Luhan អតីតសមាជិកក្រុម EXO និងជាតារាចម្រៀងនិងសម្តែងក្នុងប្រទេសចិន ថ្មីៗនេះបានបង្ហាញខ្លួននៅក្នុងទីក្រុងសៀងហៃសម្រាប់ព្រឹត្តិការណ៍សាធារណៈមួយ ហើយរូបថតរបស់លោកបានរីករាលដាលយ៉ាងឆាប់រហ័សនៅលើបណ្តាញសង្គម Weibo។ កាលពីចុងឆ្នាំ២០២៤ តារាប្រុសរូបនេះរងការរិះគន់យ៉ាងខ្លាំងព្រោះប្រើអាកប្បកិរិយាមិនសមរម្យពេល Live ខណៈក៏មានពាក្យចចាមអារ៉ាមថាលោកបែកគ្នាជាមួយតារាស្រី Guan Xiaotong ។

អ្នកគាំទ្រ និងអ្នកលេងអ៊ីនធឺណិតបានបង្ហាញអារម្មណ៍ស្រឡាំងកាំងដោយមានមនុស្សជាច្រើនបញ្ចេញមតិថា Luhan ស្គមស្តើងដូចក្រដាស។ ថ្ពាល់របស់ Luhan បានស្រកខុសពីមុនដែលបញ្ជាក់ថាលោកស្រកទម្ងន់។ រូបភាពរបស់ Luhan បានទាក់ទាញយ៉ាងឆាប់រហ័សដល់លេខ ៣ ក្នុងបញ្ជីស្វែងរកដ៏ក្តៅគគុក ដោយមានឃ្លា «Luhan រូបរាងស្គម» ដែលគ្របដណ្ដប់លើការសន្ទនាតាមអ៊ីនធឺណិត។
.png)
រូបរាងបច្ចុប្បន្នរបស់តារាប្រុសរូបនេះបង្ហាញពីភាពខុសគ្នាស្រឡះពីការមើលឃើញដ៏រឹងមាំ និងអត្តពលិកធម្មតា។ នៅក្នុងការប្រគំតន្ត្រី និងការបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយ នាពេលថ្មីៗនេះ អ្នកគាំទ្របានកត់សម្គាល់ថាមុខរបស់ Luhan ហាក់ដូចជាផត សម្រស់លែងដូចមុនដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។
អ្នកគាំទ្របានជំរុញឱ្យ Luhan ថែរក្សាសុខភាពរបស់ខ្លួន សម្រាកឱ្យគ្រប់គ្រាន់ ញ៉ាំអាហារឱ្យទៀងពេល ហើយត្រឡប់មកវិញឱ្យមានភាពរឹងមាំដូចកាលពីមុន។ 
គួរបញ្ជាក់ផងដែរថាកាលពីខែកុម្ភៈ មានពាក្យចចាមអារ៉ាមថា Luhan និង Guan Xiaotong បានបញ្ចប់ទំនាក់ទំនងស្នេហាគ្នាហើយ។ នៅថ្ងៃទី ២០ ខែមេសា គឺជាថ្ងៃខួបកំណើតរបស់ Luhan តារាស្រី Guan Xiaotong មិនបានបង្ហោះជូនពរមិត្តប្រុសដូចរាល់ដងឡើយ។ ភាពស្ងៀមស្ងាត់របស់ Guan Xiaotong ត្រូវបានចាត់ទុកថាជាការបញ្ជាក់យ៉ាង ច្បាស់លាស់ថាទំនាក់ទំនងរបស់ពួកគេបានប្រេះស្រាំបន្ទាប់ពីមានរយៈពេល៧ឆ្នាំ។ 
ក្រោយពីមានពាក្យចចាមអារ៉ាមថាបែកគ្នានិងមិនបានជូនពរមិត្តប្រុសក្នុងថ្ងៃកំណើត Guan Xiaotong ក៏បានបង្ហាញមុខនៅក្នុងកម្មវិធីមួយហើយទឹកមុខនាងត្រូវបានសាធារជនកត់សម្គាល់ថាស្រពោនព្យាយាមញញឹម។ យ៉ាងណាមិញទាំង Guan Xiaotong និង Luhan សុទ្ធតែមិននិយាយចេញជាសាធារណៈថាអ្នកទាំងពីរបែកគ្នានៅឡើយទេ៕










