បន្ទាយមានជ័យ៖ ខណៈទាហានឈ្លានពានថៃប្រដាប់សុទ្ធតែកាំភ្លើ.ងគ្រប់ដៃ កងកម្លាំងដ៏អង់អាចកម្ពុជាបានព្យាយាមឈរពាំងការពារប្រជាជនយើងយ៉ាងរឹងមាំដោយក្នុងដៃគ្មានឡើយអាវុ.ធ ព្រោះកម្ពុជាត្រូវគោរពបទឈប់បា.ញ់ឲ្យបានខ្ជាប់ខ្ជួនបំផុត។

វិដេអូដែលបង្ហាញពីកម្លាំងកងទ័ពកម្ពុជា បាននាំគ្នាឈរបាំងជារបងការពារប្រជាជនយ៉ាងរឹងមាំជាប់ជានិច្ច និងត្រៀមអន្តរាគមន៍ករណីផ្សេងៗកើតឡើង នៅពេលបងប្អូនប្រជាពលរដ្ឋស្រែកតវ៉ាជាមួយកងទ័ពថៃ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើឲ្យប្រជាជនខ្មែរគ្រប់រូបមានអារម្មណ៍ក្ដុកក្ដួលជាពន់ពេក ព្រោះរំភើបនិងមានមោទនភាពចំពោះវីវភាពដ៏អង់អាចរបស់ពួកគាត់ជាខ្លាំង។
.jpg)
បន្ទាប់ពីការតវ៉ារវាងប្រជាពលរដ្ឋកម្ពុជា និងទាហានថៃបានផ្ទុះឡើងជាថ្មីម្ដងទៀតនាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ គេសង្កេតឃើញថាកងកម្លាំងទាហានកម្ពុជាក៏មានវត្តមាននៅទីនោះផងដែរ ដើម្បីចាំជួយអន្តរាគមន៍ និងទប់ស្កាត់អំពើហិង្សាដែលអាចកើតមាននៅក្នុងកំឡុងពេលនៃការតវ៉ា។
ជាមួយនឹងភាពអត់ធ្មត់គ្រប់កាលទេសៈ ឈរកាន់ដៃគ្នាការពារប្រជាជនទាំងគ្មានអាវុ.ធក្នុងដៃសូម្បីតែមួយដើមនេះ ប្រជាជនកម្ពុជាទាំងអស់សូមកើតសរសើនូវវីរៈភាពនេះជានិច្ច។ ក្រៅពីប្រជាជនធម្មតា និងទាហានកម្ពុជា គេក៏ឃើញមានព្រះសង្ឃ និងកុមារ ក៏បានមកចូលរួមក្នុងការតវ៉ានេះផងដែរ ដែលកាន់តែបង្កើតបានជាទិដ្ឋភាពដែលមិនអាចបំភ្លេចបាន។
.jpg)
គួរបញ្ចាក់ថា បើទោះបីជាមានបទឈប់បា.ញ់ដែលបានចូលជាធរមាន និងមានការឯកភាពគ្នាជាច្រើនចំណុចនៅក្នុងកិច្ចប្រជុំ GBC JBC និង RBC រវាងថៃនិងកម្ពុជាហើយក៏ដោយ ប៉ុន្តែភាគីថៃគឺពុំបានអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពណាមួយឡើយ។ ថៃនៅតែបន្តពង្រីកជម្លោះតាមព្រំដែនឥតឈប់ឈរ តាមរយៈសកម្មភាពឈ្លានពានគ្រប់រូបភាព ដើម្បីដុតកំហឹ.ងប្រជាជន ធ្វើឲ្យមានការបែ.កបាក់ផ្ទៃក្នុង និងកាន់តែអា.ក្រក់គឺងាកមកចោ.ទកម្ពុជាថាបញ្ហាគ្រប់យ៉ាងដែលកំពុងកើតមានគឺជាការចាប់ផ្ដើមរបស់កម្ពុជាទៅវិញ។
ជាមួយគ្នានេះដែរ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសចក្តីថ្លែងការណ៍និងអំពាវនាវម្ដងហើយម្ដងទៀត ស្នើសុំឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរជឿជាក់លើរាជរដ្ឋាភិបាល និងទុកចិត្តលើកងកម្លាំងរបស់យើង ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី៕










