ប្រទេសថៃ ៖ សារព័ត៌មានថៃ Khaosod រាយការណ៍កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា ក្រសួងទេសចរណ៍ និងកីឡាថៃបានសម្រេចចិត្តពន្យារពេលប្រមូលប្រាក់ថ្លៃជាន់ទឹកដីពីភ្ញៀវទេសចរបរទេស និងរង់ចាំការពិនិត្យឡើងវិញយ៉ាងលម្អិតក្រោយពីចំនួនភ្ញៀវទេសចរធ្លាក់ចុះ ។ ការប្រមូលប្រាក់ថ្លៃជាន់ទឹកដីពីភ្ញៀវទេសចរអាចចាប់ផ្តើមនៅត្រីមាសទី១ ឬត្រីមាសទី២ ឆ្នាំ២០២៦ ពីព្រោះស្ថានការណ៍បច្ចុប្បន្នពុំសមស្រប ត្រូវពិចារណាឱ្យគ្រប់ជ្រុងជ្រោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicIpzZTSb-E5HjMamIwPnMHuZZicLz0dJcbeD2FiNZ-HzaaAqD2CI2470hsf7WgwRtpIsr0pNl7a0mzv20lBpZaVh3EyJHKDh0-mJdHt65ly7PqDgypdjV4HNyFywX9tXbV42r08kgbdQtsdZ0TeSmcZDSr4aR2MCbi5B_uxYB-0ZaCxOhFw4sMM_B5iSf/s1200/photo_2025-07-15_11-23-37%20(2).jpg

កាលពីថ្ងៃទី១៤ ខែកក្កដា លោក ចាក់ផុន តាំងស៊ុធិថាំ ជំនួយការរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡានិយាយថា ការប្រមូលប្រាក់ថ្លៃជាន់ទឹកដីពីភ្ញៀវទេសចរបរទេសដែលបានធ្វើដំណើរមកដល់ប្រទេសថៃ គឺបច្ចុប្បន្ន ក្រសួងទេសចរណ៍កំពុងពិចារណានៅឡើយ ដោយសារការវាយតម្លៃស្ថានការណ៍ពេលនេះ ពុំទាន់ដល់ពេលប្រមូលប្រាក់ជាន់ទឹកដី ។ ដូច្នេះ ប្រទេសថៃពុំទាន់មានផែនការប្រមូលប្រាក់ជាន់ទឹកដី នៅឆ្នាំ២០២៥ ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGeorf5CJv7KCJkSMnquBUBdXBF7oo03wK_ViVQixPQWqgrixyU2SNjm_e5dzWr0kWXmMSLgU2jvyVV99Sc5yuThUhuUxX64ZYGnnn2_FGk5WHvHgrLhBeKfkteDpyTdI2b0KeBu4cfxTgEFlA2wMntshr7ZSDJXzIlwYc1Pv60o2XStHT-i-xsUPyCCcI/s1200/photo_2025-07-15_11-23-35.jpg
ការប្រមូលប្រាក់ជាន់ទឹកដីពីភ្ញៀវទេសចរបរទេសត្រូវតែសិក្សាឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយថៃមានគម្រោងប្រមូលប្រាក់នៅត្រីមាសទី១ ឬត្រីមាសទី២ ឆ្នាំ២០២៦ ។ គម្រោងនេះត្រូវគិតគូរឱ្យបានល្អិតល្អន់ ពីព្រោះចំនួនប្រាក់ត្រូវប្រមូលពីភ្ញៀវទេសចរ គឺខុសៗគ្នាសម្រាប់ការធ្វើដំណើរតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ពេលនេះ ពុំទាន់បានកំណត់ចំនួនប្រាក់ច្បាស់លាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvqBukuHE-8TNBNWEwVjlppVwUSBSBV8BGmyY3Ol-HNCwxjz3VzNpXv2NukDg-SnyELYdFHt4-fB_oe-0bqqmHaT4jSwBkan2r5Jb_AvueEb4k-d_Hta9RNUKS000dK7uPtjlsBz-IQFpFjigNYuSp2tI6d-V_YhMBjM-aW1ta8ikhZRpjZngAm6O8XCG/s1200/photo_2025-07-15_11-23-37.jpg
គោលបំណងដែលប្រទេសថៃប្រមូលប្រាក់ជាន់ទឹកដីពីភ្ញៀវទេសចរ រួមមាន ៖ ដើម្បីផ្តល់សុវត្ថិភាព និងទំនុកចិត្តដល់ភ្ញៀវទេសចរឱ្យសម្រេចចិត្តមកកម្សាន្តនៅថៃ ។ បច្ចុប្បន្ន បណ្តាប្រទេសរីកចម្រើន និងពឹងផ្អែកលើវិស័យទេសចរណ៍បានប្រមូលប្រាក់ជាន់ទឹកដីពីភ្ញៀវទេសចរ ហើយថៃនឹងយកប្រាក់នេះទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្តទៀត ។ នេះបើតាមការលើកឡើងរបស់លោក ចាក់ផុន តាំងស៊ុធិថាំ ជំនួយការរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-xRKFVNVlIMIJNj33lu-HUbaoFheY8nn65Zks-Y0eQUBB4HeluAGtTDlPqCYEK1Rv63HnVbkqiOaIkAZ80avY-DEzee6J32J5IY0hyplFwwgf2idflll_G7K7nd7J0_j3uclCzk3g_-IYGG5E3PvTWKKgezFAFehIutsHLL1NAXhQdj8Ok4XxljIDTCO4/s1000/photo_2025-07-15_11-24-14.jpg
ដោយឡែក គម្រោងសម្រាប់ពលរដ្ឋថៃដើរកម្សាន្តក្នុងស្រុកដែលរដ្ឋាភិបាលជួយឧបត្ថម្ភប្រាក់ឱ្យពាក់កណ្តាល គឺពលរដ្ឋបានចុះឈ្មោះក្នុងគម្រោងតិចជាងការរំពឹងទុក ប៉ុន្តែលោក ចាក់ផុន តាំងស៊ុធិថាំ ចង់ឱ្យពលរដ្ឋដើរកម្សាន្តនៅតំបន់ទេសចរណ៍ក្នុងស្រុកឱ្យបានច្រើនដើម្បីជំរុញការធ្វើដំណើរ ស្របតាមគោលនយោបាយទីក្រុងសំខាន់ៗ និងទីក្រុងទេសចរណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL8m0-sVjWiB8EQtmrkqm10yK743qB2TIRW9P54W4pLX3FRj_TV7Tsgz5ea8B79cvynaIMecYGxizFuk22MR4ux6avP7I6tF83Q_JDQy6W7oq3XBp6LXsrdNbmDvgq9xL2Sr_jzp106GUFEUfGlKEuYn_K3W_6_t8UJ8uwQOXlhAC1_q9D_w_rZw4h6uAg/s800/image_2025-07-16_08-34-29.png

គួរបញ្ជាក់ថា ប្រទេសថៃមានគម្រោងប្រមូលប្រាក់ជាន់ទឹកដីពីភ្ញៀវទេសចរបរទេសដែលធ្វើដំណើរមកដល់ថៃ ក្នុងម្នាក់ចំនួន៣០០បាត (ឬ៣ម៉ឺនរៀល) ដើម្បីយកប្រាក់ទៅអភិវឌ្ឍន៍តំបន់ទេសចរណ៍នានា និងធានារ៉ាប់រងសុខភាពភ្ញៀវទេសចរ ។ ប៉ុន្តែដោយសារចំនួនភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសថៃធ្លាក់ចុះ ជាពិសេស ភ្ញៀវទេសចរចិន ធ្វើឱ្យថៃសម្រេចពន្យារពេលប្រមូលប្រាក់ និងរង់ចាំពិចារណាលម្អិត ៕