អ៊ីស្រាអែល បានប្រកាសប្រតិបត្តិការវាយលុកពេញទំហឹង ដើម្បីដណ្តើមកាន់កាប់តំបន់ហ្គាហ្សាពីប៉ាឡេស្ទីន។
ប្រតិបត្តិនេះ មានឈ្មោះថា Gideon’s Chariots II ដែលអ៊ីស្រាអែល បានកោះហៅទាហានបម្រុងរហូតដល់៦មុឺននាក់ ដើម្បីធានាឱ្យបានការគ្រប់គ្រងតំបន់ហ្គាហ្សាទាំងស្រុង។
តំបន់ហ្គាហ្សា មានផ្ទៃដីសរុប ៣៦៥គីឡូម៉ែត្រ បច្ចុប្បន្នត្រូវបានយោធាអ៊ីស្រាអែលកាន់កាប់ប្រមាណជា៧៥ភាគរយ។
គម្រោងវាយដណ្ដើមយកហ្គាហ្សាទាំងមូលនេះ នឹងផ្តល់ផលអាក្រក់ដល់ស៊ីវិល ជាពិសេសរារាំងការដោះលែងចំណាប់ខ្មាំង ដែលកំពុងស្ថិតក្រោមកណ្ដាប់ដៃក្រុមហាម៉ាស។.png)
គួរបញ្ជាក់ថា ពលរដ្ឋប៉ាឡេស្ទីន និងបណ្តាប្រទេសកាន់សាសនាអុីស្លាម យល់ឃើញថា ទឹកដីអុីស្រាអែល តំបន់ហ្គាហ្សា ស្រ្ទីប (Gaza strip) និងតំបន់វែស ប៊ែង (West Bank) គឺស្ថិតក្នុងដែនដីប៉ាឡេស្ទីនអស់រយៈពេល២០០០ឆ្នាំមកហើយ មុននឹងត្រូវរដ្ឋអុីស្រាអែល ធ្វើសង្គ្រាមដណ្តើមយក៕










