ប្រទេសចិន ៖ រោងចក្រមួយកន្លែងទីក្រុងឆុងឈីង ប្រទេសចិន បានប្រើប្រាស់ឧបករណ៍បំពាក់បច្ចេកវិទ្យាទំនើប ដោយការប្រមូលសំរាមនៅតាមផ្ទះពលរដ្ឋមកដុត ដើម្បីផលិតជាអគ្គិសនីពុំប៉ះពាល់បរិស្ថាន ។ ក្រោយពីបញ្ជូនសំរាមតូច-ធំចូលក្នុងឧបករណ៍រួច វានឹងដុតសំរាមទាំងអស់នៅសល់តែកំទេច រួចហើយ ក្រុមហ៊ុនក៏ប្រមូលកំទេចសំរាមទុកសាងសង់ផ្លូវថ្នល់ ដែលនេះជាការជួយកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនរបស់រដ្ឋាភិបាលក្នុងការកម្ចា.ត់សំរាម ។
ក្រុមហ៊ុនដែលមានជំនាញផ្នែកដុតសំរាមផលិតជាអគ្គិសនីនេះ ឈ្មោះ Chongqing Sanfeng Environmental Industrial Group Co., Ltd បានប្រមូលសំរាមតាមផ្ទះពលរដ្ឋនៅភាគឦសានទីក្រុងឆុងឈីង មកដុតផលិតជាអគ្គិសនី ហើយក្រុមហ៊ុនអាចកម្ចាត់សំរាមរហូតដល់៣ពាន់តោនក្នុង១ថ្ងៃ ។ កំដៅដែលកើតឡើងដោយសារការដុតសំរាមនឹងត្រូវយកមកផលិតជាប្រភពថាមពលអគ្គិសនី រីឯទឹកបង្ហូរពីឧបករណ៍ដុតសំរាម ក្រុមហ៊ុនយកមកចម្រាញ់ជាទឹកបរិសុទ្ធ និងស្រោចដំណាំ ខណៈកំទេចសំរាមនឹងប្រមូលទុកសាងសង់ផ្លូវ ។.png)
ប៉ុន្តែសំរាមភាគច្រើននៅទីក្រុងឆុងឈីង គឺជាសំរាមសើម ដូចជា ៖ កាកសំណល់បន្លែ-អាហារ សំបកផ្លែឈើ ស្មៅ និងស្លឹកឈើ ដែលធ្វើឱ្យក្រុមហ៊ុនពិបាកដុតវាឱ្យក្តៅដើម្បីផលិតអគ្គិសនី ទើបធ្វើឱ្យការផលិតអគ្គិសនីពីសំរាមនៅទីក្រុងនេះ បានតិចជាងទីក្រុងផ្សេងៗ ។ ប៉ុន្តែការកម្ចាត់សំរាមរបស់ក្រុមហ៊ុនអាចជួយឱ្យរដ្ឋាភិបាលកាត់បន្ថយការចំណាយប្រាក់យ៉ាងច្រើនក្នុងការកម្ចាត់សំរាម ។

ក្រៅពីនេះ ក្រុមហ៊ុនបានប្រើប្រាស់កម្លាំងកម្មករតិចធ្វើការក្នុងរោងចក្រដុតសំរាម ដើម្បីកាត់បន្ថយគ្រោះថ្នាក់នៅកន្លែងការងារ ។ ទោះជាការកម្ចាត់សំរាមរបស់ក្រុមហ៊ុនចិនប្រើប្រាស់បច្ចេកវិទ្យាថ្មីក្តី ប៉ុន្តែវានឹងទទួលបានការពេញនិយមកាន់តែខ្លាំងនៅតាមប្រទេសនានា ។ បច្ចុប្បន្ន ក្រុមហ៊ុនបានលក់បច្ចេកវិទ្យាកម្ចាត់សំរាមទៅឱ្យប្រទេសជាច្រើន ដូចជា ៖ អូស្ត្រាលី ដាណឺម៉ាក និងថៃ ។
.png)
ប្រទេសថៃបានទិញបច្ចេកវិទ្យាកម្ចាត់សំរាមផលិតជាអគ្គិសនីពីក្រុមហ៊ុនចិន អស់រយៈពេល១០ឆ្នាំហើយ គឺរោងចក្រជាច្រើននៅថៃបានប្រើប្រាស់បច្ចេកវិទ្យាដុតសំរាមរបស់ចិន ដូចជា ៖ រោងចក្រនៅភូកេត ណាខនប៉ាធុម ស្រះបុរី និងណាខនរ៉ាជសីម៉ា ។
ការកម្ចាត់សំរាមផលិតជាអគ្គិសនីតាមរយៈឧបករណ៍ទំនើប គឺបង្ហាញពីជម្រើសថ្មីក្នុងការវិនិយោគ ដោយសារបច្ចុប្បន្ន អគ្គិសនីនៅថៃមានតម្លៃខ្ពស់ ។ នាយកក្រុមហ៊ុនចិននិយាយថា ការផលិតអគ្គិសនីពីការដុតសំរាម ពិតជាមានប្រយោជន៍ដល់សង្គម ច្រើនជាងការទទួលបានចំណូលតែម្យ៉ាង ហើយអគ្គិសនីដែលផលិតបាននឹងអាចជួយជំរុញសេដ្ឋកិច្ច ៕










