កម្ពុជា-វៀតណាម បានសម្រេចគ្នាដោះស្រាយបញ្ហាព្រំដែន តាមវិធានការដំណោះស្រាយឈ្នះ-ឈ្នះ ដោយភាគីទាំង២ បានឯកភាពគ្នាដោយយកទឹកជ្រៅ ដើម្បីបែកចែកព្រំដែន។
ថ្លែងក្នុងឱកាសសម្ដេចអញ្ជើញចុះពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ម៉ឺនជ័យ-តឹនណាម ស្ថិតក្នុងភូមិម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សម្តេចតេជោ បានមានប្រសាសន៍ថា៖”ការបែកចែកព្រំដែនតាមរយៈនេះ គឺជាគោលការណ៍អន្តរជាតិ នៃការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ទៀតថា៖” ការយកជ្រលងទឹកជ្រៅ ដើម្បីផ្តល់ជាអត្ថប្រយោជន៍ដែលទទួលបានទាំងសងខាង ព្រោះជួនកាត់រត់តាមមាត់ព្រែកខាងកម្ពុជា ពេលចង់ចុះដងទឹកត្រូវសុំច្បាប់ទៅវៀតណាម ជួនកាលគូសមាត់ទឹកខាងវៀតណាម បើវៀតណាមចង់ចុះ ត្រូវសុំកម្ពុជា”។
បន្ថែមពីនេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា”មានអ្នកជិតខាងល្អ ដូចមានមាស មានអ្នកជិតខាងអាក្រក់ ដូចមានមីន”៕










