គេសង្កេតឃើញថាយុវជននាពេលបច្ចុប្បន្នមានការកើនឡើងក្នុងការជក់បារីដើម រួមទាំងបារីអេឡិចត្រូនិចជាដើមដែលធ្វើឱ្យមានការព្រួយបារម្ភនិងមានផលប៉ះពាល់ទៅដល់សុខភាព។ ជាមួយគ្នានេះ ប៉ីប៉ី ឌី អ្នកមានឥទ្ធិពលលើបណ្តាញសង្គមបានសារភាពថាញៀនក្នុងការជក់បារីផ្តើមពីការចង់ដឹងចង់ស្គាល់ ខណៈបានប្តេជ្ញាចិត្តបោះបង់ឈប់ប៉ះពាល់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgclB9_BL0nG57gKW_8MAxJVB9yvTGiJGPiF0fWvxT4pStuuLdtbqaDf5peSGWAESyjsXy2fI0Nz8GuDYSVamWjg5PvoZAVdQ64eVMjhLl0AO8oVR9a6eBLol_tQ070YSQQF3FScTopk46IZeMQWoQZEqzu7iAGqArwu7u1deeibUfqpxn9gxau5tjexv1X/s1440/image_2025-02-20_08-55-12.png

ប៉ីប៉ី ឌី កំពុងកាក់កបនឹងមុខជំនួញយ៉ាងខ្លាំងបានបើកហាងជាច្រើនកន្លែងនិងខិតខំពង្រឹងទីផ្សារជាប់ជានិច្ចដើម្បីឱ្យមុខរបរខ្លួនកាន់តែរីកចម្រើនព្រមទាំងរិះរកអ្វីដែលថ្មីៗជូនទៅកាន់អតិថិជនខ្លួន។ ទន្ទឹមនឹងភាពជោគជ័យ ប៉ីប៉ី ឌី បានចេញមកសារភាពចំពោះការញៀនជក់បារីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOZR05Hq6FSEXrrV38s37ELKSLsNUR_6twrrvXoD9F70N6uqGKaBuehL5RKJ8HoBRLP1AeMf6ipRhfgLTlvMCVJtoiXMTkCOcOUPcVeVjHzdx38xPfCMjAThv0eW4eeAz-zAv0xCawZWRHkRtOEn0T0DIGllFt8dbnNSX4JMiP4yJZVTECHF1sDTYRYaOx/s1440/image_2025-02-20_08-55-14.png

អ្នកជំនួញរូបនេះបានសរសេរនៅលើបណ្តាញសង្គមនាល្ងាចថ្ងៃទី៣ នេះថា «ខ្ញុំចាប់ផ្តើមចេះជក់បារីកាលពី២០១៦ ផ្តើមពីការចង់ដឹង ចង់ស្គាល់រួចក៏ញៀន ពីមួយដើម ឡើងដល់៣ទៅ៤កញ្ចប់ក្នុងមួយថ្ងៃតាមអារម្មណ៍ទោះដឹងថាមិនល្អសម្រាប់សុខភាព រហូតដល់២០២៣ ខ្ញុំចាប់ផ្តើម ប្តូរមកញៀន vape ជក់តាំងពីក្បាលមួយជក់២ថ្ងៃ រហូតដល់មួយថ្ងៃ៣ក្បាល ថ្ងៃនេះខ្ញុំសម្រេចបោះចោលនិងប្តេជ្ញានឹងខ្លួនឯង ឈប់ប៉ះពាល់ទៀតហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqvuEvv-npM5pTENz693rWrWS7EcxT1qTm0JK6cJ8Gy6nHoT0emXxXj8PEsC46DI9hjdZEMwuPnUlwTTCM1-1oruUK5cn3IXhPtfsNKJmwb-Kvht3J_1NrW3Gpb-NcVwJXcUcuG8eGIh9pIwsg5pa0lk5IXID1LWc1kBbqjpi69zpgkmwC7g8rpbGK_grk/s1350/Snapinst_app_476445367_18483212641052862_8101025827671356955_n_1080.jpg

ការប្តេជ្ញាចិត្តរបស់ ប៉ីប៉ី ឌី ឈប់ជក់បារីនេះបានធ្វើឱ្យមនុស្សជាច្រើនរួមទាំងអ្នកសិល្បៈផងសាទរចំពោះការតាំងចិត្តយ៉ាងមុតមាំរបស់ ប៉ីប៉ី ឌី និងគាំទ្រចំពោះរឿងព្រោះការជក់បារីបណ្តាលឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។

តាមការស្ទង់មតិរបស់អង្គការសុខភាពពិភពលោកបានបង្ហាញថា កុមារដែលមានអាយុពី ១៣ ដល់ ១៥ឆ្នាំ នៅក្នុងប្រទេសភាគច្រើនបានប្រើប្រាស់ថ្នាំជក់ និងផលិតផលដែលមាន សារធាតុញៀន នីកូទីនផ្សេងទៀត។ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា កុមារយ៉ាងតិច ៣៧លាននាក់ ដែលមានអាយុពី ១៣ ដល់ ១៥ឆ្នាំ កំពុងប្រើប្រាស់ផលិតផលថ្នាំជក់ ក្នុងទម្រង់ណាមួយ ហើយប្រទេសជាច្រើនបានរកឃើញថាការជក់បារី អេឡិចត្រូនិកក្នុង ចំណោមមនុស្សវ័យជំទង់ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihLHC9X-FWQceA-OEPHuReJYxExjM3KxjVaE4l0N1vu_W_Gyy8pYPGGMcDDh8ELReK0bKCHIslvxkdn9zsylhr6egO0AOx_Dmnji6kyfZKDFTcw98iTjHYeLLk0HLgnDjd5FTnKoO236C8IVm68QlLxhHtluQ1bqX5h73WtJ1I3xv9zNAXZTz2rwQ8xgy9/s745/image_2025-03-04_13-57-43.png

លើសពីនេះ ថ្នាំជក់សម្លាប់មនុស្សជាង ៨ លាននាក់ជារៀងរាល់ឆ្នាំ ដែលភាគច្រើននៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ដែលមានប្រហែល ៨០% នៃអ្នកប្រើប្រាស់ថ្នាំជក់ ១,៣ ពាន់លាននាក់របស់ពិភពលោក៕