បរទេស ៖ នាយកប្រតិបត្តិ OpenAI បាននិយាយថា ៖ ការនិយាយពាក្យគួសមទៅកាន់Chatbot នៅពេលអ្នកប្រើប្រាស់មុខងារAI នេះដើម្បីស្វែងរកព័ត៌មានណាមួយដោយ “Please” និង “Thank you” នោះគឺជាការបន្ថែមការងារទៅឲ្យ AI ហើយក្រុមហ៊ុនត្រូវចំណាយប្រាក់ជាច្រើនដើម្បីគ្រប់គ្រងវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaQ9tpUjHuZQDrEtzooDdfDSMVlqnCv0-QxZ2BAo8J9cAdbC_CTjFe6JQXj8oAzFwFGXXcalbPCsDfcwmRQpLpYiypviAGl5zutesVtxIC8woP3x3JWFkIeXcWihzbhwyUfDSIxFot-Jzakjm8UPX_ZRHboGSI8jbv4GxNd8_JgxM9pxo4RaY2HQBscHJ8/s800/photo_2025-04-29_14-53-12.jpg

ស្ដាប់បានបន្តិចអ្នកប្រាកដជាឆ្ងល់ហើយថាតើវាជាការបន្ថែមការងារឲ្យAIដូចម្ដេច? និងនាំឲ្យខាតបង់លុយរបស់ក្រុមហ៊ុនដោយរបៀបណា?

លោក Sam Altman នាយកប្រតិបត្តិ OpenAI និងមហាសេដ្ឋីបច្ចេកវិទ្យា បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ៖ ក្រុមហ៊ុន OpenAI តែងតែចំណាយថវិការរាប់សិបលានដុល្លាលើអគ្គិសនី ដើម្បីផ្ដល់ថាមពលដល់ម៉ាស៊ីនមេដែលនៅពីក្រោយការសន្ទនារវាងអ្នក និងChatbot។ មជ្ឈមណ្ឌលកំព្យូទ័រដែលជាម៉ាស៊ីនមេនេះ មិនគ្រាន់តែដំណើរការដោយចរន្តអគ្គិសនីនោះទេ ប៉ុន្តែវាក៏ត្រូវការស្ថិតនៅក្នុងសីតុណ្ហភាពត្រជាក់ផងដែរ។ ដូចនេះប្រសិនអ្នកនិយាយជាមួយវាកាន់តែច្រើនម៉ាស៊ីនរបស់វាដំណើរការកាន់តខ្លាំង ហើយពាក្យថា “please” បានន័យថា “សូម” និងពាក្យ “Thank you” ដែលបានន័យថា “អរគុណ” គឺប្រៀបដូចជាការបន្ថែមByte ទៅលើទិន្នន័យមានស្រាប់របស់វា ដើម្បីឲ្យវាចាប់ការគួសមនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyXT7AqZC3aF7Ohf2DmVe8Zc3Nbu8rVzAkM5X0N8FtrHlIKnCtKM3rhq7lxdwK_edyY_ADBEEVcIoEWdmFYP7Gc06bJ_aJE3J1E48QVbqyUjpnAfW7YwVBTsREhD8oEotk7fHIkSdI6zxXm1f1olmq5qH3I4k4SUK51RBZgpWe1dGrWQJZYPfnEg8JFskR/s1280/photo_2025-04-29_14-52-47%20(2).jpg

ទោះជាយ៉ាងនេះក្ដី នាយកប្រតិបត្តិរបស់ OpenAI បានបញ្ជាក់ថា ៖ វាមិនមែនជាបញ្ហានោះទេ។ លោកគិតថា បើទោះបីជាAI មិនមែនជាមនុស្សនិងមិនត្រូវការការគួសមក៏ដោយ ប៉ុន្តែការសន្ទនាជាមួយវាដោយមានលាយបញ្ចូលពាក្យថា “please” ឬ “thank you” ជាដើមនេះ នឹងផ្ដល់ឲ្យការសន្ទនារបស់យើងជាមួយវាកាន់តែមានភាពធម្មជាតិ និងរស់រវើក។ ដូចនេះលោកលើកទឹកចិត្តឲ្យមានការនិយាយល្អៗបែបនេះបន្តទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsjjY-4eowRIlbGPnI-UOOhDEaH_AfWc8VGMABUINU_HeSTl1-IO88NbrdldCIvoh4zzxlc7MJghtYzOEPfoP-xSf6W-KaUfkJYczW9YFBMQtDGsrh6rwv9jf3JPySj-XoPesHqG0Nt_9c3qdyT-hk10xIoUcY0alcorfrIS6sjMXnqgfp04S5AqOC8jn1/s1200/photo_2025-04-29_14-52-47%20(3).jpg
ដោយឡែក ក៏មានការមនុស្សមួយចំនួន នៅលើប្រព័ន្ធអ៊ិនធើណេត បាននិយាយលេងសើចជុំវិញប្រធានបទខាងលើនេះថា ៖ តាមពិតពួកគេ និយាយពាក្យគួសមទាំងទៅកាន់AI គឺជាការការពារខ្លួនទុកមុន ព្រោះថាបើថ្ងៃអនាគត បច្ចេកវិទ្យាAIគ្របដណ្ដប់ពិភពលោកទៅ AI អាចនឹងលើកលែងចំពោះមនុស្សល្អដែលធ្លាប់គួសមជាមួយវាក៏ថាបាន៕