ថ្មីៗនេះគេហទំព័រ Sohu បានប្រកាសចំណាត់ថ្នាក់តារាស្រីដែលកើតក្នុងទសវត្សរ៍៩០ ដែលភាពយន្តរបស់ពួកគេទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុត(អត្រាអ្នកទស្សនា)។ តារាសម្តែង Bai Lu បានជាប់ចំណាត់ថ្នាក់លេខ១ដោយមិនបានរំពឹងទុកជាមួយនឹងរឿង «Northward » ដែលបានចាក់ផ្សាយកាលពីដើមឆ្នាំនេះ។ 
ការវាយតម្លៃជាមធ្យមនៃអ្នកមើលរឿងបានឈានដល់ ៣.៦% ជាមួយនឹងកម្រិតខ្ពស់ បំផុតឈានដល់ ៤,០១៩% ។ នេះគឺជាសមិទ្ធិផលដ៏ធំដែលតារាស្រីប៉ុន្មាននាក់ក្រោយ ទសវត្សរ៍ទី ៩០សម្រេចបាន។ «Northward » គឺជារឿងភាគទូរទស្សន៍ដ៏កម្រនៅ ក្នុងអាជីពរបស់ Bai Lu ដែលបានចាក់ផ្សាយតាមទូរទស្សន៍ CCTV1។ កន្លងមកតារាស្រី រូបនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាមួយនឹងរឿងភាគប្រវត្តិសាស្ត្រមួយចំនួន។
ក្នុងខ្សែភាពយន្តនេះតារាសម្តែង Bai Lu ដើរតួជាក្មេងស្រីម្នាក់ឈ្មោះ Xia Feng Hua ដែលមើលទៅដូចក្មេងប្រុស។នាងនិងក្រុមមិត្តជិតស្និទ្ធរបស់នាងរស់នៅសង្កាត់មួយតាមប្រឡាយ ដូច្នេះជីវិតរបស់ពួកគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងទន្លេ ។ Bai Lu បង្ហាញខ្លួនជាមួយនឹងធូលី រូបរាងខ្មៅ និងសក់ខ្លីមិនស្អាត។
អាចនិយាយបានថា Bai Lu បានលះបង់សម្រស់របស់នាងដើម្បីអាចសម្ដែងជាតួមួយនេះ។ ដ្បិតតែទទួលបានការចាប់អារម្មណ៍និងមានការវាយតម្លៃខ្ពស់ការសម្តែងរបស់ Bai Lu ក្នុងរឿងនេះក៏រងនូវភាពចម្រូងចម្រាសមួយចំនួនផងដែរ៕










