រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិបានប្រមូលព័ត៌មានពីការលួ.ចវា.យរបស់អតីតទាហានព្រៃថៃមកលើទាហានខ្មែររួចហើយ និងកំពុងរៀបចំសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីនេះផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា។
យោងតាមវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ ទី១៣ កក្កដា បានបង្ហាញឲ្យឃើញពីសកម្មភាពដែនមិនច្រលំគេរបស់ភ្ញៀវទេសចរថៃ2នាក់ បានឡើងទៅលេងនៅប្រាសាទតាមាន់ធំ និងលួ.ចដាល់មុខទាហានកម្ពុជា ហើយរត់គេចខ្លួន យ៉ាងគួរឲ្យហួសចិត្ត មិននឹកស្មានថាមនុស្សវ័យប៉ុណ្ណេះទៅហើយ បែរជាប្រព្រឹត្តទង្វើដូចក្មេងបែបនេះសោះ។
បន្ទាប់ពីកើតហេតុការណ៍ដូចខាងលើ អ្នកនាំពាក្យកងទ័ពថៃ លោក Winthai Suvaree បានចេញសេចក្ដីប្រកាសនៅមួយនៅក្នុងថ្ងៃដដែលថា៖ ជនបង្ករខាងលើនេះ គឺជាអតីតអនុរក្សយោធា ដែលមកលេងប្រាសាទតាមាន់ធំក្នុងនាមជាភ្ញៀវទេសចរប៉ុណ្ណោះ បច្ចុប្បន្នមិនបានបម្រើការនៅអង្គភាព ឬក្រសួងការពារជាតិថៃទៀតឡើយ។ ចំណែកករណីលួ.ចវាយទៅលើទាហានខ្មែរនេះ គឺជាបញ្ហាផ្ទាល់ខ្លួនរបស់បុគ្គលខាងលើ មិនទាក់ទងនឹងបទបញ្ជារ ឬការបំពេញកាតព្វកិច្ចរបស់យោធាថៃឡើយ។ ហើយក្រសួងការពារជាតិថៃ នឹងចាត់វិធានការតាមនីតិវិធីផ្លូវច្បាប់ទៅលើសកម្មភាពរបស់បុគ្គលនេះ។

ជាមួយគ្នានេះ ក្រសួងការពារជាតិថៃក៏បានបញ្ជាក់ផងដែរថា ដោយសារតំបន់ដែលមានឧបទ្ទវហេតុខាងលើកើតឡើងជាតំបន់ទេសចរណ៍ ដូច្នេះមន្ត្រីយោធាថៃបានឈានដល់ការសម្រុះសម្រួលគ្នាជាមួយជនរងគ្រោះរួចហើយ ដើម្បីកុំឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងភាគីទាំងពីរ ហើយថៃពិតជាសោកស្ដាយ ដែលបញ្ហានេះដែលបានកើតឡើង។.jpg)
យ៉ាងណាមិញ បើតាមការលើកឡើងរបស់ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាល្ងាចថ្ងៃអាទិត្យ ទី១៣ ដដែលបានឲ្យដឹងថា ពេលនេះក្រសួងការពារជាតិបានប្រមូលព័ត៌មានពីការលួ.ចវា.យទាហានខ្មែរដោយអតីតទាហានព្រៃថៃរួចហើយ និងកំពុងរៀបចំសេចក្ដីប្រកាសព័ត៌មានមួយទាក់ទងនឹងករណីនេះក្នុងពេលឆាប់ៗ៕










