Home ព័ត៌មានអន្តរជាតិ នាយករដ្ឋមន្ត្រីថៃឱ្យមន្ត្រីជំនាញសិក្សាពីការធ្វើជញ្ជាំងព្រំដែន និងបំពាក់កាមេរ៉ាទំនើបបន្ថែមតាមព្រំដែនកម្ពុជា-ថៃ

នាយករដ្ឋមន្ត្រីថៃឱ្យមន្ត្រីជំនាញសិក្សាពីការធ្វើជញ្ជាំងព្រំដែន និងបំពាក់កាមេរ៉ាទំនើបបន្ថែមតាមព្រំដែនកម្ពុជា-ថៃ

137
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃបានស្នើឱ្យកិច្ចប្រជុំគណៈរដ្ឋមន្ត្រី និងមន្ត្រីពាក់ព័ន្ធសិក្សាពីការធ្វើជញ្ជាំងព្រំដែន និងបំពាក់កាមេរ៉ាទំនើបបន្ថែមនៅតាមព្រំដែនប្រទេសកម្ពុជា និងថៃ ដើម្បីការពារការឆ្លងព្រំដែនខុសច្បាប់ បទល្មើ.សអនឡាញ ការជួញដូរថ្នាំញៀន និងការនាំចូលទំនិញគេចពន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuw3eYiokuuq4uGanOv1r_-DzDTX7YFRzRMWyqZ8QNgAsFPRHdeocCOG86M6u_1LygTPFnjcPQD-imL3b_0jRvMf3e6L3A7kwjCoN92G-pemCmJMm1HqvwDl-dJiJcU9ewG99rDGkb_mxQ585qR8-Qv6TQcuzQXIIptqKQyI9SCZxgCftYDLoFIieVvOq9/s900/photo_2025-03-05_09-33-19%20(2).jpg
ក្រសួងការបរទេស និងក្រសួងការពារជាតិ ត្រូវទំនាក់ទំនងជាមួយមន្ត្រីពាក់ព័ន្ធ ព្រមទាំងជជែកជាមួយកម្ពុជាថា តើថៃគួរសាងសង់ជញ្ជាំងព្រំដែនបែបណា និងអាចដោះស្រាយបញ្ហាបានឬអត់ ។ ហេតុនេះ ថៃនឹងសិក្សាមុនពេលសាងសង់ជញ្ជាំងព្រំដែនដើម្បីទប់ស្កាត់បទល្មើសឆ្លងដែន និងការធ្វើដំណើរចេញ-ចូលខុសច្បាប់ ជាពិសេស មន្ត្រីនានាត្រូវសហការជាមួយកងទ័ពការពារព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8IBwWwLenhqGNSiKmpgXX1NR3H5RCX4r9CNJO8IsYX6SGxlr1iABKZWZ_n_pAER-af3yzqlz7s2isBer0vhhlCT7XudT9Dz7MwmePkvYu4jofeD8ZIDXc9jISLsF5rQAcrgYoORbuE1VNL4O6oWst-ogsYtZ95tSLGpQBuiJjiP04KRlkpCljzXZQaTYw/s800/photo_2025-03-05_09-33-19.jpg

នាយករដ្ឋមន្ត្រីថៃបានឱ្យមន្ត្រីពាក់ព័ន្ធត្រួតពិនិត្យការដឹកជញ្ជូនទំនិញឆ្លងដែនយ៉ាងតឹងរ៉ឹង ជាពិសេស ការដឹកទំនិញតាមរថយន្តកុងទឺន័រ បើសង្ស័យទំនិញណាមួយ ត្រូវឆែកឆេររថយន្តកុងទឺន័រ ។ ក្រៅពីនេះ មន្ត្រីពាក់ព័ន្ធត្រូវត្រួតពិនិត្យការឆ្លងដែនខុសច្បាប់ទាំងអស់ ជាពិសេស ការលួចឆ្លងដែនតាមប្រឡាយតូចៗ និងច្រកធម្មជាតិនៅភាគខាងលិច ខាងកើត និងខាងត្បូង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk5jhnwc9-zIigF5QyOUW49Ts8NiC2EJgiykieICEg087Y7G578lgm9lTW-pzOCKQ4irJ4P_Y2ZRdesRIEnIX5YP_HGd452UXL7Hja5z6AVw6tuWm8eyJzIg1V30gkP7PG2ZUe1zYix59r8VJue9FOBgBLcGJ31v7mWgxESZ5UVZ9gFml_wixP5UaI0aht/s1280/photo_2025-03-05_09-33-19%20(3).jpg

ដោយឡែក ក្រសួងមហាផ្ទៃ និងក្រសួងផ្សេងៗដែលធ្វើការពាក់ព័ន្ធនឹងសន្តិសុខជាតិ ត្រូវរៀបចំដំឡើងកាមេរ៉ា CCTV បំពាក់បច្ចេកវិទ្យា AI នៅតាមព្រំដែនកម្ពុជា-ថៃបន្ថែមទៀតដើម្បីត្រួតពិនិត្យឱ្យគ្រប់ជ្រុងជ្រោយ ពីព្រោះកាមេរ៉ានេះនឹងបញ្ជាក់ពីអត្តសញ្ញាណអ្នកឆ្លងដែនថា ជាអ្នកណា មកពីណា ក៏ដូចជាពិនិត្យទំនិញគេចពន្ធ បារីអេឡិចត្រូនិក និងថ្នាំញៀន ។ កាមេរ៉ាថ្មីនេះទំនើបជាងកាមេរ៉ាចាស់ ដោយសារកាមេរ៉ាចាស់អាចថតរូបតែម្យ៉ាង ហើយសមត្ថកិច្ចត្រូវស៊ើបអង្កេតរកអត្តសញ្ញាណជនសង្ស័យ ។ នេះបើតាមការលើកឡើងរបស់លោក Jirayu Houngsub មន្ត្រីនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTEEhP14KV46R9jb8mqa7rEKzJ2hdJLbzkAIguNn1idz7Sg28P0Zhdy5Opp109rzX_-mX3vLloFOnfWlO3OnId7AgjQq8gxLsQmj6ilwIle3Lni0kzBlQ4lgMOpfVQo7YTYMRMl1Kylzpkk9uJHvIEzqoapHVxRX8zzhXk4EZYeHFDtUUftZvM7awTipgR/s990/image_2025-03-05_09-46-27.png

តាមទិន្នន័យរបស់ក្រសួងការពារជាតិថៃ គឺនាយករដ្ឋមន្ត្រីថៃមានគម្រោងសាងសង់ជញ្ជាំងព្រំដែនកម្ពុជា-ថៃ ដំណាក់កាលដំបូងប្រវែង៥៥គីឡូម៉ែត្រ ហើយថៃមានគម្រោងសាងសង់ជញ្ជាំងព្រំដែនសរុបប្រវែង៨១៧គីឡូម៉ែត្រ ។ ជញ្ជាំងព្រំដែននេះនឹងការពារបទល្មើសឆ្លងដែនរវាងប្រទេសទាំងពីរ ពីព្រោះបច្ចុប្បន្ន នៅតំបន់ព្រំដែនមានតែរបងលួសប៉ុណ្ណោះ ៕