ប្រទេសថៃ ៖ លោក អាត់ ភីសាលវ៉ានិច អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ាន បានវាយតម្លៃស្ថានការណ៍ពលករកម្ពុជាត្រឡប់មកប្រទេសវិញធ្វើឱ្យថៃខាតបង់ចំណូលសេដ្ឋកិច្ចខ្លាំងបំផុត រហូតដល់៣ម៉ឺន២ពាន់លានបាតក្នុង១ខែ (ស្មើប្រមាណ៩៩០លានដុល្លារ) ។ ចំនួនពលករកម្ពុជាស្របច្បាប់ និងមិនស្របច្បាប់ដែលធ្វើការនៅប្រទេសថៃកាលពីឆ្នាំ២០២៤ ស្មើ១លាន២សែន៥ម៉ឺននាក់ ក្នុងនោះធ្វើការផ្នែកសំណង់ ស្មើ៣សែននាក់, កសិកម្ម ស្មើ៣សែន២ម៉ឺន៥ពាន់នាក់ និងនៅសេសសល់ធ្វើការផ្នែកសេវាកម្ម ស្មើ៦សែន២ម៉ឺន៥ពាន់នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjx5js4Xl9GwJRmTvW44xdwFSx8HBazEUD5I1W-6lImWDKkD1BFRQ3bt5ir-uLQ0iMN1eN3SUCRMbxZteA2KoluXBKKeackPHNLqjRMZ4U0GGi7-yo11Ljdx8PTtfIQGBTqczR0iW2WMhLYAqvLvULRrMPKmET72LvTE4INf6O1cegC1J5iBdnwtKok_0IS/s960/photo_2025-08-14_10-29-54.jpg

ពលករកម្ពុជាធ្វើការនៅថៃ ស្មើ២០.៨% នៃចំនួនពលករបរទេសទាំងអស់នៅថៃ និងស្មើ១៥.៧% នៃចំនួនពលករមកពីប្រទេស CLMV (កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដែលធ្វើការនៅថៃ ។ ពលករកម្ពុជាបានរួមចំណែកជួយបង្កើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ស្មើ៥.២% ។ រហូតមកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ប្រទេសថៃពុំទាន់មានតួលេខផ្លូវការពីចំនួនពលករកម្ពុជាត្រឡប់មកប្រទេសវិញប៉ុន្មាននាក់ទេ បើតាមការប៉ាន់ស្មាន គឺពលករកម្ពុជាបានត្រឡប់មកប្រទេសវិញ ចាប់ពី៣សែន ទៅ៥សែននាក់ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhqGARBlD0aFJRz4I5VMnK05_0XO6LVtFwoi7qvtEbkCmuBXHIrRnK_4lGgYAVpKerGD-73ymQg-Lj3NO1lhq5gdaUTkqLUL5wSj1YAldYVl65de1lKdUJxTzCIIHfaV0v8UQ8QAB_cn5fdy1uAC3I1Zy7fvIPWONE-hv0zMyT6B2eVM4FUC7GV0pC_o4x/s1440/528701554_1337744475018620_6994665377804185818_n.jpg

ការចាកចេញពីប្រទេសថៃរបស់ពលករកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ ចាប់ពី៥.៣% ទៅ៨.៨% ។ ផ្នែកសេវាកម្មរងផលប៉ះពាល់ខ្លាំងបំផុត បន្ទាប់មក ផ្នែកសំណង់ និងកសិកម្ម បានខាតបង់ចំណូល ចាប់ពី១៩,៤៩៨លានបាត ទៅ៣២,៤៩៦លានបាត ។ ផ្នែកផលិតទំនិញ និងសេដ្ឋកិច្ចថៃបានពឹងផ្អែកយ៉ាងខ្លាំងលើពលករកម្ពុជា ដូច្នេះ ការចាកចេញរបស់ពលករកម្ពុជាធ្វើឱ្យប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJUYaeeqOP2Q-tDXpPK_yyh75GImqQ7JmfQpdxx7lxFjpQiX9pKH_jkMnnCe2iEAkpnz3sfLPS_sp7f804pts3uj1l3DyMBC0grPfH0lvI6uf6Kk46VA9Jw7KEsZIHwAL1X8nWnrwJCiCJre6HzgH4Wj71ESYOUGcWrxhhbmSVj80KVc-GWe0Kf6U4CIgH/s800/photo_2025-08-14_10-29-54%20(3).jpg

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិ និងអាស៊ានបានណែនាំពីដំណោះស្រាយចំពោះមុខរបស់ថៃនាពេលនេះ រួមមាន ៖

១-ស្វែងរកពលករពីប្រទេសមីយ៉ាន់ម៉ា និងឡាវ មកជំនួសពលករកម្ពុជាជាបន្ទាន់
២-បង្កើតផែនការយុទ្ធសាស្ត្រស្វែងរកពលករបរទេសមកជំនួសពលករកម្ពុជា ក្នុងរយៈពេល៥ឆ្នាំ ទៅ១០ឆ្នាំ ខាងមុខ
៣-លើកទឹកចិត្តពលករថៃមកធ្វើការជំនួសពលករកម្ពុជារយៈពេលខ្លី ដោយដំឡើងប្រាក់ខែ និងផ្តល់សិទ្ធិពិសេសផ្នែកហិរញ្ញវត្ថុ ដូចជា ៖ អត្រាការប្រាក់កម្ចីទាប ឬកាត់បន្ថយពន្ធលើការប្រាក់ពលករថៃ
៤-សិក្សាពីលទ្ធផលនាំចូលពលករពីប្រទេសបង់ក្លាដែស ឬស្រីលង្ការ មកធ្វើការជំនួសពលករកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXDw31C-gqVPkCK8EKktmlb0PYuxjucXC6elqHo0DZT1At5HXXLugLvxmX_ku6-c4GVS9Q1N7vTCFkafkDoAtHe9ERWmhzYC3rnvLcAFuce-3fOOocUpk1hidH1aK_VNQkHx6V35OCRyqZNEvf7qFrU9d3rot43VH993mqhFa8uqDElnYBM4ug_aCraayB/s1440/529367358_1337744498351951_9048902788091469571_n.jpg

បច្ចុប្បន្ន ប្រទេសថៃកំពុងប្រឈមនឹងការខ្វះខាតពលករបរទេសធ្វើការដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ក្រោយពីពលករកម្ពុជាបានត្រឡប់មកប្រទេសវិញជាបន្តបន្ទាប់តាំងពីកងទ័ពថៃឈ្លានពានកម្ពុជាមិនឈប់ឈរ ។ រីឯពលរដ្ឋថៃពុំចង់ធ្វើការងារលំបាកប្រើប្រាស់កម្លាំងពលកម្ម ឬហាលថ្ងៃនោះទេ ជាហេតុធ្វើឱ្យម្ចាស់ចម្ការថៃជួបការលំបាកយ៉ាងខ្លាំង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ1gBzwvcfx3lAbL7n_klnUKw0-bQ8jRHFKA1A06zOvuUB07tLWXQP3TGJnG2SIWY2um2Ft0DR1w1mbzOcFAL0DbAHN9HC6jTfM2rhQLKGj7U3JIS2-pv_iMV7r1Vtj-HsPBudoLslhT-s9V0BpWZU2-T_238EjQ1GF8zmR-O237Rr8_ts5v74VWKk9e1Q/s1440/529283899_1337744575018610_8135178024881397318_n.jpg

បើតាមម្ចាស់ចម្ការមៀន គឺពេលមានពលករបរទេសមកធ្វើការនៅប្រទេសថៃ ពលរដ្ឋថៃចោទប្រកាន់ពលករបរទេសមកដណ្តើមការងារ និងធ្វើឱ្យពលរដ្ឋថៃគ្មានការងារធ្វើ ។ ប៉ុន្តែពេលប្រទេសថៃខ្វះខាតពលករបរទេសធ្វើការ ហើយម្ចាស់ចម្ការសង្ឃឹមពឹងផ្អែកលើពលករថៃនឹងមកធ្វើការដែលពួកគេធ្លាប់ស្រែកថា គ្មានការងារធ្វើ បែរជាមានពលរដ្ឋថៃតិចតួចបំផុតមកធ្វើការក្នុងចម្ការជំនួសពលករបរទេស ហើយពលរដ្ឋថៃទាំងនេះលើកហេតុផលយ៉ាងច្រើនមកធ្វើជាលេស ៕