ថ្មីៗនេះក្នុងឱកាសខួបកំណើតរបស់ខ្លួនតារាសម្តែង Dilraba Dilmurat បានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្តជាខ្លាំងនៅពេលដែលនាងបានបង្ហោះវីដេអូ និងរូបថតជាច្រើនសន្លឹកដែលរំលេចអនុស្សាវរីយ៍ក្នុងថ្ងៃពិសេសរបស់នាង។

Dilraba បានធ្វើឱ្យសហគមន៍អនឡាញផ្ទុះឡើងនោះ មិនមែនជារូបភាពដែលគួរឱ្យភ្ញាក់ ផ្អើលឬសម្លៀកបំពាក់ដ៏ស្រស់ស្អាតរបស់នាងនោះទេប៉ុន្តែជាវិធីដែលនាងបានចែករំលែកវត្ថុអនុស្សាវរីយ៍ពីអ្នកគាំទ្រដែលជាវត្ថុអនុស្សាវរីយ៍ដែលត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្នក្នុងរយៈពេលជាច្រើនឆ្នាំដូចជា នំខួបកំណើតឬសូម្បីតែសំបុត្រយន្តហោះពីឆ្នាំ ២០១៥។
.png)
អ្វីដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍បំផុតនោះគឺសំបុត្រយន្តហោះចាស់ដែលចែករំលែកដោយអ្នកគាំទ្រម្នាក់ដែលត្រូវសន្សំពីការងារក្រៅម៉ោងដើម្បីចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងរបស់តារាស្រីកាលពី ៩ឆ្នាំមុន។ ព័ត៌មានលម្អិតនេះបានជ្រាបដល់ បេះដូងមនុស្ស រាប់លាននាក់ភ្លាមៗ។ ក្នុងរយៈពេលតិចជាង៣ម៉ោងវាបានទាក់ទាញអ្នកតាមដានជាង ២០០លាននាក់នៅលើ Weibo បានក្លាយជាប្រធានបទពេញនិយម។

អ្នកនិយមលេងអ៊ីនធឺណិតបានបន្តចែករំលែកបន្តរួមជាមួយនឹងការសរសើរថា៖ «សិល្បករដែលមិនភ្លេចអ្នកគាំទ្រ គឺជាអ្នកសិល្បៈដែលគួរស្រលាញ់», «មិនមែនគ្រប់គ្នារក្សារបស់តូចៗបែបនេះទេ នាងពិតជាស្មោះ»និងមតិផ្សេងទៀតថា« ខ្ញុំមិននឹកស្មានថាទង្វើសាមញ្ញបែបនេះមានឥទ្ធិពលខ្លាំងបែបនេះទេ»។ 
សកម្មភាពរបស់តារាសម្តែងវ័យ៣៣ឆ្នាំរូបនេះបានបង្ហាញឱ្យឃើញថាទំនាក់ទំនងរវាងអ្នកសិល្បៈនិងអ្នកគាំទ្រជាដំណើរផ្លូវអារម្មណ៍ដ៏វែងឆ្ងាយ។បន្ថែមពីលើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្ររបស់នាងDilrabaក៏បានចែករំលែករូបថតដ៏ស្រស់ស្អាតបំផុតក្នុងឱកាសខួបកំណើតរបស់នាង៕










