ប្រិយមិត្តមួយចំនួនជ្រាបមកហើយថា កុយ អេនណា បានបង្កើតកម្មវិធីសប្បុរសធម៌ ធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយកុមារ និងជនពិការ ប៉ុន្តែអ្វីដែលទស្សនិកជនសឹងតែមិនចង់ជឿនោះគឺនាងធ្វើដំណើរតែម្នាក់ឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgN_YtaHQ4jA1AJxq3KKxtAG0kUTFotjZkzaG9mqnkAgqLt72Qbt1h4Leqw8LSSpDPzbjnq6wdk3qTsndMHhQAJJVY2PJiFu0lyU92r6sZKMwUX4-pZEkiLQvVyZCniyD1xFz4qtcpVxGC5LN50gV59zDn8z5YNQYM8lKUGYFbsP0SfXnzv_HwXWpVaWz8/s2048/image_2025-09-05_10-12-24.png

យុទ្ធនាការ «ដើរដោយក្តីសង្ឃឹម ដើរដើម្បីទេសចរណ៍» របស់ កុយ អេនណា បានចាប់ផ្តើមហើយកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ ប្រកបដោយស្នាមញញឹមនិងភាពកក់ក្តៅបើទោះបីជានឿយហត់អស់កម្លាំងបន្តិចក្តី។ ក្នុងដំណើរថ្មើរជើងនេះ កុយ អេនណា បានបង្ហាញសកម្មភាពមួយចំនួនទទួលបានការរាក់ទាក់ យកចិត្តទុកដាក់ពីបងប្អូននៅតាមផ្លូវដែលនាងឆ្លងកាត់ថែមទាំងផ្តល់ជាអាហានំនែកជូនមកកាន់ អេនណា ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUorgItS-jgAh-Vqe3i59-12M7fALWPbvLPEEvwB1ySDACtbPJ6JC9dob78Tv3y1NsP4FPIFqSWNU3LUhysRy2hrvGws0EZZrJawcCtQl8JHYYJ8vV3IX2csdBzDP3WYl7pmtl22PvX51O801sQQW-e_XeEItPLXA1lqYep1vapnjbBHzXvca34JRNLaFo/s2048/image_2025-09-05_10-12-26%20(2).png
អ្វីដែលធ្វើឱ្យទស្សនិកជនមួយចំនួនមានការភ្ញាក់ចំពោះសកម្មភាពរបស់បវរកញ្ញារូបនេះគឺដោយសារតែនាងធ្វើដំណើរតែម្នាក់ឯង។ កុយ អេនណា បានបង្ហោះវីដេអូមួយបង្ហាញពីអ៊ំស្រីម្នាក់បង្ហាញការភ្ញាក់ផ្អើលដែលនាងធ្វើដំណើរទៅសៀមរាបដោយថ្មើរជើងហើយឃើញនាងតែម្នាក់ឯងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3s2jaHO7D1goMsKObvxSfXosMb6bP4IBQK8tpw2eI29NiaimZpjHkSEO27e3RZQfkiTUlb6kwqX93dWDMf1Hs6w5_h0NE8nwtg17JwoYWoZ0BabxG_iCKEtNrtXZHsj_-RLexHn9mEiHtIVBS13Sjd06UyILPOm2Nrr-cxER3NFScvlFkw9bQJTQDEGu4/s2048/image_2025-09-05_10-12-30.png

នេះបានជំរុញឱ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលពីព្រោះនឹកស្មានថានាងធ្វើដំណើរជាក្រុម។ ការលះបង់របស់ កុយ អេនណា ក៏ធ្វើឱ្យមនុស្សជាច្រើនកោតស្ងប់ស្ញែងផងដែរ ដើម្បីរៃអង្គាសថវិកាជួយកុមារ និងជនពិការ និងដើម្បីវិស័យទេសចរណ៍កម្ពុជា នាងលះបង់សម្រស់ ការនឿយហត់របស់ខ្លួនបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv5GBI4-mQvS8C40pT2q2Zgz5zqf4-JziTV_91fUKxTLHlUQDojmUkoH9xNctboP_L64AgSHV0nDfziytidK_pVWELAwNFuAYQhhBJocO8Qpi0hkvJU7TLVisgBwrpVGmRjCftiGz6Xj9Ut6OLGSL2fdTolhl7J-Jc_UzWMKkVv_c9Rr2nfBRUbcG5AgWG/s1280/image_2025-09-05_10-05-19.png

គួរឱ្យដឹងថា មុននឹងចាប់ផ្តើមបង្កើតកម្មវិធីសប្បុរសធម៌ ធ្វើដំណើរដោយថ្មើរជើងពីភ្នំពេញទៅខេត្តសៀមរាប កុយ អេនណា ធ្លាប់មានបទពិសោធឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់រហូតដល់១៨១៣ម៉ែត្រ។ ក្នុងដំណើរថ្មើរជើងលើកនេះ កុយ អេនណា នឹងទទួលបានបទពិសោធថ្មីមួយទៀតក្នុងឆាកជីវិតរបស់នាង៕