Home ព័ត៌មានអន្តរជាតិ ម៉េចវិញទៅចឹង! ហាមខ្មែរមិនឱ្យច្រៀង តែថៃទៅជាណាត់ពលរដ្ឋខ្លួនទៅច្រៀងនៅប្រាសាទតាមាន់ធំចុងសប្តាហ៍នេះ

ម៉េចវិញទៅចឹង! ហាមខ្មែរមិនឱ្យច្រៀង តែថៃទៅជាណាត់ពលរដ្ឋខ្លួនទៅច្រៀងនៅប្រាសាទតាមាន់ធំចុងសប្តាហ៍នេះ

54
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ក្រោយពីពលរដ្ឋខ្មែរមួយក្រុមមកច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ លើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ប្រទេសថៃ បានធ្វើឱ្យពលរដ្ឋថៃមានស្មារតីស្នេហាជាតិ និងស្រឡាញ់ទឹកដីខ្លាំងឡើង ។ ហេតុនេះ គណបក្សជម្រើសថ្មីរបស់ថៃបានប្រជុំថ្នាក់គ្រប់គ្រងគណបក្សជាបន្ទាន់នៅខេត្តនុនថាក់បុរី ដើម្បីប្រមូលកម្លាំងពលរដ្ឋថៃរួមគ្នាច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ នៅថ្ងៃអាទិត្យ ទី៩ ខែមីនា ដើម្បីការពារប្រាសាទ និងប្រកាសឱ្យពិភពលោកទទួលស្គាល់ថា ប្រាសាទតាមាន់ធំ គឺជាសម្បត្តិជាតិរបស់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG0TtCyBNwqjjlEXKa5cV-SlDW143RxR7ondY26SO6MP8ZHc7u3saOrpwyRfweGCKl6rxeRVfhGuYKJtFrUymodkanYvstUEBsVJnedssJrtmUxm6qOwBvnTg5DYfoiv04ZLAaOe45wIfYLs8VU6mPzsxBjFP1AnLlnnxjwYnc5S56sSNt9hJiLX85DdCH/s720/photo_2025-03-07_11-25-10.jpg
គណបក្សជម្រើសថ្មីបានណាត់ពលរដ្ឋថៃចូលរួមច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ នៅវេលាម៉ោង ៣រសៀល ថ្ងៃអាទិត្យ ទី៩ ខែមីនា ។ សមាជិកគណបក្ស និងមន្ត្រីថ្នាក់ដឹកនាំបក្សមួយចំនួននឹងធ្វើដំណើរចេញពីទីក្រុងបាងកក ទៅប្រាសាទតាមាន់ធំ នៅព្រឹកថ្ងៃទី៩ ខែមីនា រីឯសមាជិកគណបក្សជម្រើសថ្មីនៅខេត្តភាគឦសាន នឹងធ្វើដំណើរមកជួបជុំគ្នានៅប្រាសាទតាមាន់ធំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ5r8QgIWaHeUlz6DCAF40gexyc1j8rAZCNOojyTHVTkieAa-2J_c9QkokAVZ6r-_0RrcoFETueW5mPPFOk9XGIGna3r-ICfTHDQUKvucpMFiz0w5ZiLEFmBzOt0VaGpZ9hAChCVoqWpRBdAQtLMNfqy1-BxKj_qdWShieAeaozPyOOlFquUBCMnSp3ezQ/s978/photo_2025-03-07_11-14-38.jpg
ប្រធានគណបក្សជម្រើសថ្មី លោក រ៉ាឆេន ត្រាគួនវីន និយាយថា លោកនឹងយកទង់ជាតិថៃទៅដាក់នៅប្រាសាទតាមាន់ធំ ប្រកាសឱ្យពិភពលោកទទួលស្គាល់ថា ប្រាសាទតាមាន់ធំ គឺជាកម្មសិទ្ធិរបស់ថៃ ហើយប្រាសាទនេះស្ថិតក្នុងដែនដីថៃ ។ ហេតុនេះ សូមអញ្ជើញពលរដ្ឋថៃទាំងអស់រួមគ្នាច្រៀងចម្រៀងជាតិថៃឱ្យបានអធិកអធម ពីព្រោះគណបក្សលោកប្រកាន់យកគោលជំហរគោរពជាតិ សាសនា ព្រះមហាក្សត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg95NO-wK9F-toY1X_uXFXu4vgLOG3J_s9Me2Lkqr0QXXFdIqKGJnQl9wfi8b2RsfblwUOEF3tyasO6dYCLxXyAEEazgQR4bz_DNYSFkWsid7zSVvysjbZgjWAr_TWKqwy-727ZIBAr4yrlRdm2-YXyqF0mPjmxtjQzVwiOhV08M3ICJuIJuppWsfIpjDNL/s1280/image_2025-03-10_08-56-08.png
លោក រ៉ាឆេន ត្រាគួនវីន បញ្ជាក់ថា ៖ «បច្ចុប្បន្ន ថៃមានបញ្ហាព្រំដែនជាមួយមីយ៉ាន់ម៉ាផង និងខ្មែរផង គឺខ្មែរល្មើសអធិបតេយ្យភាពថៃនៅប្រាសាទតាមាន់ធំ ។ គណបក្សជម្រើសថ្មីគាំទ្រគម្រោងរបស់នាយករដ្ឋមន្ត្រី គឺសាងសង់ជញ្ជាំងព្រំដែនជាមួយកម្ពុជា ដោយសារគណបក្សគិតពីផលប្រយោជន៍ជាតិ និងផលប្រយោជន៍ពលរដ្ឋជាធំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5QEk8C9GBFF9MeSufx1cYvimjfc1Rbo5Nc6Rw6VhauEUfstgkOWBcUjkNNyr2TgHAY5WSjH2nMBcKszgNvpKQSJjlLdRLMbhyYk41_IQKgAmwi411qnEXk14Yt4p_rBH9DAIz_CujkATag3udl0caAQCd1cXoRdyrAUKVdLE-mnpfUvp_WcxKfDWhOJlE/s512/image_2025-03-10_08-55-15.png

ចំណែកអ្នកនាំពាក្យគណបក្សជម្រើសថ្មី លោក ថាន់កាវីន រ៉ាត់វ៉ាត់អាំងគូន និយាយថា ប្រាសាទតាមាន់ធំ មិនត្រឹមតែជាប្រាសាទបុរាណប៉ុណ្ណោះទេ ប៉ុន្តែប្រាសាទនេះតំណាងឱ្យមោទនភាពជាតិរបស់ពលរដ្ឋថៃ និងជាមរតកដែលបុព្វបុរសបន្សល់ទុកនៅលើទឹកដីថៃ ។ ការធ្វើដំណើរទៅច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំលើកនេះ គឺជាការរួមគ្នាបង្ហាញពីស្មារតីសាមគ្គីភាព និងផ្តល់កម្លាំងចិត្តដល់កងទ័ពថៃឈរជើងនៅប្រាសាទ ដើម្បីកុំឱ្យកងទ័ពថៃគិតថា ពួកគេតស៊ូការពារប្រាសាទតែម្នាក់ឯង និងគ្មានការចូលរួមពីពលរដ្ឋ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLQ_cueXD0TZB7dR-KeeYNFvnlQdo2ZlL32fjRDU0rlsfo-YTGCM4HJMnQRnQxvWNI2JFVJnSJg3gI1xbV9q6RLAAHPIy4acnvKww3emDWU67Ij3MwlMHHo6PfV_U8u3qhtf_2E3E8z8FLTdCvOCP1Vo3ZXLyZ6a7lqYKA0Uv_5_ZMYMEoaJhTwScZ1OdQ/s686/image_2025-03-10_08-55-15%20(2).png

ហេតុនេះ ពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាការពារប្រាសាទតាមាន់ធំ ដើម្បីបង្ហាញថា គ្រប់គ្នាជាម្ចាស់ប្រទេស និងស័ក្តិសមជាមួយបទចម្រៀងជាតិរបស់ថៃ ដែលច្រៀងថា «ថៃស្រឡាញ់សន្តិភាព តែពុំខ្លាចការប្រយុទ្ធ» ។ នេះបើតាមការលើកឡើងរបស់លោក ថាន់កាវីន រ៉ាត់វ៉ាត់អាំងគូន អ្នកនាំពាក្យគណបក្សជម្រើសថ្មី ៕