ប្រទេសថៃ ៖ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Khaosod រាយការណ៍ថា ក្រោយពីតុលាការធម្មនុញ្ញបានសម្រេចទទួលយកញត្តិសមាជិកព្រឹទ្ធសភា ហើយសម្រេចព្យួរតំណែងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដោយសំឡេង៧ ទល់២ ដោយសារការបែកធ្លាយកិច្ចសន្ទនារវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា គឺលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីចាត់ឱ្យលោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទី បន្ទាប់ពីលោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxltiWyaWGis5k01ir3LRFSPkX078Lcp7yPvAn_EEs1EYabu78CVxCKv2z5LPQGzIYVvnDskdHzBucvMJJeRysw1us0CNZ1e0NqWthrZAbt7joBr89KG1ycyBQivC5T_DsoblOUEp9Fmo_BV_4ht0oL2Du8ecvhnqKy7xFwXMWzjr3RXBEUGOgf30ihL-p/s1079/photo_2025-07-01_14-39-36%20(3).jpg
លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឱ្យដឹងថា លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងស្បថកាន់តំណែង នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ហើយបំពេញតួនាទីជំនួសលោកស្រី ផេថងថាន ដែលលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីបានកំណត់រួចហើយ មិនថាអ្នកណាឡើងកាន់តំណែង ឬធ្លាក់ពីតំណែង គឺចាត់ទុកថា ត្រូវតែឈរលើគោលការណ៍ដែលប្រទេសថៃត្រូវដើរទៅមុខបន្តទៀត ពីព្រោះការងាររដ្ឋាភិបាលពុំអាចផ្អាកសូម្បីតែមួយថ្ងៃ ។ ហេតុនេះ លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងប្រញាប់បំពេញតួនាទីឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnMCeOCexPvNXDbO-bAYqaK1LwePCZaaJkLeL1VH_x10Xdib7Gpx4cxXVd7PKsOoTsaSgCP3aH3g6Tze1o3_PfK9bD9Bw7P_ejZp97mpIuK0gCWFlwHHUyh4tzH_wy4nOFjguF6T1zeidqAzL602Y6y3It9Ufju3r2dv3abIjD_qGhvwjpCD91yDCTRlvh/s800/photo_2025-07-01_14-39-35%20(2).jpg

នាយករដ្ឋមន្ត្រីស្តីទីនឹងចូលធ្វើការភ្លាមៗ ហើយត្រូវតាំងចិត្តធ្វើការ ពីព្រោះមន្ត្រីរដ្ឋាភិបាលគ្រប់រូបជឿជាក់ថា នាយករដ្ឋមន្ត្រីស្តីទីនឹងអាចដោះស្រាយបញ្ហាផ្សេងៗបាន អ្វីៗគ្រប់យ៉ាងត្រូវបានកំណត់រួចហើយ ។ ករណីមានការប្តឹងផ្តល់ ឬមានរឿងក្តីកើតឡើងត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ដែលនឹងពុំប៉ះពាល់ដល់ភារកិច្ចឡើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV8gBaNX0QqXswPmuZ5hASPDkPIjylOgwB5hoNZ-l0uEe3bsTwTmsYEapTg7fz3IRvagm1uay9xh8Tf08mvwpDnuDXHRaicxbDGl9qk_pGCU4jlAVBVVYeSMrlA6MEPhbMP0s7uI6poiBKDkGDbzh3J6drPUgqc9Y5arneQyOb-KKLl2LMilvBdNqfKT8k/s755/photo_2025-07-01_14-39-35.jpg

គួរបញ្ជាក់ថា លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច បានចូលប្រឡូកក្នុងផ្នែកនយោបាយកាលពីឆ្នាំ១៩៩៨ មានតួនាទីជាអនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ។ នៅឆ្នាំ២០០១លោកបានចូលរួមជាមួយគណបក្សថៃស្រឡាញ់ថៃ និងកាន់តំណែងជាលេខាបក្ស ប៉ុន្តែគណបក្សនេះត្រូវបានរំលាយ និងដកហូតសិទ្ធិនយោបាយរយៈពេល៥ឆ្នាំ ។ លោកក៏ចូលរួមជាមួយគណបក្សផ្លាំងប្រាឆារ៉ាត់ នៅឆ្នាំ២០១៨ មានតួនាទីជាមេដឹកនាំក្រុមសមមិត្ត ហើយលោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ នៅឆ្នាំ២០០១ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimeRggKj2q_FWPm8GM_eBNDNHQ6ukSJ6NpVphRI8dRjlVNpTMzE_R8LW_bN285ul-u2N4QnGd7KHq_s-qEb5zJ_Qy278UFh0mjXvQKnI5orXzQwJ4QMyn77YB5PByPoMq3v3bsBreqJ-xCUcQdOrtDufAB7YCN3ud-nVZbxvTSi0QBP0RmfFrJ1BvUp4rv/s1200/photo_2025-07-01_14-39-36%20(2).jpg

    ពលរដ្ឋថៃសង្ឃឹមថា ការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីស្តីទីរបស់លោក ស៊ុរិយៈ ជឹងរុងរឿងកិច្ច នឹងអាចជួយដោះស្រាយបញ្ហាផ្សេងៗទាំងក្នុងប្រទេស និងក្រៅប្រទេស ដែលថៃកំពុងប្រឈម ដោយសារលោកមានបទពិសោធន៍ផ្នែកនយោបាយជាច្រើនឆ្នាំ ៕