ប្រទេសសិង្ហបុរី ៖ ការស្ទង់មតិរបស់ Time Out ដែលបានសាកសួរមនុស្សជាង១៨,៥០០នាក់ មកពីប្រទេសជាង៥០ លើពិភពលោកបង្ហាញថា អ្នកឆ្លើយតបការស្ទង់មតិបានសរសើរសិង្ហបុរី គឺជាប្រទេសផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកថ្មើរជើង ក្នុងនោះពលរដ្ឋសិង្ហបុរី ៨០% និយាយថា ការធ្វើដំណើរដោយថ្មើរជើងនៅសិង្ហបុរី គឺល្អណាស់ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9wmuVFaKDVUMekDN8QvTLsMpfyxb0H152SxNGJ1zifcuNA781EJR1Z49PZuYi7M4TWPqF5-ppXPWQSkWR9PO40m39VVD6BMu6s59EDJq3YUqVyi3hwrgC2yZFzQ1a1iHF0zw0jibSocEvp6tAdcCqki15tfwjrgk0WIgvbUn7I42FGEMbXzqYfnNU2Bcq/s5184/image_2025-04-29_14-41-18%20(3).png
ប្រទេសសិង្ហបុរី បានជាប់ចំណាត់ថ្នាក់ទី១៦ ក្នុងចំណោមប្រទេសនានា ដែលមានទីក្រុងផ្តល់ភាពងាយស្រួលបំផុតលើពិភពលោក សម្រាប់អ្នកថ្មើរជើង ដូចជា ៖ ទីក្រុង Abu Dhabi របស់អេមីរ៉ាតអារ៉ាប់រួម ជាប់ចំណាត់ថ្នាក់ទី១ ខណៈទីក្រុងប៊ូស្តុន (Boston) រដ្ឋម៉ាសាឈូសេត និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ស្ថិតនៅចំណាត់ថ្នាក់កំពូលៗលើពិភពលោក ។ រីឯសៀងហៃ និងហុងកុង គឺជាទីក្រុងក្នុងតំបន់អាស៊ីដែលស្ថិតក្នុងចំណាត់ថ្នាក់កំពូលផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkGIf317beAju8osWO_IEI-TSnntWUMzkBR92rp_ZHCvnSAX4Y1rL5zwhrOUFt_We8Qgz_6DcbayqpCP03fDtSj5P7EOpr4MxY6gUG90RaV88XkIv6TcBApqAwbDOhjTT3W8BC3012TPOpsN4K1fC5kYIfN-cifGk9P_u7pEFODZWoIC2w2Fnd2BlyQqY-/s1090/image_2025-04-29_14-41-18.png

ការជាប់ចំណាត់ថ្នាក់នេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសិង្ហបុរី ក្នុងការអភិវឌ្ឍទីក្រុងឱ្យក្លាយជាកន្លែងថ្មើរជើង ក្រោមគម្រោង «Friendly Streets» បង្កើតឡើងដោយនាយកដ្ឋានដឹកជញ្ជូនសិង្ហបុរី ។ គម្រោងនេះមានគោលដៅកែលម្អផ្លូវក្នុង២៤តំបន់នៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០ ព្រមទាំងបង្កើនរយៈពេលភ្លើងពណ៌បៃតងសម្រាប់អ្នកថ្មើរជើង, ការបន្ថយល្បឿនរបស់រថយន្ត និងគំនូសឆ្លងកាត់ផ្លូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6qKfuJIe8FVtg3y7XHhXtasS2tV9ivu0Pb-fGSdiQhKGnA86BigmOFJUAN38UmGmxXruU6J25QuETWU_FOzySdY7ZjTmz4Vr1GZFFrUZs127WC8nns95lYH6xNykSpM-4Lg3vEQuxEifwtBcSDK4zDPKLwUQLugieuUFRLdRE8l2kDE8uq13hxSZ6tvl/s800/image_2025-04-29_14-41-29.png
ក្រៅពីនេះ សិង្ហបុរីបានបង្កើតគម្រោងធំមួយផ្នែកគមនាគមន៍ឈ្មោះថា «Land Transport Master Plan 2040» ក្នុងគោលដៅបង្កើតទីក្រុងផ្តល់ភាពងាយស្រួលដល់ពលរដ្ឋអាចប្រើប្រាស់សេវាកម្មផ្សេងៗដោយចំណាយពេលត្រឹមតែ២០នាទី ព្រមទាំងធ្វើដំណើរជុំវិញទីក្រុង ប្រើពេលត្រឹម៤៥នាទី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6uj2uQx19pJmveSVbF7cpD3YdFpKO92o-d59UOIAEjolb1dxXV9rv-tsUcCCyqMNqfRcOrv6ymtPcVrPO3AYeCbn_56ZkcuYQo-UmFPJynv215uhfL5JnSmMNOGD8pHK3fdDCSRGhU3X_x69IEHAa7gXd-6qPnR7s8zw7F_ncY32oJ3WIt5SzAVqLk-il/s1800/image_2025-04-29_14-41-16.png

ការអភិវឌ្ឍផ្លូវគមនាគមន៍របស់សិង្ហបុរី មិនត្រឹមតែជាការលើកកម្ពស់សុខភាព និងសុវត្ថិភាពរបស់ពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឱ្យពលរដ្ឋក្នុងទីក្រុងកាត់បន្ថយការជិះរថយន្ត, កាត់បន្ថយខ្យល់ពុល និងថែរក្សាបរិស្ថាន ។ ហេតុនេះ សិង្ហបុរីបានក្លាយជាប្រទេសគំរូមួយ ដែលបានអភិវឌ្ឍន៍ទីក្រុងផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកថ្មើរជើង ខុសពីទីក្រុងនានាក្នុងតំបន់អាស៊ាន ពោរពេញដោយរថយន្តតូច-ធំនៅតាមផ្លូវ និងស្ទះចរាចរណ៍យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinUAg5oyQCP-CPtSkaK9EaL3KLs5oKOJvtNxFFaVoqO3FqoX4DdFjTWbd6EQbLQetOdzBkmqSPvq_Ilw8pfpdl8md3bPcHjObCNe-zoQ87A7cSeCgnvIF8gWHP86JYMs3lEloINFXUKrSuwLx9mHmBVgxuXF7jgILpivEp2mn_Vjq1oQPmSfvxPasvaEej/s1140/image_2025-04-29_14-41-18%20(2).png

ក្រៅពីការជាប់ចំណាត់ថ្នាក់ជាទីក្រុងផ្តល់ភាពងាយស្រួលបំផុតសម្រាប់អ្នកថ្មើរជើង សិង្ហបុរីក៏ល្បីល្បាញខ្លាំងជាប្រទេសមានផ្លូវស្អាត គ្មានសំរាម និងមានសុវត្ថិភាពបំផុត ។ លើសពីនេះ សិង្ហបុរីត្រូវបានភ្ញៀវទេសចរដាក់ឈ្មោះថា «ជាទីក្រុងសួនច្បារ» ពីព្រោះសិង្ហបុរីមានសួនច្បារសាធារណៈយ៉ាងស្រស់ស្អាត និងមានដើមឈើជាច្រើននៅតាមផ្លូវ ៕