រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានធ្វើការព្រ.មានអាជ្ញាធរពាក់ព័ន្ធ ថាបើមិនចូលរួមសហការក្នុងការបង្រ្កាបបទល្មើសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (បទឧក្រិដ្ឋឆបោ.កតាមអនឡាញ) នោះនឹងត្រូវបានវា.យតម្លៃក្នុងការផ្លាស់ប្ដូ ឬបញ្ចប់មុខតំណែង។
យោងតាមលិខិតបទបញ្ជាស្ដីពី «យុទ្ធនាការបោសសម្អាតការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នាថ្ងៃអង្គារ ទី១៥ ខែកក្កដា បានឲ្យដឹងថា រាជរដ្ឋាភិបាលបានសង្កេតឃើញពីសកម្មភាពឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ថាបាននិងកំពុងបង្កការគំរាមកំហែង បង្កភាពអសន្តិសុខនៅក្នុងពិភពលោក និងក្នុងតំបន់។

ជាមួយនឹងការគំរាមកំហែងនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត «យុទ្ធនាការបោសសម្អាតការឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា» នេះឡើង ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះឲ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន ការដាក់ចេញនូវគោលការណ៍បោសសម្អាតគ្រប់ទីតាំងធ្វើសកម្មភាពទាំងនេះឲ្យអស់, រៀបចំនីតិវិធីបណ្ដេញចេញស្របច្បាប់ចំពោះជនបរទេសដែលចូលមកដោយខុសច្បាប់ ឬធ្វើសកម្មភាពខុសច្បាប់, ហាមឃា.ត់ជនបរទេសមិនឲ្យលួចឆ្លងចូលប្រទេសតាមផ្លូវទឹកដោយខុសច្បាប់, អនុវត្តច្បាប់ពាក់ព័ន្ធនឹងការបង្រ្កាបការឆបោ.កតាមអនឡាញ, ត្រៀមកម្លាំង មធ្យោបាយ និងសម្ភារៈដើម្បីចេញប្រតិបត្តិការភ្លាមៗពេលមានបទបញ្ជា, ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវរួមសហការគ្នា, ពង្រឹងការត្រួតពិនិត្យទីតាំងកាស៊ីណូ មិនឲ្យមានដាច់ខាតនូវ អំពើទុច្ចរឹត និងសកម្មភាពខុសច្បាប់ទាំងឡាយ។.jpg)
ជាងនេះទៅទៀត នៅក្នុងសារលិខិតខាងលើ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា មេបញ្ជាការ ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងដោយការទទួលខុសត្រូវ។ ការមិនអនុវត្តតាមបទបញ្ជា ឬមិនសហការអនុវត្តក្នុងរូបភាពណាមួយ ត្រូវជាកម្មវត្ថុនៃការវាយតម្លៃក្នុងការតែងតាំង ផ្លាស់ប្ដូរ ឬបញ្ចប់មុខតំណែងតែម្ដង។
គ្រប់ក្រសួង ស្ថាប័ន គណៈបញ្ជាឯកភាពរាជធានី ខេត្ត អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តបទបញ្ជានេះ ឲ្យបានម៉ឺងម៉ាត់បំផុត និងមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខា ថ្ងៃទី១៥ កក្កដា ឆ្នាំ២០២៥ នេះតទៅ៕










