ប្រទេសថៃ ៖ ប្រទេសថៃត្រូវបានពិភពលោកចាត់ទុកថា គឺជាទីតាំងឆបោកតាមអនឡាញដ៏ធំ បើទោះជាថៃព្យាយាមទម្លាក់កំហុសមកលើកម្ពុជាក៏ដោយ ។ មេដឹកនាំរបស់ថៃទាំងរដ្ឋាភិបាល កងទ័ព និងសមត្ថកិច្ច សុទ្ធតែពុំទទួលស្គាល់ការពិត ហើយតែងតែយកបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញដែលពុំអាចដោះស្រាយក្នុងប្រទេសរបស់ខ្លួនមកចោទប្រកាន់កម្ពុជា ។

ឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញបានកើតឡើងនៅប្រទេសថៃម្តងហើយម្តងទៀត ប៉ុន្តែមេដឹកនាំ កងទ័ព និងសមត្ថកិច្ចថៃ បែរជាចោទប្រកាន់ថា កម្ពុជា គឺជាទីតាំងការឆបោកអនឡាញដ៏ធំបំផុតលើពិភពលោក ដោយថៃអះអាងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ (UN) ។ ការពិត ប្រទេសដែលទទួលបានលិខិតដាស់តឿនរឿងការឆបោកអនឡាញពី UN គឺថៃខ្លួនឯង ពុំមែនកម្ពុជាទេ ។

ចំណែកការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសកន្លងមកក៏បញ្ជាក់ដែរថា មានជនបរទេសរាប់ពាន់នាក់ត្រូវបានគេបោកប្រាស់ឱ្យទៅធ្វើការនៅប្រទេសថៃ ហើយការឆបោកអនឡាញចុងក្រោយបំផុតដែលសមត្ថកិច្ចថៃចាប់បាន គឺជាជនជាតិថៃប្រព្រឹត្តល្មើសលើទឹកដីថៃ ។.png)
ក្រោយមក ក៏មានបុគ្គលសំខាន់ចេញមកបកអាក្រាតទៅកាន់រដ្ឋាភិបាលថៃ គឺលោក ណុបផាដូន អ៊ីនណា សមាជិកព្រឹទ្ធសភាបានរិះគន់ត្រង់ៗទៅរដ្ឋាភិបាលថៃថា បើរដ្ឋាភិបាលមានវិធានការច្បាស់លាស់លើក្រុមឆបោកតាមអនឡាញ និងបណ្តាញ Call Center គឺពុំពិបាកចាត់ការទេ ។ បើរដ្ឋាភិបាលថៃចាត់ការពុំបាន សូមកុំចោទប្រកាន់ប្រទេសផ្សេង ។

ចំណែកលោក ខាន់វិ សឺបសាំង សមាជិកសភាមកពីគណបក្សនយោបាយថៃនិយាយថា វិធានការរបស់រដ្ឋាភិបាលថៃគ្មានប្រយោជន៍ទេ ក្រៅពីធ្វើឱ្យពលរដ្ឋនៅតាមព្រំដែនជួបទុក្ខលំបាក ថែមទាំងធ្វើឱ្យក្រុមឧក្រិដ្ឋកម្មឆ្លងដែនពីថៃចូលកម្ពុជា និងបង្កើតបញ្ហាឱ្យកម្ពុជាថែមទៀត ។.png)
ដោយឡែក ភ្នាក់ងារទប់ស្កាត់ការឆបោកតាមអនឡាញរបស់ថៃរាយការណ៍ថា បញ្ហាការឆបោកតាមអនឡាញនៅប្រទេសថៃកើនឡើងយ៉ាងខ្លាំង និងមានរឿងក្តីឆបោករហូតដល់ជិត២លានករណី ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ។.png)
អ្វីគួរឱ្យភ្ញាក់ផ្អើលជាងនេះ គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ឪពុករបស់លោកស្រី ផេងថងថាន ស៊ីណាវ៉ាត់ ដែលទើបធ្លាក់ពីតំណែង និយាយថា លោកមានទិន្នន័យពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែននៅថៃ ហើយលោកសន្យាបោសសម្អាតឧក្រិដ្ឋកម្មឆ្លងដែននៅថៃឱ្យអស់ ។ ការលើកឡើងរបស់លោក ថាក់ស៊ីន ទទួលបានការគាំទ្រយ៉ាងខ្លាំងពីលោកស្រី ស៊ុដារ៉ាត់ កេយូរ៉ាផាន់ ប្រធានគណបក្សថៃសាងថៃ ។

លោកស្រីបានអំពាវនាវឱ្យលោក ថាក់ស៊ីន ជួយចាត់វិធានការមន្ត្រីរាជការពុករលួយដែលទទួលបានផលប្រយោជន៍ពីក្រុមឧក្រិដ្ឋកម្មឆ្លងដែននៅថៃ ពីព្រោះលោកស្រីឃើញលោក ថាក់ស៊ីន ស្គាល់ក្រុមនេះច្បាស់ ។
.png)
សរុបមក ការលើកឡើងទាំងអស់បង្ហាញថា មេដឹកនាំថៃចាប់ពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោមខ្វះជំនាញការងារ ពុំអាចដោះស្រាយបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងការឆបោកអនឡាញ ។ លើសពីនេះ មេដឹកនាំថៃនៅហ៊ានប្រឌិតរឿងចោទប្រកាន់កម្ពុជាថែមទៀត ដែលនេះជានិស្ស័យមិនល្អរបស់ជនជាតិថៃដែលកម្ពុជាមើលឃើញ ហើយប្រទេសនានាលើពិភពលោកក៏បានមើលឃើញនិស្ស័យមិនល្អរបស់ជនជាតិថៃដែរ ៕










