ប្រទេសថៃ ៖ នៅខែមេសា ឆ្នាំ២០២៥ បណ្តាខេត្តជាច្រើនរបស់ថៃបានរងឥទ្ធិពលព្យុះរដូវក្តៅ ជាពិសេស ខេត្តភាគខាងជើង ភាគឦសាន មានដើមឈើ និងបង្គោលភ្លើងបាក់រលំបណ្តាលឱ្យដាច់ចរន្តអគ្គិសនីដោយសារខ្យល់បក់ខ្លាំង ។ តំបន់រងគ្រោះខ្លាំងបំផុត គឺនៅបរិវេណផ្សារសាយលុមចយ ក្នុងស្រុកមេសាយ ខេត្តឈៀងរ៉ៃ ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា បានលិចទឹកដោយសារទឹកទន្លេសាយកើនឡើងខ្ពស់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងនៅមីយ៉ាន់ម៉ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhde_PH8cWcxgTts9BE0YGCOnZsdQLR8FAW1Q5afBUMqgSrkenuDntgnKAxdapXVKqpVUcYKrWa1m4_5YWs1q9FX4igomDnooXJQfcCHz4DOPueSoGP34gztF1MBmCMKoaNAREolhkwuPSPXnE43deKN-vehqIh20LD8-ailG1cxfEDZDl0Me6wz6gWBxid/s800/image_2025-04-30_13-15-58.png

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឱ្យដឹងថា ក្រោយពីភ្លៀងធ្លាក់យ៉ាងខ្លាំងនៅរដ្ឋឆាន ប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យទឹកទន្លេសាយ ក្នុងស្រុកមេសាយ ខេត្តឈៀងរ៉ៃ ជាប់ព្រំដែនខេត្តថាឃីឡិច ប្រទេសមីយ៉ាន់ម៉ា កើនឡើងខ្ពស់យ៉ាងឆាប់រហ័សត្រឹមរយៈពេលកន្លះថ្ងៃ ។ ពលរដ្ឋថៃ និងអាជីវករលក់ដូរទំនិញក្នុងផ្សារសាយលុមចយ បានប្រមូលរបស់របរទុកនៅទីខ្ពស់ ដោយសារបារម្ភថា នឹងមានទឹកជំនន់ខ្លាំងបំផ្លាញទ្រព្យសម្បត្តិដូចកាលពីខែកញ្ញា ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg669Prms75-oiUnTcBv4ntYpP9niGC_6UgytbcHLUk-U-B3VCTeKLQZBaFBYA0xuXae0tEOx-6yVa2OKPeQVqWdy7gKMIuw8jdlMvFuLXCNciNuhciLVjqruov9GRMhfWDQPHmzl6mUP8UKJ1J25syGTDXxHql5NrPtB5Rofc4BsTopoTm59C2q3ZQYfqV/s1063/image_2025-04-30_13-15-56.png

ទឹកបានលិចមកដល់បរិវេណមុខ និងក្នុងផ្សារសាយលុមចយ ព្រមទាំងហូរលិចផ្លូវក្រោមស្ពានមិត្តភាពថៃ-មីយ៉ាន់ម៉ា ឆ្លងកាត់ទន្លេសាយ ទី១ ក៏ដូចជាលិចទីប្រជុំជនជាច្រើនក្នុងខេត្តឈៀងរ៉ៃ ។ រីឯខេត្តថាឃីឡិច ប្រទេសមីយ៉ាន់ម៉ា ទឹកបានហូរលិចចំណតរថយន្ត និងហូរចូលក្រោមស្ពានមកកាន់ផ្សារថាឡ ។ ពលរដ្ឋថៃ និងអាជីវករលក់ដូរនៅព្រំដែនជាប់មីយ៉ាន់ម៉ា បានប្រមូលរបស់របរទុកនៅទីខ្ពស់ជាបន្ទាន់ ដោយសារបារម្ភថា ទឹកជំនន់នឹងបំផ្លាញទ្រព្យសម្បត្តិយ៉ាងច្រើនដូចពេលកន្លងមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEU6WciWNTnd2k0qqZZKL-tG3Ip73bk3aJ85PTjBNTmX_eDZl91QsXic3Mo7aE6RDoAK3IK2Uvd-sM2JUje5v3PALoSr9tI4isMrniqpdB8AKHhvxMtPMECMeM3iEBsOR8blKnvcYC2SkYz9GjrpINel6knnx42JCDEcKge0YlgWLJGJnyKSuqTT0h8r0/s1024/image_2025-04-30_13-15-57%20(2).png

ទោះជាទឹកលិចពុំជ្រៅក្តី ប៉ុន្តែនៅតំបន់ខ្លះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ព្រមទាំងមានស្មៅ និងកំណាត់ឈើជាច្រើនអណ្តែតពេញទន្លេសាយ ។ កងទ័ពបានប្រមូលកម្លាំងមកធ្វើទំនប់ការពារទឹកនៅតាមបណ្តោយទន្លេសាយ ស្មើចម្ងាយ៣គីឡូម៉ែត្រ គឺចាប់ពីទីប្រជុំជនហួហ្វាយ រហូតដល់ស្ពានឆ្លងទន្លេសាយ ទី២ ។ កន្លងមក អាជ្ញាធរបានបែងចែកតំបន់ជីកប្រឡាយនៅព្រំដែនជាមួយមីយ៉ាន់ម៉ា ប៉ុន្តែដោយសារមីយ៉ាន់ម៉ាពុំទាន់ជីកប្រឡាយ ទើបធ្វើឱ្យទឹកជំនន់លិចស្រុកមេសាយ ខេត្តឈៀងរ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC01bg1pl0-woLJRJlbQq0RcoQxG09GJElWVc1_exk-1rgeU4AYC0zoI57fZtBOZkYuMvz_yM5pYFWMoRK1d5FTDHu9NbfJ8yDq2Bj3-SEv5XZcdxLZ5R9yvgN9l-iylYBmrwIzeOaIWVacfh0TiPmAOcEmsyx6MzjoUZN5H5nv3LWAbWfIE-9w7_i62V_/s1536/image_2025-04-30_13-15-57%20(3).png

លោក វ៉ារ៉ាយុទ្ធ ខុមប៊ុន ចៅហ្វាយស្រុកមេសាយ ខេត្តឈៀងរ៉ៃ និយាយថា ទឹកជំនន់លើកនេះ ដោយសារអាជ្ញាធរសាងសង់ទំនប់នៅបរិវេណទន្លេសាយពុំទាន់រួចរាល់ គឺទំនប់នេះសម្រាប់ការពារទឹកហូរនៅរដូវវស្សា ។ អាជ្ញាធរបានយកបាវខ្សាច់ចេញដើម្បីសាងសង់ទំនប់ ទើបពេលធ្លាក់ភ្លៀងខ្លាំងធ្វើឱ្យទឹកហូរលិចកន្លែងលក់ដូរ និងទីប្រជុំជនដែលគ្មានបាវខ្សាច់ការពារ ។ កងទ័ពបានយកបាវខ្សាច់មកដាក់តាមចំណុចចាស់ឡើងវិញដើម្បីការពារទឹកហូរ ហើយនៅរសៀលថ្ងៃដដែល (ថ្ងៃទី២៩ ខែមេសា) កម្រិតទឹកចាប់ផ្តើមស្រកចុះហើយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFU2zbCqUm5IYr2jVTwVevIa1a_sDHv7IrYYbkdBMzdm24ftFkYOquOp2-5QCzkBth06OaX6PjwvY4V1NUv36GlOcxSR1ISMYvs9ZByyKuqRrxdPHyMDcWNGgQVXy4zJ2p-XmkAfPcPwjaI1QAZNFT4a-4YN8MxStD07nUKP5e_i0cMtiTm_xKcnE94vxe/s770/image_2025-04-30_13-15-57.png