ខ្សែភាពយន្ត «បូជាសពពោះធំ» ដោយផ្អែកលើរឿងពិតមួយពីអាចារ្យព្លុកបានចេញជាផ្លូវការដោយមានទាំងការគាំទ្រនិងរិះគន់។ ឈរលើចក្ខុវិស័យដែលតាំងចិត្តនាំយកភាពយន្តខ្មែរទៅកាន់ពិភពលោកលោកស្រី ប៊ុន ចាន់និមល បានបង្ហាញពីដំណើរការត្រួសៗទម្រាំនឹងចេញភាពយន្តនេះឱ្យទស្សនិកជនទស្សនាយ៉ាងហោចណាស់មានមនុស្ស១៤០នាក់បានចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwiOhWTXu3Hh28FEhRsE9I1CLLfLnQdgMwvMlrccGyZiAOklHlJOq0fWzOg9T3Y6oSUCRBlCwZegs41076DHajzs2ivBrvvo0rjtXerXOWB055VQj7jBDznNsKTQ_nGtnnS36k4nFVE5uIUJaRGI_jLjRSPu3ncOGQ8goSrXXbQe7d7ANwrZd9b8S4vWwy/s1836/484548013_1228446845508519_6528789983428892970_n.jpg
ខ្សែភាពយន្តខ្មែរ «បូជាសពពោះធំ» ពីផលិតកម្មសាស្រ្តាហ្វៀម បានចាក់បញ្ចាំងដំបូងកាលពីថ្ងៃទី២៤ មេសា ដោយមានតួសំខាន់គឺបវរកញ្ញា រី ស្រីនេត , ខេ ស៊ីញ ។ ភាពយន្តមួយនេះក៏រងនូវមតិប្រតិកម្មចម្រុះដោយអ្នកខ្លះក៏វាយតម្លៃជាមួយនឹងពិន្ទុខ្ពស់និងមួយផ្នែកទៀតជាមួយនឹងពិន្ទុទាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPto0yBzlGvKvFArO5hc2AZhyphenhyphenRi8WxxnSPlML-RVa7wmDGSVEPIt8P-tckhlzAbPgBL4LGYb9y9ZLWc0a_nH7scxz6mrc9vbT2S-W9_X6IJvSB0_CNnAAtv6viHyx_b8vKw-_KGGPQJRmFoEN3_lDqmRFaSia9bVPA17iH3XtaZ5SbvcAoelJdEpXIneWa/s2048/486747912_1234816291538241_2132880729002317071_n.jpg

យ៉ាងណាមិញ ស្របពេលរឿងនេះកំពុងចាក់បញ្ចាំងនិងទទួលបានពីរសំឡេងលោកស្រី ប៊ុន ចាន់និមល ដែលជាម្ចាស់ផលិតកម្មបានបង្ហាញពីដំណើរការទម្រាំនឹងលេចចេញសមិទ្ធផលមួយនេះ។ នៅលើបណ្តាញសង្គមនាថ្ងៃទី៣០ មេសា ចាងហ្វាងផលិតកម្មសាស្រ្តាហ្វៀម បានបង្ហោះរូបភាពក្រុមការងារភាពយន្តជាមួយនឹងខ្លឹមសារថា «តើមានមនុស្សប៉ុន្មាននាក់នៅខាងក្រោយភាពយន្ត «បូជាសពពោះធំ»? បងប្អូនដឹងទេថា ទម្រាំផលិតបានភាពយន្តខ្នាតធំរឿង«បូជាសពពោះធំ» មកបញ្ចាំងនៅគ្រប់រោងភាពយន្តដូចពេលនេះ តើមានការរួមចំណែកពីមនុស្សប៉ុន្មាននាក់? ហើយពួកគាត់ជានរណាខ្លះ?»។
ទម្រាំផលិតបានភាពយន្តខ្នាតធំរឿង «បូជាសពពោះធំ»នេះ លោកស្រី ប៊ុន ចាន់និមល បង្ហាញថាមានមនុស្សច្រើនណាស់ ដែលបានប្រឹងប្រែងយ៉ាងហត់នឿយ ទាំងថ្ងៃទាំងយប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkotqpbXdX3hnMhLZENSq1W_YD_lpi1c2k_ntoPHqG6ULwftx-ndbCBnRzuc_DiNptTbGDnAARv6QpBC9SpBm2d8hjX3xjHorJFd-6EdBdHkl3AUzkF_y7_JJLxY33vnzIr_uG0hvv4ND7xbqSyZGLgjmy_r01CBPVpxzILYa28xDDzLQPxwQs4YZLOCiN/s1280/494927690_1261201332233070_4974151318028533418_n.jpg
«រាប់ដំបូងពី ប្អូនអាចារ្យភ្លុក ដែលជាអ្នកចែករំលែកសាច់រឿង និងជាអ្នកប្រឹក្សាយោបល់ក្នុងការផលិត។ បន្ទាប់មកមានអ្នកនិពន្ធ អ្នកដឹកនាំរឿង តួសម្ដែង អ្នកដឹកនាំផ្នែកសិល្បៈ (Art Director) ជំនួយការដឹកនាំរឿង អ្នកស្វែងរកទីតាំង អ្នកគ្រប់គ្រងប្លង់ថត អ្នកថត អ្នកបច្ចេកទេសសំឡេង អ្នកបច្ចេកទេសភ្លើង អ្នករៀបចំឆាក អ្នកផាត់មុខ អ្នករៀបចំសម្លៀកបំពាក់ អ្នករត់ការទូទៅ អ្នកបើកបរ អ្នកគ្រប់គ្រង Files អ្នកកាត់ត អ្នករចនាក្រាហ្វិច វិស្វករសំឡេង អ្នកនិពន្ធតន្ត្រី អ្នកនិពន្ធចម្រៀង អ្នកចម្រៀង អ្នកបច្ចេកទេស3D អ្នករចនា Poster អ្នកធ្វើទីផ្សារ និង អ្នកចែកចាយ…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwkHY6gLX61G5daQLs-JoBB7DRYwjJn1Ns1boKoWF6qNAaoJi69oWEBN3EbmJRdMKpMYis36ClrI2-wTFvLQQjzJ51BCdamNoC_J8GRZknMVYhGJFn3AppboQY4Pr_PM4qeaWt6HBsRH95xwhjlVmFnveO6DzI0VGMWdJFTgWg_LrQ08UOqLmlYuD2wEMh/s1280/494506278_1261857532167450_3473652641220051361_n.jpg
«បើនិយាយជារួមទៅ ទាំងក្រុមការងារគ្រប់ផ្នែក និងតួសម្ដែង មានមនុស្សយ៉ាងហោចណាស់១៤០នាក់ បានរួមចំណែកក្នុងការផលិតរឿង «បូជាសពពោះធំ» នេះឡើង។ គ្រប់គ្នាសុទ្ធតែបានប្រឹងប្រឹងដោយមិនខ្លាចហត់នឿយ ទាំងយប់ទាំងថ្ងៃ និងបានឆ្លងកាត់ឧសគ្គជាច្រើនរាប់មិនអស់។ ទម្រាំផលិតបានភាពយន្តមួយមកចាក់បញ្ចាំង មិនមែនជារឿងងាយស្រួលនោះទេ។ ដូចនេះហើយទើបគ្រប់គ្នាចាត់ទុកស្នាដៃនេះជាមោទនភាពដ៏ធំ ដែលពួកគាត់សម្រេចបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4lWc5DIrQl5BOnPsnmsMPDFhshDiMbBbFuMHahu8VO9k5AMENoXHWQJbcSv2nWuuj-zzWS2222F1DSgiCxECpcxaBZbH5HeP1a4Et1f0rQeZs0HKzCJETKGW-zzqxAaq7yJ-ilX7O-S1yFIeNRA3LUHc7UWggECJFn3krRtc45Bw2p17GJZpvR4DlJkT7/s1266/493471535_1261863052166898_948716263692215325_n.jpg

ជាមួយនឹងការងារមួយនេះ លោកស្រី ប៊ុន ចាន់និមល បានបង្ហាញអារម្មណ៍មោទកភាពរបស់ខ្លួននិងបានថ្លែងអំណរគុណទៅដល់ អាចារ្យភ្លុក និង ក្រុមការងារគ្រប់ផ្នែក រួម តួសម្ដែងទាំងអស់ ដែលបានប្រឹងប្រែងបង្កើតស្នាដៃនេះឱ្យលេចចេញជារូបរាងឡើង៕