ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា ស្ត្រីខ្មែរបានបង្កភាពចលាចលនៅប្រាសាទតាមាន់ធំ ហើយលោកអំពាវនាវឱ្យមេដឹកនាំកម្ពុជាសូមទោស និងថ្កោលទោសស្ត្រីខ្មែរដែលចង្អុលមុខកងទ័ពថៃនៅប្រាសាទតាមាន់ធំ ខណៈថៃបានចាត់វិធានការតាមច្បាប់រួចហើយទៅលើអតីតទាហានឈុតខ្មៅថៃវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួន ។ ក្រៅពីនេះ កងទ័ពកម្ពុជា-ថៃបានឯកភាពគ្នាចំនួន៣ចំណុច ក្នុងការរៀបចំភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Ch7HD News កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitpKIP8yAjPETe7F0NpmTRD_SPSaDM7y0tPiiKSDIsjl0pv_xRbjq58KPpMLNbgeosxM_Zi3EhHu0-r_zwFU413KEbc7ICqFm7F4kZQJ4QG-JFAXN9rOFEeDYdE4_hsZq2N3Yt05avpc_YopQuJiDaaNAUNrYsKOhKW8Fg6NGESU8b7-SdB1Uqf3QC2w5A/s1242/518317562_4196246153992348_7863703579415675973_n.jpg
កាលពីថ្ងៃទី១៥ ខែកក្កដា មានការប៉ះពាក្យសម្តីគ្នារវាងស្ត្រីខ្មែរជាភ្ញៀវទេសចរជាមួយកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដោយសារកងទ័ពថៃហាមឃាត់ស្ត្រីខ្មែរម្នាក់មិនឱ្យឡើងប្រាសាទតាមាន់ធំដែលជាសម្បត្តិរបស់ខ្មែរ ប៉ុន្តែស្ត្រីខ្មែរតវ៉ាថា ប្រាសាទនេះជារបស់ខ្មែរ ទើបកងទ័ពថៃខឹងសម្បារ និងប្រមូលផ្តុំគ្នាឡើងប្រាសាទបណ្តេញស្ត្រីខ្មែរជាម្ចាស់ប្រាសាទ ប៉ុន្តែត្រូវបានកងទ័ពខ្មែរជួយអន្តរាគមន៍ ។ ក្រោយមក ក៏មានការជម្លៀសភ្ញៀវទេសចរចេញពីប្រាសាទជាបន្ទាន់ ប៉ុន្តែភាគីថៃបែរជាចោទប្រកាន់ថា ហេតុការណ៍នេះកើតឡើងដោយសារកម្ពុជាញុះញង់ចង់ឱ្យមានការប៉ះទង្គិច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMaym6i6rKcdFdJ9jXAT3e9OnltiAe-OaSiBm9m1voxq8uyuVdPNtiBo3ljVsEml4nsxoGEg3zPU-_wnFukCPibzJkXgIWcELzSWf2UTEg0Y3IxSLd5Wq28dgFN44sEcLhEl-Sf_etw6vnS2LqlKRnnYaeq4cMMvNVgllqhBnkLKKhLTFOdz6cRyl4hXz4/s1500/image_2025-07-18_08-42-58.png
នៅព្រឹកថ្ងៃទី១៦ ខែកក្កដា នៅប្រាសាទតាមាន់ធំ មេបញ្ជាការរងនៃកងកម្លាំងស៊ុណារី លោក ប៊ុនសឺម ប៊ុនបាំរ៉ុង បានពិភាក្សាជាមួយលោកឧត្តមសេនីយ៍ត្រី នាក់ វង្ស និងឯកភាពគ្នាចំនួន៣ចំណុច រួមមាន ៖

១-បើមានបញ្ហាកើតឡើងដោយសារភ្ញៀវទេសចរ ប្រសិនបើជាភ្ញៀវទេសចរថៃ សូមឱ្យកម្ពុជាជូនដំណឹងមកថៃដើម្បីឱ្យថៃនាំភ្ញៀវទេសចរចេញពីប្រាសាទតាមាន់ធំ ។ ដូចគ្នានេះ បើភ្ញៀវទេសចរកម្ពុជាបង្កបញ្ហា សូមឱ្យថៃជូនដំណឹងមកកម្ពុជាដើម្បីឱ្យកម្ពុជានាំភ្ញៀវទេសចរចេញពីប្រាសាទតាមាន់ធំ
២-បើមានបញ្ហាក្នុងតំបន់ គឺក្រុមមន្ត្រីសម្របសម្រួលមូលដ្ឋាន ចំនួន៧នាក់ ជាអ្នកដោះស្រាយបញ្ហា និង
៣-សូមឱ្យភាគីទាំងពីរត្រួតពិនិត្យភ្ញៀវទេសចរមុនពេលឡើងប្រាសាទតាមាន់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK1aHslmvMPbjoC1VWMI_8K8rqe8dCIitFvcIMAf_fR20mZCe2FuBVgXM1YUtBkDzlr_GApP04s9c9QrXt0INZG6KtSGBsE4dF5QVqWsQyPUqLdC0JQGvERnO42D_Fi02VPW37rUFsdfJY4Q5P6wu0A1HJ2nsWd-0aWCxZn0g3zXfAzGArFPbGieUSLh5L/s1183/517516272_1211295717701423_824889841123036678_n.jpg

ចំណែកមេបញ្ជាករយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា កងទ័ពកម្ពុជា-ថៃបានពិភាក្សាគ្នារៀបចំភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំជាថ្មី និងព្រមព្រៀងគ្នាថា បើមានហេតុការណ៍អ្វីកើតឡើង គឺមិនឱ្យកងទ័ពទាំងសងខាងចូលមកក្នុងតំបន់ដាច់ខាត ហើយទុកតួនាទីនេះឱ្យមន្ត្រីសម្របសម្រួលព្រំដែនទាំងសងខាងដោះស្រាយ ។ បើភ្ញៀវទេសចរភាគីណាបង្កហេតុ គឺឱ្យភាគីនោះនាំភ្ញៀវទេសចររបស់ខ្លួនចេញពីតំបន់ដើម្បីកុំឱ្យហេតុការណ៍នេះកើតឡើងទៀត ដែលធ្វើឱ្យកងទ័ពកម្ពុជា-ថៃប្រឈមមុខគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgAeiQwnmMY9iqM2ZGjkljKXVyJmcSTY1T6fA1dFogjLVJN7UlPvG9Br7SM5IG4BP7Al6WrTY_kSHuE05u_6njwumVFeGfKcscG0GFPTWygEhlk195szlurTvrhK1ik7Rtciu_nZx5kz2_NLL6p6vs1nfa9EdkoUi81LH-C-UQP-qpkTYdao6KJg3mSAwO/s1286/517596722_782446534112899_8425001168695846272_n.jpg
ករណីឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាទាមទារឱ្យអតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួននោះ សូមទោសកម្ពុជា គឺខាងថៃបានចាត់វិធានការអតីតទាហានឈុតខ្មៅនេះរួចហើយ ។ ប៉ុន្តែលោកសូមឱ្យមេដឹកនាំកម្ពុជាសូមទោស និងថ្កោលទោសស្ត្រីខ្មែរដែលចង្អុលមុខកងទ័ពថៃនៅប្រាសាទតាមាន់ធំ ដោយលោកចោទប្រកាន់ថា ស្ត្រីខ្មែររូបនេះបង្កភាពចលាចល និងចង្អុលមុខជេរកងទ័ពថៃនៅលើទឹកដីថៃ រួមទាំងចាត់វិធានការកងទ័ពកម្ពុជាដែលរុញកងទ័ពថៃរហូតដួល ៕