ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ២៦ ខែសីហា អ្នកយកព័ត៌មានបានប្រាប់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នូវដំណឹងល្អអំពី Taylor Swift ហើយបានសួរចំណាប់អារម្មណ៍របស់លោក។ ប្រធានាធិបតីអាម៉េរិកបាននិយាយថា «ខ្ញុំសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ។ ខ្ញុំគិតថា Travis Kelce គឺជាកីឡាករដ៏អស្ចារ្យ ហើយ Taylor Swift គឺជាមនុស្សដ៏អស្ចារ្យ។ ដូច្នេះខ្ញុំសូមជូនពរឱ្យពួកគេជួបតែសំណាងល្អ»។.png)
ប្រតិកម្មរបស់លោក ដូណាល់ ត្រាំ មានការភ្ញាក់ផ្អើលដោយសារលោកបានរិះគន់ជាសាធារណៈម្តងហើយម្តងទៀតលើតារាចម្រៀង Taylor Swift ។ នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ លោក ត្រាំ បានសរសេរថា «ខ្ញុំស្អប់ Taylor Swift» នៅលើបណ្តាញសង្គមផ្ទាល់ខ្លួនរបស់លោកគឺ Truth Social ពីរបីថ្ងៃ បន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហោះសារគាំទ្រលោកស្រី Kamala Harris ក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន។ លោកស្រី គឺជាបេក្ខជនគណបក្សប្រជាធិបតេយ្យ ដែលជាគូប្រជែងរបស់លោកក្នុងការប្រជែងគ្នាទៅកាន់សេតវិមាន។ មុននោះលោកក៏បានបញ្ជាក់ថាលោកមិនមែនជាអ្នកគាំទ្ររបស់ Taylor Swift ។
កាលពីខែឧសភា លោកត្រាំ បានបន្ត tweet អំពី Taylor Swift ដោយប្រកាសថានាង «លែងល្បីទៀតហើយ»។ កាលពីថ្ងៃទី៤ ខែសីហា លោកប្រធានាធិបតីបាននិយាយម្តងទៀតនៅលើវេទិកាផ្ទាល់ខ្លួនអំពីតារាចម្រៀងរូបនេះ។

ដំណឹងនៃការភ្ជាប់ពាក្យរបស់ Taylor Swift និង Travis Kelce បានធ្វើឱ្យកក្រើកយ៉ាងខ្លាំងកាលពីថ្ងៃទី២៦ ខែសីហា គូស្នេហ៍មួយគូនេះបានប្រកាសដំណឹងល្អតាមរយៈរូបថតជាច្រើនសន្លឹកដែលបង្ហោះនៅលើ Instagram ជាមួយនឹងចំណងជើងថា «គ្រូភាសាអង់គ្លេសរបស់អ្នក និងគ្រូហាត់ប្រាណរបស់អ្នកបានរៀបការហើយ»។ .png)
ក្រៅពីលោកប្រធានាធិបតី ដូណាល់ ត្រាំ អ្នកសិល្បៈជាច្រើនបានអបអរសាទរគូស្នេហ៍មួយគូនេះ៕










