ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា មេបញ្ជាការភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានប្រាប់ឱ្យពលរដ្ឋថៃមកលេងប្រាសាទបុរាណទាំង៣កន្លែង គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រួមទាំងទិញផលិតផលថៃដាក់លក់នៅតាមព្រំដែនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTkLfN8N22lyt7DXd7g0d_H-jLbTtDhpdlfilE4504FVkYSm1T4F9q1F6seHU0EzBykCKs6gYdWukxSjLa63Ez4It0X2Tq3QzVAV5cYn_jvGB3nE03iC332ttU1bwNXDoLuhXpyftlSAjZJnkGapj4yJJeSGm_jLuef6yEW2hIwUcSMiiHINHFUFiAHELe/s1280/photo_2025-07-03_09-04-19%20(2).jpg
លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២ ខែកក្កថា ថា កងទ័ពថៃបានរក្សាអធិបតេយ្យភាពនៅតាមព្រំដែន ហើយកន្លងមក ពលរដ្ឋថៃបានមកលេងប្រាសាទទាំង៣នេះ និងយករបស់របរមកចែកឱ្យកងទ័ពដើម្បីផ្តល់កម្លាំងចិត្តជាបន្តបន្ទាប់ ។ ពលរដ្ឋថៃបានមកលេងប្រាសាទតាមាន់ធំនៅខេត្តសុរិន្ទ ដែលជាប្រាសាទដ៏ស្រស់ស្អាតក្នុងប្រវត្តិសាស្ត្រ ស្ថាបត្យកម្មបុរាណឆ្លុះបញ្ចាំងពីសិល្បៈ និងវប្បធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqiFYeBBMhn1mUEyLenVfXqzi4xTEmQ-FlgRcUhAw2i-9iujiUhfKZ4Ftk4NDHdDTXvvKSxP-L-LW_LvmpfhYs_P-rlC7WUEzUi45jCFq5SqUR7wmiJi5m7_4tdMklOt3k4eGgG_4syUIyqK-OE60tzG8rOKdjl98WmD2sOqzF4EAZyJ8DLlnuPyCe1o2k/s1000/photo_2025-07-03_09-04-19.jpg

ក្រៅពីនេះ ពលរដ្ឋថៃក៏បានមកលេងប្រាសាតាក្របីផងដែរ ដែលស្ថិតនៅតំបន់បានថៃនិយមផាត់តាណា ភូមិទី១៧ ឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ មានទីតាំងនៅភាគខាងកើត និងចម្ងាយប្រមាណ១២គីឡូម៉ែត្រពីប្រាសាទតាមាន់ធំ ។ រីឯប្រាសាទតាមាន់តូច ស្ថិតនៅតំបន់បានណងខាន់ណាសាមគ្គី ភូមិទី៨ ឃុំតាមាន់ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ដែលស្ថិតក្នុងឧទ្យានប្រវត្តិសាស្ត្រក្រុមប្រាសាទតាមាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gDrKca8yS74XOCFryCfJ3Cgmag0I8AVFV_q5t3pEuGSzZ0JC10WXoDz_ur7DXidOHwj9e_Au2USKY-jXb94rA4b2SonoPcsike7hlfLCZJZpzGAjjS-RTyNEn31H0mH7YydmGHuE3ImfmUmhlBc53nujPQvoAwu4i7NL5oTBI_LZ7k1DqG6GAIHmzgju/s1280/photo_2025-07-03_09-04-20.jpg
ខ្ញុំសូមឱ្យពលរដ្ឋថៃទូទាំងប្រទេសធ្វើដំណើរមកលេងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ទស្សនាទេសភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងទិញវត្ថុអនុស្សាវរីយ៍ និងផលិតផលពីពលរដ្ឋក្នុងតំបន់ដែលដាក់លក់តាមផ្លូវ និងហាងនៅព្រំដែន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជំរុញសេដ្ឋកិច្ចព្រំដែន ។ ពលរដ្ឋថៃអាចដើរលេងក្នុងស្រុក និងជួយទិញផលិតផលក្នុងស្រុក ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនស៊ីន ផាកក្លាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3MNjibv0ck0musb8oCKL_9F50NZTmtz9ZLnC9o8HWP9KK72sKz2HyABAsjQAGOxM57gLsyotUtJE_p6tEka-bpkOYbYj1J0WVgFiWm06QJDosBwMjORZU_dWMour2beM04Oee3crzkJR9q2ERKMsXBzvQnaaLAfwBX5Nmbq7okqn6q4hRVTN-3ZESyXg8/s1280/photo_2025-07-03_09-04-21.jpg

គួរបញ្ជាក់ថា កន្លងមក លោក ប៊ុនស៊ីន ផាកក្លាង បានស្នើឱ្យក្រសួងមហាផ្ទៃថៃបិទប្រាសាទតាមាន់ធំ ដោយសារឃើញពលរដ្ឋខ្មែរមកលេងប្រាសាទកើនឡើងកាន់តែច្រើន ដោយសារបារម្ភពីពលរដ្ឋខ្មែរនាំគ្នាច្រៀងចម្រៀងជាតិបង្ហាញអត្តសញ្ញាណជាតិនៅលើប្រាសាទ ។ ប៉ុន្តែហេតុអ្វីពេលនេះ លោកបែរជាប្រាប់ឱ្យពលរដ្ឋថៃនៅទូទាំងប្រទេសមកលេងប្រាសាទទៅវិញ តើលោកមានគិតពីពលរដ្ឋថៃបង្ហាញអត្តសញ្ញាណជាតិនៅលើប្រាសាទដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggx9blqpHYJddqV-1f32whGu6RTJXfnpwr5Dbj-I25sTvDEMfaSPezPEe__RjPibGd03MlxviU7jbWN1-fRDdtSDntY90ze7qjhh5YVY2HGKqSbVj87L67xIZh2nwyOgxlOgSPFOo91e2J10az4-8ERKPbB3HUtnkIQCt0dlqSH5VhBuJow8orPTrR8S0N/s1280/photo_2025-07-03_09-04-22.jpg
កាលពីចុងខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃរាយការណ៍ថា ពលរដ្ឋខ្មែរបានមកលេងប្រាសាទតាមាន់ធំ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ជាប់ខេត្តសុរិន្ទ) កើនឡើងគួរឱ្យកត់សម្គាល់ ទើបកងទ័ពថៃស្នើទៅក្រសួងការពារជាតិបិទប្រាសាទតាមាន់ធំ ។ ពេលនោះ លោក ភូមិថាំ វីឆាយ៉ាឆៃ ដែលនៅកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិប្រាប់ថា រដ្ឋាភិបាលបានប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចបិទព្រំដែន ហើយលោក ប៊ុនស៊ីន ផាកក្លាង អាចបិទប្រាសាទតាមាន់ធំ ពីព្រោះលោកយល់ច្បាស់ពីស្ថានការណ៍ព្រំដែន ៕