បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាស្ថានជាតិអប់រំ នឹងក្លាយទៅជាបណ្ណាល័យឯកទេសអប់រំសតវត្សទី២១ ដំបូងបង្អស់នៅកម្ពុជា។.png)
អគារបណ្ណាល័យនេះ ត្រូវបានរចនាឡើងដោយឈរលើទស្សនទានចំនួន ៣រួមគ្នា គឺអប់រំ វប្បធម៌ និងសាសនា។បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានទម្រង់ ជាអក្សរ “រ” នៅពីលើអក្សរ “អ” ដែលតំណាងឱ្យការអប់រំ ដោយប្រើប្រាស់ខឿន និងផ្កាភ្ញីប្រាសាទអង្គរ ដែលតំណាងឱ្យវប្បធម៌ជាតិ និងមានដំបូលលើមាត់ទ្វាររាងដូច ដំបូលព្រះវិហារ ដែលតំណាងឱ្យព្រះពុទ្ធសាសនា។
បណ្ណាល័យនេះ បានប្រមូលផ្តុំឯកសារស្តីពី ការអប់រំរបស់កម្ពុជា ចាប់តាំងពីមុនសម័យអណានិគមបារាំង រហូតដល់ពេលបច្ចុប្បន្ន ដែលមានបំពាក់សៀវភៅជាង ២ម៉ឺនក្បាល សាលអានដែលមានច្រើនទម្រង់ បន្ទប់ស្វ័យសិក្សា និងធ្វើការជាក្រុម បន្ទប់ស្ទីឌីយ៉ូសម្រាប់ស្តាប់ និងមើលវីដេអូ បន្ទប់កុំព្យូទ័រសម្រាប់ស្រាវជ្រាវឯកសារ បន្ទប់ប្រជុំ ការិយាល័យធ្វើការរបស់បណ្ណារក្ស បន្ទប់រក្សាឯកសារក្រោមដី ជាដើម។.png)
គួរបញ្ជាក់ថា បណ្ណាល័យសម្តេចព្រះសង្ឃរាជ ជួន ណាត មានផ្ទៃក្រឡាសំណង់ចំនួន ២៧,២៩៨.០៨ម៉ែត្រការ៉េ មានកម្ពស់ ៥ជាន់ ស្មើនឹង ៣៧បន្ទប់ សាងសង់ក្រោមហិរញ្ញប្បទានកម្ចីធនាគារអភិវឌ្ឍអាស៊ី ប្រមាណជា២.៤លានដុល្លារ៕










