តារាសម្តែង ស៊ីន យូប៊ីន និង តារាសម្តែង Samantha Ko បានក្លាយជាទូតសុឆ្ឆន្ទៈក្នុងមហោស្រពភាពយន្តកម្ពុជាអាស៊ីលើកទី៣ដែលប្រព្រឹត្តទៅនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។ ព្រឹត្តិការណ៍នេះកញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យទស្សនិកជនសរសើរមិនដាច់ពីមាត់ពីព្រោះរូបនាងឆ្លៀតបង្ហាញពីវប្បធម៌ខ្មែរផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSblChuJwfk4mHgc2oN4ZlSNCxrTu4H673p1w8zb9rbU4SDYFw2Xyhza7IGnjTcZRDsh1lSR7ZfdiEc0g0RMZdeRErKIFSoYDzUN2mWjyytNde7bEIn1aDi7fkTXlxfgoRgAyMTnfAoflqRAgjGKfDl2Mzehw24WcQ9No6vfxXfTd8YMGfc7Cg7gRMYeZh/s1352/photo_2025-09-08_14-47-44%20(2).jpg

    តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម ស៊ីន យូប៊ីន និងនាដការីរបាំបានបង្ហាញការសម្តែងរួមគ្នាតាមរយៈបទចម្រៀងមនោសញ្ចេតនាមួយបទ ខណៈបទនោះនៅមិនទាន់ចេញជាផ្លូវការនៅឡើយ។ ការសម្តែងរបស់ ស៊ីន យូប៊ីន ពីសិល្បៈរបាំខ្មែរបង្ហាញរាងល្វត់ល្វន់ធ្វើឱ្យមនុស្សជាច្រើនបញ្ចេញមតិថា ស្រស់ស្អាតខ្លាំងនិងជាមនុស្សពូកែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5QLDI8uxbAOm9gMqQoEMVopdwH_JOZFYoJV4mLg7-G32Pw8gCSV38zsXLiYrZty1nsLV2h_66_LeiRzkOc7jSbiNz-s5U44YdnmoQ5YfK_MgRAjDfWTQnB9pyMAGi56hf07NtyGujKzTvI11lb9TFLCqOiAQFz-uFfyYVZXAZaKa6MkdPBinWGpSvd5KU/s2048/image_2025-09-08_14-46-08.png

    ទោះបីជាមិនមែនជានាដការី ប៉ុន្តែការសម្តែងរបស់ ស៊ីន យូប៊ីន គឺពិតជាធ្វើឱ្យអ្នកគាំទ្រស្ងប់ស្ញែងទេពកោសល្យរបស់នាង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEippLtEugbDwi9Yyqc6P-FT6ptAu_vC_3xW40O_bYsAyduGkasPDou0be59_Ut3-1KEolCSvj1r4dKoYzEwTgCt9eDswRUSwAbLBtFL7MpiEYBOjaNFFQ5g3EkNdVXzjGdS_QpfnbjFJseyyUcyjgVFsk3WtB8LLsegWUpuqO4yCZQ4YHDV8fslEOVt1oHT/s2048/image_2025-09-08_14-46-07.png
    នេះមិនមែនជាលើកទី១នោះទេសម្រាប់កញ្ញា ស៊ីន យូប៊ីន ឆ្លៀតបង្ហាញពីវប្បធម៌ខ្មែរឱ្យអន្តរជាតិបានឃើញ មិនថាស្ថិតក្នុងប្រទេសឬក្រៅប្រទេសតារាស្រីរូបនេះតែងតែឆ្លៀតធ្វើរឿងជាច្រើនសម្រាប់សិល្បៈវប្បធម៌និងដើម្បីប្រទេសកម្ពុជា។ ការខិតខំរបស់ ស៊ីន យូប៊ីន នាពេលកន្លងមកត្រូវបានបំផ្លាញទឹកចិត្តមួយចំណែកដែលជៀសមិនផុតក្នុងគ្រាកន្លងមកនេះបន្ទាប់ពីប្រទេសកម្ពុជានិងថៃមានជម្លោះព្រំដែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdLN4TCNWbl2TS8O_eYrBibGZGgV_ebzXkHWIdlClH9QiBBzXNROC72YZfiVID7JwSMhYYYgeG02U5fIfzm_bT0qbaWm9vMvVcC_hYARO3byBClV80JkKGaZpkYmBWBGChyTBC4PzpYK8w1W5IpxVf2_wSzmmyHJAoaFANr9UGB2m4IXlWYW4msEwK42Nr/s856/photo_2025-09-08_14-47-44%20(3).jpg

    ទោះបីមនុស្សជាច្រើនបានរិះគន់នាងក្តី ប៉ុន្តែកញ្ញា ស៊ីន យូប៊ីន នៅតែខិតខំបំពេញតួនាទីរបស់ខ្លួនជានិច្ចក្នុងនាមជាសិល្បការិនីមួយរូប៕