អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបើកឱ្យដំណើរការក្នុងដំណាក់កាលទី១ នៅថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២៥ ខណៈការសាងសង់នឹងបញ្ចប់ពេញលេញនៅឆ្នាំ ២០៥០។

យោងតាមឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា៖”អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងត្រូវធ្វើបច្ចុប្បន្នភាពឈ្មោះមកជា “អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ” វិញ ដើម្បីត្រូវតាមទម្លាប់ដែលយើងធ្លាប់ហៅឈ្មោះដើម ដែលមានភ្ជាប់ឈ្មោះ “ភ្នំពេញ”។
អាកាសយានថ្មីនេះ គឺជាការវិនិយោគរវាងរដ្ឋ និងឯកជន ដោយក្រុមហ៊ុនឯកជន OCIC មានភាគហ៊ុន ៩០ ភាគរយ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) ១០ ភាគរយ។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញតេជោ បានចាប់ផ្តើមនៅថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ៕










