ព្យុងយ៉ាង៖ កូរ៉េខាងជើងបានប្រកាសថា រមណីយដ្ឋានមាត់សមុទ្រថ្មីរបស់ខ្លួន ដែលទើបបើកដំណើរការកាលពីថ្ងៃទី ១ ខែកក្កដានោះ មិនទទួលភ្ញៀវជនបរទេសឲ្យចូលទស្សនាទៀតឡើយ។ នេះបើយោងតាមសារព័ត៌មាន BBC។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL3y8S-InUHxTfGz-t65MFs7Ag_og6kSBW1UU_BN4x4DNzyrMj7rC22dBxGPOIOo3hygOUXKJpyqquY8BmtyaBkur7Fyp4FLfI2P67EnT55GDAjc4yPzXoE1ewwU6dwkoDk0WxDBjw-D5Z5jbrqSAY_7mo1pc87EEeIm0Ea8Z7atfkeY3ZhcHcjnN_D61B/s992/image_2025-07-21_13-57-14%20(2).png
តំបន់ទេសចរណ៍ឆ្នេរ Wonsan Kalma ត្រូវបានពង្រឹងថាជាគម្រោងសំខាន់មួយក្នុងចក្ខុវិស័យរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង អ៊ុន ដែលចង់ជំរុញវិស័យទេសចរណ៍របស់ប្រទេស។ មុនពេលបើកដំណើរការ តំបន់នេះត្រូវបានផ្សព្វផ្សាយថា គឺជាកន្លែងទេសចរណ៍ទាំងជាតិ និងអន្តរជាតិ។ ប៉ុន្តែនៅសប្តាហ៍នេះ សេចក្តីជូនដំណឹងនៅលើគេហទំព័រផ្លូវការរបស់ក្រសួងទេសចរណ៍កូរ៉េខាងជើង បានឲ្យដឹងថា ជនបរទេស “នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលទស្សនាជាបណ្ដោះអាសន្ន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEF3ixfDx_oN6Npm3F10zo7YlAh6LjfqIIt-w8I1pRCIPhQ2bn3Q6UqskokE6gpLMZPVDU4p_Hfgvq8Nj_DwQjwuJtyqEys_k4mDK2um34Mgj15Y0jLzbZ3c46iE64EPO91eBnLUK0yIzubhHTiS5yaDOtB0JAL-f_qa2BvNoFO7PZEaJJ-Y4xdO5EDU-R/s1338/image_2025-07-21_13-57-14.png

កាលពីសប្ដាហ៍មុន មានរបាយការណ៍ថា ជនជាតិរុស្សីគឺជាក្រុមដំបូងដែលបានទៅដល់ទីនោះ។ ពេលនោះក៏ជាពេលដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សេរហ្គី លាវ្រូវ (Sergei Lavrov) បានជួបជាមួយលោក គីម នៅក្នុងទីក្រុងវ៉នសានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDfOlzqphyJy2YwHJCA8PldjinMPjy2MAdOU8WWVbnJVaGo8Mqz4DBDDABwfJBCZGILTOfN9tzEDa1wwVXV4X5FIMYAfa9PVSOstl-_tLWNs8Fkj0YCBzCm4ymObHgihpw9iigw5EmBwLo2xCob72EBK4Npyy59fI8Y1VieNx3X__3cyp_6h3rXGAutsTf/s1000/image_2025-07-21_13-57-15.png

លោក លាវ្រូវ បានសរសើរថា រមណីយដ្ឋាននេះមានសក្ដានុពលក្លាយជាទីតាំងទេសចរណ៍ល្អមួយ ហើយលោកសង្ឃឹមថា វានឹងក្លាយជាគោលដៅពេញនិយមសម្រាប់ជនរុស្ស៊ី។ លើសពីនេះសារព័ត៌មាន AFP បានរាយការណ៍ថា រុស្ស៊ី និងកូរ៉េខាងជើងកំពុងរៀបចំបើកបើកផ្លូវហោះហើរដោយផ្ទាល់ពីក្រុងម៉ូស្គូ ទៅ ព្យុងយ៉ាង នៅចុងខែនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnGixm1n1gfFTPd3lAYYAT2wafVi-iIslazqCYoN3MHnBt9_egxSTQBcfL0IVgbNnH4B5Wlqng-zaLKf50HxKUBQk89Ei1eElZcXvQdVo6_R-WEQr-xo-63XREMKyXtmxnQx4qNRWgibv871PJ4jiS7_doaAGy6zVO8rFPjR0wkuAKezpVfOqSKBf5Yu6M/s960/image_2025-07-21_13-57-16%20(2).png
ទីក្រុងវ៉នសាន ដែលស្ថិតនៅបណ្ដោយឆ្នេរខាងកើតរបស់កូរ៉េខាងជើង គឺជាកន្លែងសម្រាប់ផលិតកាំជ្រួចមួយចំនួនរបស់ប្រទេស និងក៏ជាកន្លែងប្រជុំសមុទ្រមួយដ៏ធំផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាទីកន្លែងដែលលោកគីម បានចំណាយពេលកាលពីកុមារភាពរបស់គាត់នៅទីនោះ ហើយបច្ចុប្បន្នក៏ជាទីតាំងនៃវីឡាលហែរកាយរបស់មន្ត្រីជាន់ខ្ពស់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh48tnAGd2QXIUonYUHpcpsGSP8S7YsN4yuWAYMnrSxnWVoYWa48hAO0EDdfQEudzBU7rbHQQAZkwfj1IvxRWHpDVEiOznvaxf_qF9yJcpi5KQkUiYrFDkbBOMqyhiiVH_BDi29sC3RLlH3828qTuqFTaxc9LIhBctaPUmXhiMGS24akQjFKYZCpZJSU2Hm/s862/image_2025-07-21_13-57-16.png
តំបន់ឆ្នេរថ្មីនេះមានផ្ទៃឆ្នេរប្រវែង ៤ គីឡូម៉ែត្រ ហើយត្រូវបានកសាងឡើងជាបន្ទាត់ជាប់ឆ្នេរ ដោយមានសណ្ឋាគារ ភោជនីយដ្ឋាន ផ្សារទំនើប និងសួនទឹកផងដែរ។ តាមរបាយការណ៍របស់សារព័ត៌មានរដ្ឋ វាអាចទទួលភ្ញៀវបានរហូតដល់ ២០,០០០ នាក់។ ទោះជាយ៉ាងណា ចាប់តាំងពីគម្រោងចាប់ផ្តើមកាលពីឆ្នាំ ២០១៨ មក មានក្រុមការពារសិទ្ធិមនុស្សជាច្រើនបានចោទប្រកាន់អំពីការបំពានសិទ្ធិ។ ពួកគេបានបង្ហាញអំពីរបាយការណ៍នានា ស្ដីពីការបង្ខំឲ្យកម្មករធ្វើការ នៅក្នុងលក្ខខណ្ឌពិបាក និងប្រាក់ឈ្នួលមិនគ្រប់គ្រាន់។ តែក្រោយមកគម្រោងនេះក៏បានបញ្ចប់ដោយរលូននៅថ្ងៃទី ២៤ ខែមិថុនា ដោយមានការចូលរួមសម្ពោធពីឯកអគ្គរដ្ឋទូតរុស្ស៊ី និងក្រុមគ្រួសារលោកគីមផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhahmEaWx8PJiGZq_zxAvWw0sdysmGIhj-8D9n9qo9eMeVv_bPmosfTciwcqUbZhbOknu6gyX9SqC6YDhbpK2H0W4ZeXJ0vuJcHr8uX5Nr6NTmKcvUb4FbR5FQy_riPPhjzaWpbsTaQbaBbPu0JilJkqArxJctXkGaOjD0VPF4x65SG6SyJyjdwx5yBUp6q/s1280/image_2025-07-21_13-57-17.png
គួររំលឹកថា កាលឆ្នាំមុន កូរ៉េខាងជើងបានបើកទ្វារ ទទួលស្វាគមន៍ភ្ញៀវទេសចរណ៍រុស្ស៊ីឡើងវិញ ជាលើកដំបូងបន្ទាប់ពីការផ្អាកបណ្តោះអាសន្នក្នុងអំឡុងជំងឺកូវីដ-១៩។ ចំណែក ភ្ញៀវពីប្រទេសលោកខាងលិចដូចជា អូស្ត្រាលី បារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស ក៏បានចាប់ផ្តើមអនុញ្ញាតឲ្យចូលកូរ៉េខាងជើងវិញកាលពីខែកុម្ភៈកន្លងទៅ។ ប៉ុន្តែក្រោយពីរយៈពេលដ៏ខ្លីនោះ ភ្ញៀវទេសចរត្រូវបានផ្អាកឡើងវិញ ដោយមិនមានការពន្យល់ពីមូលហេតុច្បាស់លាស់ឡើយ៕