ស្របពេលដែលមេដឹកនាំប្រទេសជាច្រើននៅក្នុងតំបន់រួមមានកម្ពុជា ម៉ាឡេសុី វៀតណាម ឡាវ ឥណ្ឌូណេសុី និងប្រទេសផ្សេងៗទៀតសរុបចំនួន 26ប្រទេស ត្រូវបានប្រទេសចិនអញ្ជើញឲ្យចូលរួមក្នុងក្បួនដង្ហែរទិវាជ័យជំនះ របស់ទីក្រុងប៉េកាំងខួបលើកទី 80 នៃការបញ្ចប់សង្គ្រាមលោកលើកទី 2 ប្រទេសថៃគ្មានឈ្មោះនៅក្នុងបញ្ជីនេះឡើយ ជាហេតុជំរុញឲ្យសាធារណជនថៃកើតមានចម្ងល់ចង់ដឹង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgVeEyjNo52iKpGF1K7fC7Ckp5OtBUQuSAEFYk-kcar-WaHVASIJV_uWpeCfXVV-gQBbFNGmXWoiPV0TUrshl22b7dnqd27xYXgg_Yfmj41NcMBdvTGakeSPW3RP7Xj8RA7oHy499_tkh7Z2Se1hDiRNxAxkUeTvABFjYbvVCgx6s6iQ1mT5UWAytuBNX-/s1280/photo_2025-08-30_14-11-33.jpg
យោងតាមការប្រកាសជាផ្លូវការតាមរយៈប្រព័ន្ធផ្សព្វផ្សាយចិនបានឲ្យដឹងថា ប្រទេសចិនបានអញ្ជើញមេដឹកនាំបរទេសចំនួន 26 នាក់ ដើម្បីចូលរួមការប្រារព្ធទិវាជ័យជម្នះ ក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន ដែលនឹងប្រារព្ធនៅថ្ងៃទី 3 ខែកញ្ញា ឆ្នាំ 2025 ខាងមុខ។ បញ្ជីនេះមានសុទ្ធតែឥស្សរជនជាន់ខ្ពស់ដូចជា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន, មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងមេដឹកនាំមកពីបណ្តាប្រទេសនៅទូទាំងអាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ អាហ្វ្រិក និងអឺរ៉ុបខាងកើតជាច្រើនរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbns2O4yW11-2JGl_CoX5XwQTWiutygxLi6gt-VsP8jGcij5gnmJKk0MN6bJKcOBlL5BDuyZbZgwXBZ9GlapLB7GgjgXOfEzvy9rWz_YEvHVbxNl787ENZEiX9JwbCTQ8j8fUZkiuGvhyphenhyphenj9pvlAvIhX-E1apNXZwDeDNqR11iyMtcnRQWsXYpeuN6AEZyJ/s1280/photo_2025-08-30_14-11-34.jpg
បើទោះបីជាប្រទេសជិតខាងក្នុងតំបន់ រួមទាំងកម្ពុជានឹងត្រូវចូលរួមក្នុងកម្មវិធីដ៏ធំនេះ គេសង្កេតឃើញថា ប្រទេសថៃដែលជាប្រទេសដ៏មានសក្តានុពលមួយប្រចាំអាស៊ាន មិនមានឈ្មោះនៅក្នុងបញ្ជីភ្ញៀវកិត្តិយសឡើយ។ ការគ្មានវត្តមាននេះកើតឡើងចំពេលដែលអស្ថិរភាពនយោបាយកំពុងកើនឡើងនៅក្នុងប្រទេសថៃ ដោយនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ថ្មីៗនេះត្រូវបានដកចេញពីតំណែងដោយតុលាការធម្មនុញ្ញ និងស្ថានភាពនៅតាមព្រំដែនរបស់ថៃជាប់ប្រទេសជិតខាងកំពុងមានភាពតានតឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtVTMYBE2ypyfD_Hm6u3xqi05R-YBmmaLWJ4y4JSr3aIAr70l1t_gHPeAKYGAHgSiBHs-M8G0eO_Z9spDlgbqdZhgqpYi_ER-x-2Phl1wsyq5AOO7W3stbFMGgeaCSND0t9OCj0rGiqhjf_EMjHp2Q6hzc8AUf6iEW_CIGEx_VOkpkGHsGCcNsa2pZogM3/s1280/photo_2025-08-30_14-11-36.jpg

ខណៈពេលដែលប្រទេសចិនមិនបានពន្យល់ពីមូលហេតុដែលការអញ្ជើញត្រូវបានកំណត់ត្រឹម 26 ប្រទេស អ្នកវិភាគជាច្រើនបានលើកឡើងថា បញ្ជីភ្ញៀវកិត្តិយសនេះឆ្លុះបញ្ចាំងពីអាទិភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្នរបស់ទីក្រុងប៉េកាំង។ មួយវិញទៀត វាអាចបណ្ដាលមកពីភាពជិតស្និតរបស់ថៃជាមួយសហរដ្ឋអាមេរិកដែលជាសត្រូវទីមួយរបស់ចិនបច្ចុប្បន្ន និងមិនត្រូវបានអញ្ជើញឲ្យចូលរួមដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDjsQWlDSrmCYKmFCo0nMVfoY1TNsmrGWqNSXbPwbAttMYaweoRHMVSuB_kL1SiU9UuFYWzyHCVS0JsdnMRsVK1MIH_jZibIg-9T4n2w_UqYex9nt6SNARGeIZRXP5czy__7bBquFmq2kmofDar1iVqYMhA4J6cHLMHOtz52Ru2gr7ce2VTPUWgJKdt4p7/s1400/image_2025-08-30_15-10-00.png

បន្ថែមពីលើនោះ ក៏មានមតិមួយចំនួនបានលើកឡើងថា ការណ៍ដែលចិនមិនបានអញ្ជើញថៃគឺដោយសារតែប្រទេសនេះ ពុំទាន់មានមេដឹកនាំដែលច្បាស់លាស់ក្នុងការតំណាងប្រទេសទៅចូលរួមនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXJlIjJ7tWCHaptASu_zJfU9w127PlTXKDrCJ4FfM397oEeRz6DhfMz35U2UjuysPboAJdCc1K2e6Bo3SrIM0U7B75M1y7YGUj2kSIlaLXTTuZhzIvyRWNH_eAipgvPail-6DK5JaE9OgETp5og9dRTASj14MtoQN1P4OknG6BiVCiZCkSb1ezUMlKLHQT/s2560/image_2025-08-30_15-10-01.png

យ៉ាងណាក៏ដោយ ក៏ដាក់បញ្ចូលកម្ពុជាក្នុងចំណោមប្រទេសធំៗដទៃទៀតដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកម្មវិធីប្រចាំឆ្នាំដ៏សំខាន់របស់ចិននេះ បានឆ្លុះបញ្ជាំងពីភាពរឹងមាំនៃទំនាក់ទំនងតាំងពីប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា-ចិន និងជាពិសេសវាក៏ជាឱកាសដ៏ល្អមួយក្នុងការបើកផ្លូវឲ្យកម្ពុជាអាចផ្សារភ្ជាប់ទំនាក់ទំនងការទូត ឬបង្កើនមិត្តភាពជាមួយបណ្ដារប្រទេសផ្សេងៗជាច្រើនទៀតតាមរយៈការចូលរួមនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2QvK9HDlbvRvcOrRhtPIm1dCG1RRsJz7vVrSF-dc31ysXeBJi20uAyrH_JnfbxWMA2M-dVw33AvPmQjo4PjUdfwLSFte57iVugSJI2z3t5q8iEpYTB3jxkPY8BqfHS06IGln2dTI4bWG4PCnHgXr7OhECrazF51tMvhNPLmKM51ps25V55zNU2OujD6AH/s1600/image_2025-08-30_15-10-02.png