កាលពីពេលថ្មីៗនេះមានអាជីវករថៃម្នាក់នៅផ្សារចុងសាង៉ាម ជាប់ព្រំដែនកម្ពុជា-ថៃ បានរៀបរាប់ថាពលរដ្ឋខ្មែរមានស្ថានភាពលំបាកវេទនាជាងពលរដ្ឋថៃទៅទៀត ហើយពលរដ្ឋខ្មែរស្ទើរតែគ្មានអ្វីសម្រាប់ហូបគ្រាន់តែពួកគេមិនហ៊ានប្រាប់ទៅកាន់អាជ្ញាធរ អំពីការពិតតែប៉ុណ្ណោះ។ ក្រោយដំណឹងនេះបានផ្សព្វផ្សាយពលរដ្ឋខ្មែរជាច្រើនបាន សម្តែងការហួសចិត្តសូម្បីតែតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ ក៏ទប់ចិត្តមិនជាប់ឆ្លើយតបទៅកាន់អាជីវករនោះស្តាប់ហើយអាចឆ្អែតបាយបាន។
លោក ណុប បាយ៉ារិទ្ធ បានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួនថា «អ្នកណានិយាយមិនពិតសូមឱ្យរន្ទះបាញ់ឆាប់បានfreeទៅលេងtour និង លក់ដូរនៅជាន់ក្រោម ។
មានហូបអត់ហូបប្រជាជនខ្ញុំចេះស្រលាញ់គ្នា ចេះជួយគ្នាហើយ កុំបាច់ខ្វល់អី ! ហត់អត់? ដែលប្រឹងតែងនិពន្ធរឿងកុហកពិភពលោកចឹង? ទង្វើរបស់អ្នកកាន់តែធ្វើឱ្យជាតិសាសន៍ដទៃឃើញពីសណ្តានអ្នកឯងកាន់តែច្បាស់?»។

 តារាចម្រៀងវ័យ៤៤ឆ្នាំរូបនេះបានបន្តទៀតថា «ទុកពេលជួយស្វែងរកទីផ្សារអោយអាជីវករលក់ផ្លែឈើ លក់របស់ប្រើប្រាស់ គ្រឿងហូបចុកឱ្យប្រជាជនខ្លួនឯងនោះអត់ទេឃើញសល់ខូចយកមកចាក់ចោល ទាំងឡានៗអត់? គ្រាន់តែឡានសំរាមទៅប្រមូលចោលក៏អស់មិនតិចដែរ ។ អ្នកឯងខូច មាត់សាហាវ ប្រជាជនខ្ញុំដូចអត់ចេះខូចមាត់ចឹងសោះបើថាតបតគឺតបតត្រង់ៗចឹងម៉ង ទៅរកនឹកប្រឌិតពីពួកអ្នកឯងយើងអត់ចេះទេចឹងបានជាប្រទេសខ្ញុំសុខសប្បាយរហូត ឃើញអត់ អត់ព្យុះ អត់រញ្ជួយដី ទាំងទេវតាលើមេឃ ទាំងទេវតាដើរដីតាមថែរក្សារហូត»។.png)
លោក ណុប បាយ៉ារិទ្ធ ក៏ព្រលយពាក្យមួយទៀតថា «ឆ្កួតជាមួយការឈ្លានពានគេពេក ខូចប្រដាប់គិត»៕
 
		 
	









