ប្រទេសថៃ ៖ ភ្ញៀវទេសចរបរទេសមកលេងខេត្តឈៀងម៉ៃធ្លាក់ចុះយ៉ាងខ្លាំង ជាពិសេស ភ្ញៀវទេសចរចិន ដោយសារប្រទេសថៃគ្មានសុវត្ថិភាព និងបាត់បង់កេរ្តិ៍ឈ្មោះនៅលើពិភពលោក ។ ហេតុនេះ ក្រុមប្រឹក្សាទេសចរណ៍បានពន្លឿនការចរចាជាមួយអាជ្ញាធរទេសចរណ៍ថៃ ដើម្បីរកមធ្យោបាយជំរុញចំនួនភ្ញៀវទេសចរបរទេសឱ្យកើនឡើង តាមរយៈការរៀបចំកម្មវិធីផ្សេងៗពេញមួយឆ្នាំទាក់ទាញភ្ញៀវទេសចរ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrNvknrJEnZOQ7mZAUyZFI9hbcLWUwzNzeypUas5p0BbX47AZ4WoywJsH1aEjrpufbL7kkAbHlQsly3XH5tM4F30nAODKzKpsloxkpHYgTZCc7U5ALH7k-EvgywR2RLFHPypEAuJjtYgFWEmIfh5oz-TMAtIeERgdr2TjhiV4C-xXzUlHbpt8Z5G1uwfC/s1280/photo_2025-09-05_12-57-21.jpg

នៅត្រីមាសទី២ (ចាប់ពីមេសា ដល់ខែមិថុនា) ឆ្នាំ២០២៥ មានភ្ញៀវទេសចរបរទេសមកលេងខេត្តឈៀងម៉ៃ ត្រឹមតែ៧២៤,៩៨១នាក់ (ជាង៧២ម៉ឺននាក់) ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសរហូតដល់៧៦១,៨៤៣នាក់ (ជាង៧៦ម៉ឺននាក់) ។ បើទោះជាចំនួនភ្ញៀវទេសចរបរទេសក្នុងឆ្នាំទាំងពីរមានគម្លាតមិនខុសគ្នាប៉ុន្មាន ប៉ុន្តែក្នុងនោះភ្ញៀវទេសចរចិនបានធ្លាក់ចុះរហូតដល់ជាង៣០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOmZ5IT8XNCmwHCYfoRArIaCS6YVm_sL5dhDDvjmPWiDHC6EiPlV9stxJRdjPPvSHiQpHOghaO0raCe5GO84tzvJfPDkaBgd1t-AZz5xSsl5nEyH15Zn-nz0orUWOorU6fyt6MvqomtkRx3G-_eX0T_Fzg8UeK_II-4E_nO7pMLpypucwRomHHwLJlfZP/s700/photo_2025-09-05_10-37-10.jpg
បើគិតទាំងភ្ញៀវទេសចរថៃ និងភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរមកលេងខេត្តឈៀងម៉ៃក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៥ គឺស្មើប្រមាណ៦លាន៧សែននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសស្មើត្រឹមតែ១លាន៨សែននាក់ ។ ភ្ញៀវទេសចរមកពីតំបន់អាស៊ី និងបណ្តាប្រទេសអាស៊ានមកលេងខេត្តឈៀងម៉ៃបានធ្លាក់ចុះខ្លាំងបំផុត ដោយសារកត្តាជាច្រើន រួមមាន ៖ ថៃបាត់បង់កេរ្តិ៍ឈ្មោះ គ្មានសុវត្ថិភាព និងអត្រាប្តូរប្រាក់ប្រែប្រួល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTSmYUxObD32NyjCBsT3BzfiOBFNhIOunGliLKANcxBQXwEuMcMZAzWuo4GCsPSIT0XMMxqoLv5pK_yRGLxjZMblC4GV3DlVlncackAO_4Ug0lgwuAuOaHBwQOF0VWDAzmd89BOOGQzDZUWR87ZT2B0lw5j4sm0xoeTlED4Hj_XltP43r7unpVMOC-ygck/s1280/photo_2025-09-05_12-57-19%20(2).jpg
ការបាត់បង់ចំនួនភ្ញៀវទេសចរបរទេសធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខេត្តឈៀងម៉ៃ ដូចជា ៖ សណ្ឋាគារលំដាប់ផ្កាយ៣ ហាងលក់ទំនិញ ភោជនីយដ្ឋាន និងហាងលក់វត្ថុអនុស្សាវីយ៍ ។ ការធ្លាក់ចុះវិស័យទេសចរណ៍ខេត្តឈៀងម៉ៃធ្វើឱ្យថៃបារម្ភយ៉ាងខ្លាំងពីចំនួនភ្ញៀវទេសចរមកលេងខេត្តនេះក្នុងឆ្នាំ២០២៥ គឺស្មើមិនដល់១៦លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-xprnmATToVtfgzEkarB1k7IXgeFv7TeBEWvlWFGI3PXBEKfvLYFdytcYOi0mDWoNe8VkVDQ-dcmlgmjIWmge52cTcZ75FVulxArZTjojHI8ZOWf8fq9uPmltOYU3_05GTj-lTwTri3CDLEoYUkmfoTZZ2HjAK2Rh8F17Ngu7BZ8ueR9yOC8BXOKOe8JJ/s1280/photo_2025-09-05_12-57-19.jpg

ក្រោយពីចំនួនភ្ញៀវទេសចរធ្លាក់ចុះខ្លាំងពេក ក្រុមប្រឹក្សាទេសចរណ៍ និងអាជ្ញាធរទេសចរណ៍ថៃបានប្រជុំស្វែងរកដំណោះស្រាយបញ្ហាចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដែលមានអ្នកតំណាងមកពីស្ថាប័នទេសចរណ៍ និងក្រុមហ៊ុនទេសចរណ៍ចូលរួមជាង២៥០នាក់ ។ អ្នកចូលរួមបានជជែកពីវិធីជំរុញកំណើនភ្ញៀវទេសចរមកលេងខេត្តឈៀងម៉ៃ ទាំងរយៈពេលខ្លី និងរយៈពេលវែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5k_o7lGdAYgl-e8pHsAzAkpHG3vMywPRZ8STF2VhZzVoNsHOsKVGrLAQbUIlpMzK91461RJI8G-bva9oje9kAdkxL_TGCdfhsqsZlbcv5Z1Wxq37BQGm6IrgIMxNaib_ivHmWvN0CnhfMBau71JiLZUlqqT6HwaELGIXRNiJqW3Hkd8cFHNIQ4Wj7sRFV/s1280/photo_2025-09-05_12-57-20.jpg

ក្រុមប្រឹក្សាទេសចរណ៍ខេត្តឈៀងម៉ៃ នឹងរៀបចំគម្រោងឈ្មោះ «City Promotion» ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងខេត្តឈៀងម៉ៃ រួមទាំងបង្កើតគម្រោងជំរុញសេដ្ឋកិច្ចវិស័យទេសចរណ៍ស្ថិតក្រោមគម្រោង «រយៈពេល១២ខែ បង្កើត១២កម្មវិធី» ។ ហេតុនេះ ភ្ញៀវទេសចរនឹងមកលេងខេត្តឈៀងម៉ៃពេញមួយឆ្នាំ ហើយធ្វើឱ្យខេត្តឈៀងម៉ៃផ្តល់នូវទំនុកចិត្ត និងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ៕