ថៃ៖ កាន់ ចមផាឡាង ឬពេលនេះត្រូវបានប្រជាជនខ្មែរស្គាល់ថាជា «ទូតសុឆន្ទៈលា.មក» បានសម្ដែងការខកចិត្តយ៉ាងខ្លាំងចំពោះពលរដ្ឋ និងថ្នាក់ដឹកនាំថៃ ដែលខ្លួនខំប្រមូលឡានដឹកទឹកស្អុ.យមកតាមការទាមទារហើយមិនទទួលបានពាក្យសរសើទេ បែរជានាំគ្នារិះគ.ន់ជាន់ពន្លិចទៅវិញ។ អ្វីដែលរូបគេកាន់តែអន់ចិត្តខ្លាំងនោះគឺ នៅពេលប្រជាជនខ្មែរព្រួតគ្នាជេ.រគេ មិនមានអ្នកមានអំណាច ឬអ្នកនយោបាយណាម្នាក់ចេញមុខមកការពារគេឡើយ។

នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីគម្រោងការយកឡានទឹកស្អុ.យមកបា.ញ់លើពលរដ្ឋខ្មែរដែលតវ៉ានៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់គ្នានឹងច្រកបានណងចាន់ ខេត្តស្រះកែវ ត្រូវបានរដ្ឋាភិបាលថៃហាមឃាត់មិនឲ្យធ្វើ ហើយត្រូវបានទាំងប្រជានជនខ្មែរ និងថៃមួយចំនួនជេ.រប្រទិចនោះ លោក ចមផាឡាង បានបង្ហោះសំណេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ ខ្ញុំបាទ មហាសែនខូចចិត្ត ខ្ញុំបាទជាជនជាតិថៃ ត្រូវបានពួកខ្មែរឌឺដង ជេ.ប្រមា.ថ គ្មានអ្នកនយោបាយណាម្នាក់ចេញមកការពារខ្ញុំទេ។
ស្ថាបនិកលា.មករូបនេះបន្តទៀតថា៖ ប៉ុន្តែថ្ងៃនេះ ខ្ញុំបានយកឡានទឹកស្អុ.យមកតាមការទាមទាររបស់ខ្មែររួចហើយ បែរជាមកព្រួតវា.យប្រហារខ្ញុំថាធ្វើបែបនេះល្អ បែបនោះមិនត្រូវ។ វាតែងតែដូច្នេះឯង ខ្ញុំមិនមែនជាមនុស្សដែលគេណែនាំ រឺ និយាយប្រដៅមិនបានទេ តែវាប្លែកពេក! ត្រង់ខ្ញុំមកជួយតាមព្រំដែនមកជិត3ខែហើយ អ្វីដែលខ្ញុំបានធ្វើគឺជួយជីវិតមនុស្សមកជាច្រើន តែអ្នកនយោបាយដែលចេញមកនិយាយមិនដែលអរគុណខ្ញុំ រឺ សរសើរខ្ញុំ រឺ និយាយដល់អ្វីដែលខ្ញុំធ្វើសោះ ។
បើអ្នកឯងរិះគន់ខ្ញុំ ខ្ញុំក៏អាចរិះគន់អ្នកវិញបានគ្រប់ពេលប៉ុន្តែខ្ញុំចង់ ខ្ញុំផ្តោតលើការជួយព្រំដែន និងសង្គមជាមួយអ្នកគាំទ្ររបស់ខ្ញុំប៉ុណ្ណោះ។ ហើយឥឡូវនេះ ប្រជាជនកម្ពុជាកំពុងដាក់បណ្ដាសារខ្ញុំ។ តើខ្ញុំត្រូវសំពះក្រាបថ្វាយបង្គំពួកគេទេ?
ទាំងអស់នេះគឺជាការលើកឡើងពីអារម្មណ៍ខូចចិត្តរបស់លោក ចមផាឡាង ក្រោយផែនការស្មោ.កគ្រោ.ករបស់ខ្លួនបរាជ័យ ហើយត្រូវបានគេជាន់ពន្លិចពីលើបន្ថែមទៀត។ តែទោះជាយ៉ាងណា មេបក្សឡានបូមលូ រូបនេះក៏ទទួលបានការលើកទឹកចិត្ត និងសរសើពីសំណាក់អ្នកគាំទ្រដែលជាក្រុមជ្រុលនិយមថៃផងដែរ។

គួរបញ្ជាក់ថា ជុំវិញហេតុការណ៍ដែលកើតឡើងដោយសារទឹកស្អុ.យកាលពីថ្ងៃទី២៨ ខែសីហា កាលពីម្សិលមិញនេះ ជាគឺសកម្មភាពដែលគេចាត់ទុកថាទង្វើអមនុស្សធម៌ដ៏អាក្រក់បំផុតមិនធ្លាប់មាននៅលើពិភពលោក។គេមិននឹកស្មានថា ប្រទេសថៃ ជាប្រទេសធំរីកចម្រើន និង ស៊ីវិលល័យ តែបង្កប់ទៅដោយភាពអសីលធម៌ ដូចជាផ្លែល្វា។ អ្នកជំនាញ ស្នើសុំឱ្យពលរដ្ឋរក្សា ភាពអត់ធ្មត់ កុំចូលអន្ទាក់ទង្វើអមនុស្សធម៌មួយនេះ ហើយទុកឱ្យអន្តរជាតិថតផ្សព្វផ្សាយ ពីមារយាទដ៏អាក្រក់របស់ថៃ៕










