ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងខ្លាំងបន្ទាប់ពីស្រ្តីម្នាក់ត្រូវគេដឹងថាជាប្រពន្ធដើមបានប្រើប្រាស់អំពើហិង្សាហើយត្រូវបានឃាត់ខ្លួនក្នុងករណីហិង្សាដោយចេតនាទៅលើស្រ្តីម្នាក់ជាអតីតសង្សារប្តី។ ជុំវិញរឿងនេះតារាសម្តែង ចន ច័ន្ទលក្ខិណា ថាមនុស្សខ្លះយកប្តីគេហើយឌឺដងបញ្ឆេះកំហឹងសឹងតែរាល់ថ្ងៃដល់ប្រពន្ធដើម។

នៅថ្ងៃទី២ ឧសភា តារាសម្តែងនិងជាអតីតប្រធានសមាគមសិល្បករខ្មែរជំទាវ ចន ច័ន្ទលក្ខិណា បានលើកឡើងនៅលើបណ្តាញសង្គមរបស់ខ្លួនជុំវិញប្រពន្ធដើមប្រើប្រាស់អំពើហិង្សា ថា «មនុស្សខ្លះល្បិចច្រើនណាស់ យកប្តីគេហើយ បង្កការឌឺដងបញ្ឆេះដុតគេមុខផ្ទះសឹងរាល់ថ្ងៃ ដល់គេខឹងប្រើហិង្សា ប្រពន្ធដើមជាប់ទោស ស្រីយកប្តីគេរួចខ្លួន ប្តីមានឱកាសយកស្រីពេញមុខ អេតាស៊ីវិលអត់ន័យ»។
ការលើកឡើងរបស់តារាសម្តែងរូបនេះគឺបន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនស្រ្តី២នាក់ (ម្នាក់ជាប្រពន្ធដើម) ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយស្ថានទម្ងន់ទោស។ អំពើហិង្សានេះគឺជនសង្ស័យបានប្រើដំបងមូល,ប្រើដៃនិងបើករថយន្តម៉ាកRaptorដេញបំបុកជនរងគ្រោះជាអតីតសង្សាររបស់ប្ដីបណ្ដាលឱ្យជនរងគ្រោះរបួសជាច្រើនកន្លែងនិងខូចខាតរថយន្តមុខក្រោយទាំងស្រុង»។
ក្នុងករណីខាងលើ ជំទាវ ចន ច័ន្ទលក្ខិណា ក៏បង្ហោះទៀតថា «ចុះច្បាប់ឯកពន្ធភាពអនុវត្តន៍លើអ្នកណា ? ប្តី ឬ ស្រីយកប្តីគេ ?
បើច្បាប់ឯកពន្ធភាពអត់អនុវត្តន៍ចំពោះស្រីដែលយកប្តីគេទេ នោះ វិស័យឆក់ប្តីអ្នកដទៃកាន់តែកើនឡើងជាលំដាប់។ ប្រពន្ធដើមដែលមានមុខមាត់កិត្តិយខ្លះគ្នាសុខចិត្តដេកឱបដើមចេកស្លោក ឯស្រីយកប្តីគេខ្លះបែរជារស់សោយសុខហើយសើចចំអកឌឺដងប្រពន្ធដើម ឯសត្វឈ្មោលជាប្តីខ្លះ កាន់តែអត់ខួរ យកតណ្ហាជាធំ ឱ្យតម្លៃស្រីក្មេង»។.png)
មិនត្រឹមតែប៉ុណ្ណោះក្នុងករណីដ៏ក្តៅគគុកនេះតារាសម្តែង ចន ច័ន្ទលក្ខិណា បានបង្ហើបដែរថាមានភាគីម្ខាងគឺជាអ្នកសិល្បៈ….៕










