អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានឃាត់ខ្លួន អភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី ពាក់ព័ន្ធនឹងករណីស៊ីដាច់លុយពីជនជាតិចិនចំនួន ៤០ម៉ឺនដុល្លារ។
យោងតាម អង្គភាពប្រឆាំងអំពើពុករលួយ(ACU) បានបញ្ជាក់ថា៖”ជនរងគ្រោះជាជនជាតិចិន បានឱ្យអភិបាលរងខេត្តកំពង់ស្ពឺ លោក ទិត វុទ្ធី និងបក្ខពួក២នាក់៤០មុឺនដុល្លារ ជាថ្នូរនៃការរត់ការអាជ្ញាបណ្ណរ៉ែ តែមិនបានសម្រេច”។
អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួកម្នាក់ ឈ្មោះ ហ៊ាវ ខន ត្រូវបានឃាត់ខ្លួនពីបទរំលោភអំណាច ក្លែងបន្លំ ប្រើប្រាស់លិខិតក្លែង ក្លែងឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅចំណុចក្នុងខេត្តកំពង់ស្ពឺ ខេត្តប៉ៃលិន ខេត្តបាត់ដំបង ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ កាលពីអំឡុងឆ្នាំ២០២៣។
ដោយឡែក បក្ខពួកម្នាក់ទៀត ឈ្មោះ ម៉ឹង សារឿន ត្រូវបានតុលាការចោទប្រកាន់ ពីបទសមគំនិត។
ក្រោយបញ្ចប់ការសាកសួរពីតុលាការជនជាប់ចោទទាំង៣នាក់ ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៥៕










