខាងត្បូង ៖ ភ្ញៀវទេសចរកូរ៉េខាងត្បូងបានលុបចោលដំណើរកម្សាន្តមកកម្ពុជា និងប្រទេសជិតខាងដូចជា ថៃ វៀតណាម និងឡាវ ដោយសារបារម្ភពីការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា និងការជួ.ញដូរមនុស្ស ។ ការបារម្ភពីសុវត្ថិភាពយ៉ាងខ្លាំងនេះ ក្រោយពីសារព័ត៌មាននានាចុះផ្សាយពីនិស្សិតកូរ៉េខាងត្បូងម្នាក់ ភេទប្រុស អាយុ២២ឆ្នាំ ស្លា.ប់ដោយសារគាំងបេះដូងក្រោយការធ្វើទារុ.ណកម្មក្នុងករណីឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យានៅខេត្តកំពត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL1YcJnFKQxdqRaozBqWCPT14WO8o3QIIyjF0sTA-bEWNUGbFSc7Y3XcezzejECuOrlX8BkT1x7ymLGaQuBtMAand3WY0Ucze2x0mKzrOWhtoPoVw0GfIw9SC5i97CWf0GTo7yWshpuKZ4rEbTS-PVqBuO90jT2KVJwi91GyGx-J90nM3u_QsEOGPWnLf8/s1280/photo_2025-10-17_14-23-47%20(2).jpg

កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ កូរ៉េខាងត្បូងបានហាមពលរដ្ឋរបស់ខ្លួនធ្វើដំណើរមកភ្នំបូកគោ ទីក្រុងបាវិត និងទីក្រុងប៉ោយប៉ែត ដែលកូរ៉េខាងត្បូងគិតថា គឺជាទីតាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបម្រាមនេះធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនទេសចរណ៍កូរ៉េខាងត្បូងដែលរៀបចំដំណើរកម្សាន្តមកកម្ពុជា ។ ក្រសួងការបរទេសកូរ៉េខាងត្បូងបញ្ជាក់ថា បើជនជាតិកូរ៉េខាងត្បូងធ្វើដំណើរ ឬស្នាក់នៅតំបន់ទាំងនេះអាចមានទោស ដូច្នេះ សូមឱ្យពលរដ្ឋដែលមានគម្រោងធ្វើដំណើរទៅតំបន់ទាំងនេះ លុបចោលការធ្វើដំណើរ ។

ភ្ញៀវទេសចរកូរ៉េខាងត្បូងមិនត្រឹមតែលុបចោលដំណើរកម្សាន្តមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានលុបចោលការធ្វើដំណើរមកប្រទេសជិតខាងផងដែរដូចជា ៖ ថៃ វៀតណាម និងឡាវ ដោយសារបារម្ភអាចក្លាយជាជនរងគ្រោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbKDSCIA_XcOKxgpkgzPhrZy-qGgf803Ztrm5vVv2EHhicSKgKJpJT7_rc_jCXVaapMkqQc4jpe9F9Jy0E-6_hEIRkbXtkoNndjsKIybyCrS3ETDHrwWIdtOZQtKjVkkIMc_jdBUeYzkawKacT6RcQC0_lxMIxekFrjk8z7p8t9EvHQ7_C3rWWvPCy47qS/s1280/photo_2025-10-17_14-23-47.jpg

លោក ផាក់ យ៉ងឈូ អាយុ៤៦ឆ្នាំ ភ្ញៀវទេសចរកូរ៉េខាងត្បូងបាននិយាយប្រាប់កាសែត Korea JoongAng Daily ថា ខ្លួននិងគ្រួសារបានលុបចោលដំណើរកម្សាន្តទៅទីក្រុងដាណាង ប្រទេសវៀតណាម ក្រោយទទួលបានព័ត៌មានក្រុមឆបោកអនឡាញប្តូរទីតាំងពីកម្ពុជា ទៅវៀតណាម ។ ការបារម្ភពីសុវត្ថិភាព គឺសំខាន់ណាស់ យើងមានគម្រោងទៅលេងកោះសេជូ ឬប្រទេសជប៉ុនវិញ ។

ក្រុមហ៊ុនទេសចរណ៍នៅទីក្រុងសេអ៊ូលរងផលប៉ះពាល់ខ្លាំងដោយសារការលុបចោលដំណើរកម្សាន្ត ក្នុងនោះក្រុមហ៊ុនទេសចរណ៍កូរ៉េមួយប្រាប់ថា តាមធម្មតា ចាប់ពីខែធ្នូ ដល់ខែកុម្ភៈ មានជនជាតិកូរ៉េខាងត្បូងកក់ដំណើរកម្សាន្តទៅកម្ពុជា ប៉ុន្តែក្រោយមានព័ត៌មាននិស្សិតកូរ៉េខាងត្បូងស្លាប់ គឺគ្មានអ្នកកក់ដំណើរកម្សាន្តទេ ខណៈអ្នកកក់រួចហើយ ទូរស័ព្ទមកសួរក្រុមហ៊ុន តើតំបន់ទេសចរណ៍នានាមានសុវត្ថិភាពដែរឬទេ? យើងព្យាយាមពន្យល់ពួកគេឱ្យមានទំនុកចិត្តលើតំបន់ទេសចរណ៍មានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ-ukKci5VmeluvK4nkCkExEMSTsEuyZtNZ_QKDwoC7pbvvkefn9_gMuLp3iPDLhBhs1Iibcf8ixZhdmVU45EyfPO-2qdSm-doLoIgy728S64gyYkqTQXo5mT6dPDgCj55iw58YArZDZy0LoAlHbuUirLIi5VMrYaQrUtGifDNN_WPqepHqw-Xbf4nirKI/s1280/photo_2025-10-17_14-23-48.jpg
គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលជាបទល្មើសរួមរបស់មនុស្សជាតិ តម្រូវឱ្យប្រទេសនីមួយៗចាំបាច់សហការគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ ជាជាងការឆ្លៀតកេងចំណេញពីការរងគ្រោះរបស់ពលរដ្ឋខ្លួន ដោយទម្លាក់បន្ទុកទៅលើប្រទេសណាមួយ ។

កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានអនុញ្ញាតឱ្យលោកស្រី Kim Jina អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េខាងត្បូងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ ក្នុងឱកាសនេះ លោកស្រីលើកឡើងពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាកន្លងមក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQpE4VhIZpLsr4luIXcexCa4eUzdj1P9MVSg3XxztHvffAipO44DR_kWQcbNSATnaBO6V9zlp8y6WyxVG_vb63UtZRwnmod9oFFzd_VYax3lZvd0EVJoz5x2THqlboUWoPERIq755GNOX-joO4TZrEnVDs8GAo1IrrFFjC-joDPC2Jmq2IFPf3abJp0xah/s1083/photo_2025-10-17_14-23-49.jpg
លោកស្រីថា សមត្ថកិច្ចប្រទេសទាំងពីរបានសហការគ្នាជាច្រើន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានផ្សាយព័ត៌មានទាំងនេះឱ្យពេញលេញ ដូច្នេះ ទស្សនកិច្ចរបស់លោកស្រីពេលនេះ នឹងរួមចំណែកកាត់បន្ថយការភាន់ច្រឡំតាមបណ្តាញសារព័ត៌មានដោយសារការផ្សាយព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងរួមចំណែកពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហការទ្វេភាគីឱ្យរឹងមាំរួមគ្នាប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

កន្លងមក កម្ពុជាបានចាប់ខ្លួន និងបញ្ជូនជនជាតិកូរ៉េចំនួន១៨០នាក់ ដែលពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាត្រឡប់ទៅកូរ៉េវិញ ។ បច្ចុប្បន្ន ជនជាតិកូរ៉េជាង៦០នាក់ ដែលពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កំពុងរង់ចាំការបញ្ជូនត្រឡប់ទៅកូរ៉េវិញនាពេលឆាប់ៗ ៕