តារាចម្រៀង វេហាស៍ បានបង្ហាញថាលោកនិងតារាចម្រៀង មាស សុខសោភា ជាអ្នកស្និទ្ធស្នាលនឹងគ្នាហើយលោកក៏ជាហ្វេនផ្កាប់មុខម្នាក់ក៏ពិបាកនឹងទទួលយកដូចគ្នា ប៉ុន្តែការជ្រើសរើសរបស់តារាចម្រៀង មាស សុខសោភា គ្រាន់តែចង់បានសុភមង្គលផ្ទាល់ខ្លួនប៉ុណ្ណោះទោះបីដឹងថានឹងរងផលប៉ះពាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFnEZV4Hh0oqIWD-iVq_D6OSkKZffAEIflMIF99daZ7oygtz-fD-VlfmTW9uh_j-Kr71ZwliLaaSCWSJFFQbSrmIiQgDT5renNLi5HZGRGBeUbggSjZYpJ1bMhrkWTIKI1kT8kTdelz7h40Dma6S4r-mzSfHqMXKiZMNjnDj5E1H1SoKawKbIfPbNN8GAe/s2048/image_2025-08-21_14-05-05%20(2).png

ប្រិយមិត្តជ្រាបមកហើយថាតារាចម្រៀង មាស សុខសោភា ផ្ទុះកក្រើកម្តងទៀតទាក់ទងនឹងជីវិតឯកជនជាមួយតាសក់សភ្នំត្បែងបន្ទាប់ពីបង្ហោះសារមួយហើយតារាចម្រៀងរូបនេះបានតបតជាមួយនឹងអ្នកខម្មិនការពារប្តីថ្មីរបស់ខ្លួននិងបានបញ្ជាក់ថាទោះបីតាសក់សភ្នំត្បែងជាមនុស្សបែបណាក៏ដោយតែពេលនេះលោកជាស្វាមីរបស់នាង ជាមនុស្សល្អដែលមើលថែការពារនាង។ ការបញ្ជាក់បែបនេះបានធ្វើឱ្យមហាជនកាន់តែច្បាស់បន្ទាប់ពីកន្លងមកនេះតាសក់ភ្នំត្បែងបាននិយាយថា មាស សុខសោភា ជាភរិយាពេញៗមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhScBymc_SOhkA90qza_G_vQa21C0rXQWGCK1aJVT_ix2xTOJDsb3XtUnd7GJC1VAclZwAPu03uNdsZjHNGJrO1huClzJybgFicx6wk2uHwpFqguYrrK1S1TwNZLX46AZtTRV_IJeRf8qXsOen_8TW_u03UBHVgE0dl8-XMI2tbJFRVAS5YWlxSLsIw6Jqs/s2048/image_2025-08-21_09-24-36.png

រងនូវមតិប្រតិកម្មពីមហាជនតារាចម្រៀង វេហាស៍ ដែលកំពុងរស់នៅសហរដ្ឋអាម៉េរិកបានលើកឡើងពីការសម្រេចចិត្តរបស់តារាចម្រៀង មាស សុខសោភា ដែលជ្រើសផ្លូវមួយនេះ។ លោកបានសរសេរថា «ដឹងថាបងប្អូនពេញចិត្តមិនពេញចិត្តគឺមានសិទ្ធិបញ្ចេញមតិជាសាធារណៈ តែក្តីសុខផ្ទាល់ខ្លួនរបស់គាត់ទុកឱ្យគាត់ជ្រើសរើសទៅ។ និយាយឱ្យត្រង់សូម្បីតែខ្ញុំជាអ្នកស្និទ្ធិស្នាលនិងជាហ្វេនផ្កាប់មុខរាប់ឆ្នាំរបស់គាត់ ក៏មិនសូវពេញចិត្តនឹងដៃគូរថ្មីរបស់គាត់ប៉ុន្មានដែរ។ វាហាក់ដូចជាភ្លាមៗពេក ផ្លូវចិត្តប្រាប់ថាទទួលយកមិនទាន់បាន តែគិតយូរៗទៅក៏សួរខ្លួនឯងហេតុអីត្រូវខឹងស្អប់រឿងឯកជនគេ? គាត់អាយុក៏ច្រើនហើយ បំរើអារម្មណ៍ក្នុងសិល្បៈយើងក៏យូរជាង២០ឆ្នាំដែរ តែក្តីសុខគាត់ត្រូវមានគំនាបពីភ្នែកមហាជនរហូតរឺក៏បែបណា»?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghLYOrvqrRLpd983oDLdzMi3hANykm090hw3IDHOLuuSTTtMKATRjA1oMoNJp3OnN2unebQIyejQawStU-8J8cQIEEuOwh_iCg8tz41jOkifV6qy6-kL0o7KFnpeei9wKrAjluUr1af-reke5jaqSfDiSsFKZomzImdRN0i9eQJxZQTz9LSHiurtuMn1AJ/s1153/image_2025-07-22_15-19-33.png
លោក វេហាស៍ បន្តទៀតថា «មុនគាត់ហ៊ានប្រកាសរឿងនេះ ច្បាស់ណាស់គាត់នឹងដឹងមុនថាប៉ះពាល់ដល់កេរ្ត៍ឈ្មោះកំពូលតារារបស់គាត់ តែមើលទៅគាត់គឺលែងចង់បានអ្វីទាំងអស់នោះហើយ ប្រហែលជាគាត់គ្រាន់តែចង់បានសុភមង្គលផ្ទាល់ខ្លួនមួយតែប៉ុណ្ណឹង។ បណ្តោយគាត់ទៅ នេះជាជម្រើសគាត់ ហើយខ្ញុំនៅតែស្តាប់ចម្រៀងចាស់ៗគាត់ដដែល ព្រោះដិតដាមនឹងសម្លេងគាត់ខ្លាំង មិនអាចបំភ្លេចបាន»៕