Ding Yuxi ត្រូវបានអ្នកគាំទ្រ និងអ្នកនិយមលេងអ៊ីនធឺណិតសរសើរមិនដាច់ពីមាត់ បន្ទាប់ពីលោកមានភាពរហ័សរហួនបានជួយសង្រ្គោះបុគ្គលិកម្នាក់ដែលធ្លាក់ចូលទឹកនៅក្នុងអំឡុងពេលនៃការថតនៃរឿងភាគ «Southern Anecdote» កាលពីពេលថ្មីៗកន្លងមកនេះ។.png)
នៅក្នុងវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម តារាសម្តែង Ding Yuxi ដែលដើរតួជាអធិការ Zhang Haixia ក្នុងរឿងភាគនេះប្រកបដោយភាពម៉ឺងម៉ាត់ឈរនៅកន្លែងតួនាទីរបស់ខ្លួនដោយមានជំនួយការរបស់លោកត្រូវបានគេឃើញកាន់ឆ័ត្រពីលើលោក ហាក់ដូចជាការពារតារាសម្តែងរូបនេះពីអ្នកគាំទ្រ និង paparazzi លួចថត Ding Yuxi ក្នុងការសម្តែងរឿងថ្មីនេះទាំងវីដេអូនិយាយផងដែរ។

ភ្លាមៗនោះ Ding Yuxi ស្រែកឡើងទាំងតក់ស្លុត ខណៈដែលលោកលើកដៃឡើង ហើយប្រញាប់រត់ទៅមុខយ៉ាងលឿន។ ដោយកាមេរ៉ាផ្ដោតលើតារាសម្តែងវ័យ២៩ឆ្នាំរូបនេះលោកត្រូវបានគេឃើញរត់ទៅគែមអាង ហើយឈោងទៅជួយអ្នកដែលធ្លាក់ចូលទឹក។
Ding Yuxi ត្រូវបានចូលរួមយ៉ាងឆាប់រហ័សដោយជំនួយការរបស់លោក និងសមាជិកក្រុមការងារភាពយន្តផ្សេងទៀត។ នៅពេលមួយ គេឃើញលោកកាន់ដៃអ្នករងគ្រោះយ៉ាងតឹង ខណៈអ្នកផ្សេងទៀតទាញអ្នកក្រោយចេញពីទឹក។ បន្ទាប់ពីរត់ទៅជួយក្រុមការងារថតរួម Ding Yuxi ក៏ដើរត្រឡប់ទៅទីតាំងដំបូងរបស់ខ្លួនវិញប្រកបដោយភាពស្ងៀមស្ងាត់។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរួមទាំង Weibo និង YouTube អ្នកនិយមលេងអ៊ីនធឺណិតបានសរសើរលោកចំពោះភាពរហ័សរហួនរបស់ដើម្បីជួយសង្រ្គោះបុគ្គលិកខណៈមានការលើកឡើងបន្ថែមដែរថាក្រុមការងារផលិតគួរតែបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាពរបស់ពួកគេ។ អ្នកខ្លះបានសរសើរសេចក្តីល្អរបស់ Ding Yuxi ពីភាពស្រស់ស្អាតរបស់តារាប្រុសរូបនេះ។
កាលពីកន្លងមកនេះ Ding Yuxi បានធ្វើឱ្យមានប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គមចិនបន្ទាប់ពីលោកបញ្ចេញសកម្មភាពសប្បុរសរត់ទៅជួយកាន់ដៃតារាស្រី Esther Yu ចុះពីលើឆាកក្នុងពេលឡើងទៅទទួលពានរង្វាន់ផងដែរ៕










