ចាប់តាំងពីរៀបការហើយមក តារាស្រី សុភ័ក្រ្ត កុសុម៉ា និងលោកផល្លា ជាស្វាមីតែងតែធ្វើឱ្យទស្សនិកជនច្រណែនពីភាពផ្អែមល្ហែមរបស់អ្នកទាំងពីរតែងតែទៅធ្វើការនិងមានដំណើរកម្សាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែម។ មិនសូវជានិយាយលេងសើចមាត់កច្រើនជាងប្រពន្ធ ប៉ុន្តែប្តី សុភ័ក្រ្ត កុសុម៉ា បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍បន្ទាប់ពីចែករំលែកទស្សនៈមុតស្រួចនេះ។
លោក ផល្លា បានបង្ហោះនៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះថា «អាយុកាន់តែច្រើន នឹងកាន់តែយល់ថា រឿងខ្លះ សុខចិត្តស្ងាត់ស្ងៀមល្អជាង ព្រោះនិយាយចេញទៅ ក៏គ្មានអ្វីប្រសើរឡើង ជួនកាលមានតែកាន់តែយ៉ាប់ជាងមុនផង។ ហើយរឿងខ្លះ គួរតែធ្វើស្ងៀមៗ ហីៗខ្លះ កុំឡូឡា កុំបាច់បង្ហាញអារម្មណ៍ ឬយោបល់អ្វីច្រើនពេក ព្រោះវាមិនមានផលល្អឲ្យខ្លួនយើងឡើយ»។
លោក បន្តទៀតថា «អាយុកាន់តែច្រើន ត្រូវប្រើសតិឱ្យកាន់តែច្រើន គិតគូរពិចារណាឱ្យល្អិតល្អន់គ្រប់រឿង មុននឹងនិយាយ ឬសម្រេចចិត្តរឿងអ្វី ព្រោះមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែស្រលាញ់ ឬសរសើរយើងនោះទេ ផ្ទុយទៅវិញបើយើងភ្លេចខ្លួន ធ្វើអ្វីមិនត្រូវ នោះនឹងមានមនុស្សចាំជាន់ថែម ច្រើនជាងអ្វីដែលយើងគិតទៅទៀត»។.png)
គួរបញ្ជាក់ផងដែរថា សុភ័ក្រ្ត កុសុម៉ា និងស្វាមី បានដឹកដៃគ្នារៀបចំពិធីមង្គលការនៅថ្ងៃទី៤ វិចិ្ឆកា ឆ្នាំ២០២៤ យ៉ាងអធិកអធមក្រោមវត្តមានតារាល្បីៗជាច្រើនរូបចូលរួមនិងមានការចូលរួមអបអរសាទរយ៉ាងច្រើនពីទស្សនិកជន។ មង្គលការអ្នកទាំងពីរគឺត្រូវបានពិធីការិនី ពេជ្រ សេរីរ័ត្ន បង្ហើបថាខាតអស់ទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ៕










